ជាលើកទីមួយក្នុងរយៈពេល៤ទស្សវត្តកន្លងមកប្រទេសសាឌីអារ៉ាប៊ីបានប្រហារជីវិត្ត សមាជិកក្នុងរាជវង្សសានុវង្សពីបទឃាតកម្ម ។ការប្រហារជីវិត្តអាចត្រូវកាត់ក្បាលនៅមុខមហាជន។
សារព័ត៌មានញ៉ូវយកថាមស៍បានផ្សាយថា តាមប្រភពព័ត៌មានពីសាឌីអារ៉ាប៊ី ព្រះរាជបុត្រ Turki Bin Saud al kabeer ត្រូវកាត់ទោសប្រហារជីវិត្តកាលពីថ្ងៃទី១៨ខែតុលាក្នុងទីក្រុង Riyadh ដោយសារតែបានបាញ់សម្លាប់បុរសម្នាក់នៅក្នុងជម្លោះមួយ។
សារព័ត៌មានសាឌីអារ៉ាប៊ីមិនបានបញ្ចាក់ថាការប្រហារជីវិត្តដោយវិធីសាស្ត្រណានោះឡើយ។ប៉ុន្តែ ភាគច្រើនការប្រហារជីវិត្តនៅទីនេះភាគច្រើនកាត់ក្បាលនៅមុខមហាជន ។ ការប្រហារជីវិត្តនោះមានធ្វើឲ្យមានការផ្ញាក់ផ្អើលយ៉ាងខ្លាំងពីមហាជនតាមបណ្តាញសង្គមដោយសារតែនេះជាលើកទីមួយដែលសមាជិករាជវង្ស សាឌីត្រូវប្រហារជីវិត។ កាលពីឆ្នាំ១៩៧៥ ព្រះរាជបុត្រ Faisal Bin Musaid ត្រូវប្រហារជិវិត ពីបទធ្វើឃាតព្រះមហាក្សត្រ Faisal ។
មនុស្សជាច្រើនបានលើកឡើងថាពួគេមិននឹកស្មានដល់ថាមានហេតុការបែបនេះកើតឡើង ហើយមតិជាច្រើនទៀត បានបញ្ចាក់ថា ទាំងនោះជាភាពយុត្តិធម៌នៅក្នុងសង្គម ក្នុងប្រព័ន្ធច្បាប់ដឹកនាំប្រទេស អ្នកដែលធ្វើខុសទោះកូនស្តេចក៏ត្រូវទទួលទោសស្មើរគ្នានិងពលរដ្ឋផងដែរ។
លោក Abdul Rahman មេធាវីដ៏ល្បីរបស់សាឌីអារ៉ាប៊ីបានបញ្ចាក់ថា «ទាំងនោះគឺជារឿងដ៏អស្ចារ្យបំផុត ដោយពលរដ្ឋបានមើលឃើញយ៉ាងច្បាស់ថា ច្បាប់អនុវត្តទៅលើមនុស្សគ្រប់រូប មិនប្រកាន់ អ្នកមាន អ្នកក្រ អ្នកមានអំណាចនោះឡើយ។
នៅក្នុងឆ្នាំនេះសាឌីអារ៉ាប៊ីបានកាត់ទោសប្រហារជីវិត្តមនុស្ស១៤៣នាក់ហើយ ។ ចំណែកសាចញ្ញាត្តិរាជវង្សានុវង្សទទួលបានអាទិភាពជាងពលរដ្ឋ ជាង២០លាននាក់រស់នៅក្នុងប្រទេសនេះ។ ទាំងនោះហើយការប្រហារជីវិត្តខាងលើបង្ករឲ្យមានការកផ្ញាក់ផ្អើលយ៉ាងខ្លាំង៕