MENU
|
មន្ទីបញ្ចកោណកំពុងតែស្រាវជ្រាវ ពីការដាក់អាវុធធុនធ្ងន់ នៅលើពិភពលោកឡើងវិញ ក្នុងនោះ អាមរិកអាចនិងដាក់ប្រព័ន្ធការពារ ចល័តនៅសមុទ្រចិនភាគខាងត្បូង ដើម្បីបាញ់ទម្លាក់មីស៊ីលនៅតំបន់សមុទ្រនេះតែម្តង។
នៅក្នុងអត្ថបទមួយដែលបានផ្សាយនៅលើគេហទំព័រ « The National Interest»របស់អាមេរិកនៅដើមឆ្នាំ២០១៧នេះបានផ្សាយថា ចិនបានដាក់កាំជ្រួចមីស៊ីលការពារដែនអាកាស នៅលើកំដែលចិនបញ្ចាក់ថាស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ខ្លួននៅសមុទ្រចិនភាគខាងត្បូង។
សកម្មភាពទាំងនោះរបស់ចិន បង្ករឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើង ធ្វើឲ្យក្រុមអ្នកបង្កើតយុទ្ធសាស្ត្ររបស់មន្ទីបញ្ចកោណអាមេរិក ត្រូវតែបើកការស្រាវជ្រាវដាក់ពង្រាយអាវុធជាថ្មី។ ប៉ុន្តែមន្ត្រីការពារជាតិអាមេរិក បានបញ្ចាក់ថា ពេលនេះមិនទាន់មានការសម្រេចណាមួយនៅឡើយទេ។ មកទល់ពេលនេះ អាមេរិកនៅតែប្រឆាំង ទៅនឹងការពង្រីកកម្លាំងយោធានៅសមុទ្រចិនភាគខាងត្បូងដោយជម្រុញឲ្យ មានកាដោះស្រាយដោយសន្តិភាពតានរយៈកិច្ចការបរទេស។
មន្រ្តីមន្ទីបញ្ចកោណបានប្រកាសដោយបើកជំហរថា អាមេរិកនៅតែមន្តយាមល្បាតនៅសមុទ្រចិនភាគខាងត្បូង ដើម្បីការពារសិទ្ធសេរីភាព ចរាចណ៍នៅដែនសមុទ្រ ចិនភាគខាងត្បូង ក្បែរតំបន់ដែលចិនប្រកាសថា ស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់ចិន។
គេហទំព័រ « The National Interest»បានផ្សាយថាក្រៅពីសកម្មភាពយាមល្បាតអាមេរិកនឹងដាក់អាវុធ ធុនធំ ដូចជា កាំភ្លើងធំ M 777 Howitzer ឬ Paladin មានកាណុង ១៥៥មីលីម៉ែត្រ ។ អាវុធទាំងនោះអាចបាញ់កម្ទិចរ៉ុកែ្តត ឬកាំជ្រួចមីស៊ីល និងយន្តហោះចម្បាំងផងដែរ។
រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Ashton Carter បានសន្យាថា នឹងចំណាយប្រាក់ ៤២៥លានដុល្លារ សម្រាប់ការពារសន្តិសុខនៅតំបន់អាស៊ីភាគអគ្នេយ៍ ក្នុងរយៈពេលពីឆ្នាំ២០១៦-២០២០។
ប៉ុន្តែនៅពេលនេះអាមេរិករងចាំគោលនយោបាយរបស់ប្រធានាធិបតីដូណាលត្រាំ ថាតើលោកនៅតែគាំទ្រ គោលនយោបាយខាងលើដែរឬទេ ។ តើលោកដូណាលត្រាំអាចរក្សា និងបន្តគោលនយោបាយ ឆ្ពោះមកកាន់តំបន់អាស៊ីរបស់លោកអូបាម៉ា ដែលបានអនុវត្តិរយៈពេលពីរអាណាត្តិកន្លងមកនោះ៕