នៅព្រឹកថ្ងៃទី១៩ខែឧសភា ពលរដ្ឋអីរ៉ងចាប់ផ្តើមទៅបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់ខ្លួន ដើម្បីបន្តដឹកនាំប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍន៍ ។
មេដឹកនាំជាន់ខ្ពស់អីរ៉ង លោក Ali Khamenei បានទៅបោះឆ្នោត ក្រោយពេលដែល ការិយាល័យបោះឆ្នោតបានបើកទ្វាតែប៉ុន្មាននាទីប៉ុណ្ណោះ គឺនៅវេលាម៉ោង ៨ព្រឹក(ម៉ោង ១០និង ៣០នាទី ម៉ោងកម្ពុងជា)។ មានប្រសាសន៍ទៅកាន់ពលរដ្ឋ លោក Khamenei បានប្រកាសថា ជោគវាសនាប្រទេសជាតិកំពុងតែស្ថិតនៅលើដៃពលរដ្ឋគ្រប់រូប។
កាលពីថ្ងៃទី ២០ខែមេសា គណកម្មធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសពីបេក្ខភាព ប្រធានាធិបតី៦រូប ដែលមានលក្ខណពេញលេញសម្រាប់ប្រគួតប្រជេងនៅក្នុងការបោះឆ្នោត ប្រធានាធិបតីលើកទី ១២នៅក្នុងប្រទេសនេះ។
ប៉ុន្តែក្រោយមក មានបេក្ខភាព ២រូបបានដកខ្លួនចេញពីការប្រគួតប្រជេង ។ ដូច្នេះពេលនេះមានតែបេក្ខភាព ៤រូបប៉ុណ្ណោះ ដែលប្រគួតប្រជេងតំណែងប្រធានាធិបតី ក្នុងនោះមានបេក្ខភាព ពីររូបដែលលេខថ្លោជាងគេបំផុត គឺប្រធានាធិបតី Hassan Rouhani និងលោក Ebrahim Raisi មកពីគណបក្សប្រឆាំង។
តាមការស្ទងមតិក្រៅផ្លូវការបានឲ្យដឹងថា ប្រធានាធិបតីរ៉ូហានី កំពុងតែមានប្រៀប ប៉ុន្តែលោកក៏ប្រឈមនិង ឧប្បស័គជាច្រើនក្នុងនោះមានបញ្ហាសេដ្ឋកិច្ច ដែលដើរទៅមុខយឺត។
ចំណែកលោក Raisi វិញបានច្រានចោលគោលនយោបាយសេដ្ឋកិច្ចរបស់ប្រធានាធិបតីរ៉ូហានី ក៏ដូចជា គោលនយោបាយការបរទេសផ្សះផ្សាជាមួយលោកខាងលិច។
ក្នុងពេលជាមួយគ្នានេះ ប្រធានាធិបតីរ៉ូហានីបានបញ្ចាក់ថា សេដ្ឋកិច្ច អីរ៉ងបានកែលម្អជាច្រើនក្រោយការបោះឆ្នោតកាលពីឆ្នាំ២០១៣ ជាមួយគ្នានោះលោកបានអំពាវនាវឲ្យបន្តសហការជាមួយប្រទេសជាដៃគូរដើម្បី អភិវឌ្ឍន៍សេដ្ឋកិច្ចឲ្យកាន់តែប្រសើរឡើងថែមទៀត៕