ប្រធានាធិបតីអីរ៉ងលោករ៉ូហានី មានសង្ឃឹមខ្ពស់ក្នុងការយកឈ្នះគូរប្រជេងដើម្បីបន្តដឹកនាំអីរ៉ងថែមមួយអាណាត្តិទៀតដោយនៅពេលនេះមានសន្លឹកឆ្នោត ៣៧លានសន្លឹកបានរាប់រួច គឺលោករ៉ូហានីទទួលបាន ដល់ទៅ ២១,៦លានសន្លឹក ចំណែកគូប្រជេងវិញគឺលោក រ៉ាយស៊ី ទទួលបានតែ១៤លានសន្លឹកប៉ុណ្ណោះ។
សារព័ត៌មានរ៉យទ័របានផ្សាយថា តាមលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន ប្រធានាធិបតីរ៉ូហានី កំពុងតែនាំមុខដាច់លើគូប្រជេងរបស់ខ្លួន។ ជាមួយនិងលទ្ធផលខាងលើ លោករ៉ូហានី សង្ឃឹមឈ្នះ៩០ភាគរយ ។
បើទោះបីការបោះឆ្នោតលើកនេះមានបេក្ខភាពដល់ទៅ៤រូប ប៉ុន្តែប្រជេងគ្នានោះមានតែពីររូបបុណ្ណោះគឺលោក រ៉ូហានី និង លោក អីប្រាហ៊ីម រ៉ាយស៊ី ដែលជាបុគ្គលជិតស្និតនិងមេដឹកនាំសាសនាដែលមានអត្ថិពលបំផុតនៅក្នុងប្រទេសនេះគឺលោក Khamenei ។
លទ្ធផលបោះឆ្នោតប្រធានាធិបតីអីរ៉ងជាផ្លូវការនឹងត្រូវប្រកាសក្នុងពេលឆាប់ៗខាងមុខនេះ៕