MENU
នគរបាលព្រហ្មទណ្ឌឃាត់ខ្លួនជនជាតិនីស្សេនីយ៉ា២នាក់ និងស្រ្តីខ្មែរម្នាក់ឆបោកតាមហ្វេសប៊ុក
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី០៤ តុលា ២០១៦, ១១:១៨ | ៤០២ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖    កាលពីរៀលថ្ងៃទី៣ខែតុលាឆ្នាំ២០១៦កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃក្រសួងមហាផ្ទៃចុះឃាត់ខ្លួនបុរសជនជាតិនីស្សេនីយ៉ាប្រុស២នាក់ និងស្រ្តីខ្មែរម្នាក់ នៅផ្ទះជួលលេខ២៥E1ផ្លូវលេខ៥ BT ក្រុម១ស្ថិតនៅភូមិសន្សំកុសល៥ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ តែសមត្ថកិច្ចមិនទាន់ប្រាប់ឈ្មោះក្រុមជនសង្ស័យនៅឡើយទេ។

សមត្ថកិច្ចនគរបាលសង្កាត់បឹងទំពុន ខណ្ឌមានជ័យបានប្រាប់ថាដោយកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃក្រសួងមហាផ្ទៃនិងមានព្រះរាជអាជ្ញារងលោកសឺ វណ្ណនី អេមសាលាដំបូងរាជធានីភ្នំពេញហើយសហការជាមួយអាជ្ញាធរមូលដ្ឋានចុះឃាត់ជនសង្ស័យបុរសជាជនជាតិនីស្សេនីយ៉ាម្នាក់និងស្រ្តីជនជាតិខ្មែរត្រូវជាសង្សាម្នាក់នៅក្នុផ្ទះជួល២៥E1ដែលសង្ស័យឆបោកលុយតាមប្រព័ន្ធFacebooKជាង១មឺុនដុល្លាសហរដ្ឋអាមេរិច ។

សមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានឆ្លើយប្រាប់ដោយក្រៅផ្លូវការដោយបុរសជនរងគ្រោះបានស្គាល់គ្នាតាមប្រព័ន្ធFacebooKក៏ស្គាល់គ្នាហើយក៏ទាក់ទងរហូតដល់បុរសជនជាតិនីស្សេនីយ៉ាបានណាត់ជួប។ជនសង្ស័យប្រាប់ថាមានទំនិញមួយចង់រកស៊ីជាមួយរហូតដល់ជនរងគ្រោះជួបហើយក៏គេបង្ហាញលុយដុល្លារក្លែងក្លារ១កេសធំ។

ក្រុមជនឆបោកប្រាប់ជនរងគ្រោះថាគ្រាន់តែយកទឹកថ្នាំពិសេសមួយគ្រាន់តែលាបពីលើលុយនិងអាចយកទៅចាយបានពេលនោះក៏ជនសង្ស័យយកទឹកថ្នាំមកលាបលើលុយរួចក៏អោយជនរងគ្រោះយកទៅចាយចំនួន២០០ដុល្លារហើយបុរសរងគ្រោះចាយបានពិតប្រាកដមែន។ហើយក៏ទាក់ទងតាមរយះពេលទូរស័ព្ទរួចជនសង្ស័យអោយវេរលុយតាមវីងចំនួន៨ពាន់ដុល្លាសហរដ្ឋអាមេរិកជាលើកទី១និងលើកទី២ទី៣រហូតដល់ទឹកប្រាក់ឡើងចំនួនជាង១មឺុនដុល្លាហើយក៏បុរសគ្រោះនឹកឃើញថាច្បាស់ជាចាញ់បោកគេ។រួចក្រោយមកជនសង្ស័យក៏ទូរស័ព្ទអោយវេរលុយទៀតរួចជនរងគ្រោះក៏ប្រើលិចថាសុំជួបផ្ទាល់ដោយរដូវបុណ្យភ្ជុំកន្លែងវីងអត់បើកទេ។

លុះដល់ថ្ងៃសៅរ៍ថ្ងៃទី១ ខែ តុលា ឆ្នាំ ២០១៦ក៏បានណត់ជួបជាមួយជនសង្ស័យនៅក្បែរស្ថានទូតចិនរួចពេលបានជួបក៏ចាប់ជនសង្ស័យដាក់រថយន្តយកទៅប៉ុស្តិ៍នគរបាលសង្កាត់ទំនប់ទឹក ខណ្ឌចំការមនជាបណ្ដោះអាសន្នសិនរួចទៅប្ដឹងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃក្រសួងមហាផ្ទៃអោយមកយកទៅដើម្បីស្វែងរកបក្សពួកទៀត។លុះដល់រសៀលនេះក៏ឃាត់បុរសជនជាតិនីស្សេនីយ៉ាចំនួនម្នាក់ទៀតជាបក្សពួកនិងស្រ្តីខ្មែរជាសង្សាដែលស្នាក់នៅផ្ទះជួលហើយមុនឃាត់បាមដោយជនសង្ស័យលាត់ពីលើផ្ទះជាន់ទី១មកក្រោយដើម្បីគេចពេលដែលឃើញសមត្ថកិច្ចតែចុងក្រោយចាប់បានដដែលក្រោយពីធ្វើកំណត់ហេតុយកទៅការិយាល័យទាំង៣ម្នាក់ដើម្បីសាកសួរនាំបន្តតាមនីតិវិធីទៀត ៕                                           

Tags:
  • នគរបាល
  • ជនជាតិ
  • ឃាត់ខ្លួន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥