MENU
|
យ៉ាងហោចណាសក៏មានមនុស្ស៣៨នាក់ស្លាប់ និង១៧នាក់រងរបួសនៅក្នុងហេតុការ រថយន្តក្រុងបុកហ្វូងមនស្ស ដែលកំពុងតែចូលរួមពិធីបុណ្យ នៅភាគខាងជើង ប្រទេសហៃទីកាលពីចុងសប្តាហ៍កន្លងមក។
សារព័ត៌មានរ៉យទ័របានផ្សាយថា ហេតុការខាងលើកើតឡើងនៅវេលាម៉ោង៤រសៀលថ្ងៃទី១២ខែមីនា ។ រថយន្តក្រុងខាងលើបើកបរពីតំបន់ Cap Haitien ឆ្ពោះទៅកាន់ទីក្រុង Port Au Prince ។ ពេលតំបូង រថយន្តក្រុងបុកមនុស្ស២នាក់នៅក្នុងស្ថានីយរថយន្តក្រុងនៅជាយក្រុង Gonaives ភាគខាងជើងហៃទីបណ្តាលឲ្យមនុស្សម្នាក់ស្លាប់។
លោកJoseph Faustin មន្ត្រីសន្តិសុខ នៅក្នុងប្រទេសនេះបានឲ្យដឹងថា អ្នកបើកបររថយន្តក្រុង បានរថចោលរថយន្ត នៅតែបន្ត ទៅមុខក្នុងល្បឿនលឿនសម្តៅទៅបុកហ្វូមនុស្ស នៅក្នុងតំបន់ Mapou មានចម្ងាយពីកន្លែងបុកពេលតំបូង ប្រមាណ៥គីឡូម៉ែត្រ ពេលចូលរួមក្នុងពិធីបុណ្យ Rara ។
មន្ត្រីក្នុងតំបន់បានឲ្យដឹងថា មកទលពេលនេះមានមនុស្ស ៣៤នាក់ស្លាប់ នៅនឹងកន្លែងនិង៤នាក់ទៀតស្លាប់នៅក្នុងមន្ទីពេទ្យ ។ ជាទូទៅអ្នកបើកបររថយន្តហោះក្នុងប្រទេសនេះនឹងរត់ចោលរថយន្តពេបង្ករគ្រោះថ្នាក់ ដោយខ្លាចត្រូវប្រជាជនវាយស្លាប់។
មន្ត្រីប៉ូលិសនៅក្នុងប្រទេសនេះបានឲ្យដឹងថា អ្នកបើកបររថយន្តនិងអ្នកដំណើរនៅលើរថយន្តក្រុងបង្ករហេតុ បានបញ្ចូលទៅកាន់ប៉ុស្ត៍ប៉ូលិសដើម្បីសួរចម្លើយ។ ប៉ុន្តែក្រោយពេលដែលបានដោះលេង ភ្លាមទាំងអ្នកដំណើរនៅលើរថយន្ត បានរតគេចខ្លួនបាត់ទាំងអស់ខ្លាចត្រូវគេគុំវាយ។
ពលរដ្ឋបានគប់ដុំថ្មទៅលើរថយន្ត ក្រុង និងរថយន្តផ្សេងទៀតធ្វើដំណើរនៅលើដងផ្លូវក្រោយគ្រោះថ្នាក់សមា្លប់មនុស្សយ៉ាងច្រើននោះ។ ប៉ុន្តែជាភពសំណាងប៉ូលិសបានដល់ដល់កន្លែងកើតហេតុទាន់ពេលជួយដល់អ្នកដំណើរនៅលើរថយន្តក្រុងបង្ករគ្រោះថ្នាក់ បើប៉ូលិសទៅមិនទាន់ទេ អ្នកដំណើរទាំងអស់នឹងជួបគ្រោះថ្នាក់ដល់ជីវិតជាមិនខាន។
ប្រធានាធិបតិហៃទីលោក Jovenel Moise បានស្នើរដល់ មន្ត្រីទទួលខុសត្រូវបើកការស្រវជ្រាវ ពីហេតុការខាងលើឲ្យបានច្បាស់បំផុត។ប្រធានាធិបតីក៏បាន រំលែកទុក្ខដល់គ្រួសារជនរង្គ្រោះផងដែរ៕