MENU
|
កាលពីថ្ងៃទី១៦ខែតុលាប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានបញ្ចាក់ថា នៅក្នុងតំណើរទស្សនកិច្ចទៅកាន់ចិនក្នុងសប្តាហ៍នេះ គឺជាការបើកទំព័រសករាជ្យថ្មីនៅក្នុងទំណាក់ទំនងទ្វេភាគី ក្រោយរង្គោះរង្កើរដោយសារវិវាទ និងការប្តឹងផ្តល់របស់ហ្វីលីពីនទៅលើតុលាការអន្តរជាតិ។ បើទោះបីបែបណាក្តីហ្វីលីពីនមិនផ្លាសប្តូរឡើយពីវិវាទសមុទ្រចិនខាងត្បូង។
ប្រធានាធិបតីហ្វីលីពីន លោកឌូទឺទេ បានឲ្យដឹងថា លោកនិងលើកឡើងពីសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលអន្តរជាតិ ហើយនឹងមិនធ្វើអ្វីហួសពីច្បាប់អន្តរជាតិ នឹងបោះបង់អធិបតេយ្យ ។
លោកឌូទឺទេរក៏បានទទួលស្គល់ថា នៅក្នុងប្រទេសហ្វីលីពីនពលរដ្ឋមានការព្រួយបារម្ភពីការចូលកៀកចិនយ៉ាងឆាប់រហ័សពេក។ ទាំងនោះហើយបានជាលោកធានាដល់ពលរដ្ឋថា នៅក្នុងការបង្កើនទំនាក់ទំនងជាមួយចិន មិនបានប៉ះពាល់ដល់ដែនអធិបតេយ្យរបស់ហ្វីលីពីននៅសមុទ្រចិនភាគខាងត្បូងឡើយ។
លោកឌូទឺរទេបានបានបញ្ចាក់ទៀតថា ការសម្រេច របស់តុលាការអាជ្ញាកណ្តាល នឹងត្រូវបានលើកឡើងពិភាក្សាជាមួយមេដឹកនាំចិន។ ប៉ុន្តែមិនផ្តោតធ្ងន់ទៅលើសមុត្រចិនខាងត្បូងនោះឡើយ។
ចំណែករដ្ឋាភិបាលទីក្រុងប៉េកាំង បានច្រានចោល និងថ្កោលទោសទៅលើប្រទេសណាមួយដែលបានស្នើរដល់ចិន គោរពច្បាប់អន្តរជាតិ។
នៅថ្ងៃទីស្អែក នេះលោកឌូទឺទេសនឹងដឹកាំគណប្រតិភូដែលមានអ្នកជំនួញអ្នកនយោបាយសំខាន់ៗរបស់ហ្វីលីពីនប្រមាន ២០០នាក់ទៅកាន់ប្រទេសចិន។ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនរបស់ប្រធានាធិបតីហ្វីលីពីន ក្នុងពេលដែលមានទំនងល្អក់កករជាមួយអាមេរិក។
ក្រុមអ្នកឯកទេវិភាគបានលើកឡើងថា នេះជាគោលនយោបាយឆ្លាតវៃរបស់ប្រធានាធិបតីហ្វីលីពីន នៅក្នុងទំនាក់ទំនងអន្តរជាតិ ប្រសិនបើលោកមិនធ្វើឲ្យទំនាក់ទំនងកាន់តែអាក្រក់ទៅជាមួយអាមេរិកនោះទេ ប្រាកដិជាមិនទទួលបានលទ្ធផលល្អជាមួយចិននោះឡើយ នៅពេលទស្សនកិច្ច។ ចំណុចទាំងនោះទើបលោក បង្ខំចិត្តផ្អាក់សកម្មភាពជាមួយអាមេរិកជាបណ្តោះអាសន្ន។
ជាមួយគ្នានោះដែរ ចិនបានបង្ហាញការគាំទ្រដល់សង្គ្រាមប្រឆាំងគ្រឿងញៀនរបស់ប្រធានាធិបតីហ្វីលីពីនក្នុងពេលដែលប្រទេសលោកខាងលិច ក្នុងនោះមានអាមេរិកជាដើមបានថ្កោលទោសយ៉ាងខ្លាំង ដោយសារតែបានសម្លាប់មនុស្សជាច្រើនក្រៅប្រព័ន្ធតុលាការ៕