MENU
ហ្វីលីពីនងាកទៅរករុស្ស៊ី ឈប់លេងចូលអាមេរិកនៅ សមុទ្រចិនភាគខាងត្បូង?
ព័ត៌មានអន្តរជាតិ | ថ្ងៃពុធ ទី១៤ កញ្ញា ២០១៦, ១៣:២៤ | ៨១២ ដង | ចុចបញ្ចេញមតិ (០)

ក្នុងរយៈពេលពីរថ្ងៃកន្លងមកប្រធានាធិបតីហ្វីលីពីនលោក​ Duterte ​បានប្រើសម្តីវាយប្រហារអាមេរិកជាបន្តបន្ទាបមិនត្រឹមតែប៉ុណ្ណោះលោកក៏បានស្នើរដល់កម្លាំងទាហានអាមេរិកដែលឈរជើងនៅភាគខាងត្បូងប្រទេសហ្វីលីពីនដកចេញពីទីនោះទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ លោក ក៏បានប្រកាសលុបចោលការយាមល្បាតរួមជាមួយអាមេរិកនៅតំបន់សមុទ្រដែលមានវិវាទ។អ្វីដែលគេចាប់អារម្ភនាពេលនេះលោក Duterte បានប្រកាសថានឹងទិញអាវុធពីរុស្ស៊ី  ព្រមទាំងចិនផងដែរ។

តាមប្រសាសលោក​ Duterte ហ្វីលីពីនចងបញ្ចៀសនៅការរំខានបើមានការយាមល្បាតរួមជាមួយអាមេរិកនោះភាគីពាក់ព័ន្ធនៅក្នុងជម្លោះយល់ថា ហ្វីលីពីនកំពុងតែពឹងផ្អែកទៅលើបរទេស ទាំងនោះហើយធ្វើឲ្យកិច្ចពិភាក្សាកាន់តែស្មុគស្មាញនិងគ្មានទំនុកចិត្តថែមទៀត។

លោក​ Duterte បានប្រកាសថា «ចាប់តាំងពីពេលនេះទៅ យើងនឹងមិនយាមល្បាតរួមជាមួយអាមេរិកទៀតឡើយ ដោយសារតែយើងមិនចង់ជួបនៅផលលំបាក។ ខ្ញុំមិនចង់សហការជាមួយអាមេរិកឬចិននោះឡើយ ដោយចង់ធ្វើការតែម្នាក់ឯង»។នៅពេលនេះហ្វីលីពីនចង់ឲ្យមានការយាមល្បាតនៅសមុទ្រក្រោមការគ្រប់គ្រងរបស់ខ្លួនដោយមិនឲ្យមានការយា​មល្បាតនៅតំបន់សមុទ្រមានវិវាទឡើយ។ប៉ុន្តែការលុបចោលការយាមល្បាតជាមួយអាមេរិកនោះគឺជាការដើរផ្ទុយទៅនឹងកិច្ចព្រមព្រៀងដែលអាមេរិកនិងរដ្ឋាភិបាលហ្វីលីពីនមុនបានព្រមព្រៀងគ្នា។

នៅក្នុងកិច្ចព្រមព្រៀងកាលពីខែមេសាឆ្នាំ​២០១៦រវាងអាមេរិកនិងហ្វីលីពីនក្នុងនោះអាមេរិកនឹងចូលរួមយាមល្បាតជាមួយហ្វីលីពីននៅសមុទ្រចិនភាគខាងត្បូង។ ក្នុងពេលនោះ រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន​លោក​ Gazmin សង្ឃឹមថា វត្តមានរបស់អាមេរិកនឹងជួយគ្រប់គ្រងស្ថានភាពវិវាទរវាងចិននិងហ្វីលីពីន​នៅតំបន់វិវាទស្ថិតនៅប្រជុំកោះ​Scarbouough។

កាលពីថ្ងៃទី​១២ខែកញ្ញា លោក​ Duterte បានប្រកាសបង្ករឲ្យមានការផ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយលោកស្នើរឲ្យទាហានអាមេរិកដកចេញពីតំបន់ភាគខាងត្បូងប្រទេសនេះដោយសារតែ មានវត្តមានរបស់អាមេរិកនិងធ្វើឲ្យស្ថានភាពកាន់ទែស្មុគស្មាញសម្រាប់សកម្មភាពប្រឆាំងក្រុមជ្រុលនិយមនិងក្រុមភេរវកម្ម។

អ្វីដែលសំខាន់ជាងនេះទៅទៀតនោះនៅក្នុងសេចក្តីប្រកាសរបស់លោក​ Duterte ​គឺលោកបានឡើងគម្រោងទិញអាវុធពីរុស្ស៊ីរួមទាំងចិនផងដែរ។ កន្លងមកបើនិយាយអំពីសន្តិសុខគឺហ្វីលីពីនពឹងផ្អែកទៅលើ លោកខាងលិចតែពេលនេះផ្ទុយស្រឡៈក្រោមការដឹកនាំរបស់លោកDuterte។

នៅពេលនេះអាមេរិកមិនទាន់មានប្រតិកម្មអ្វីចំពោះសកម្មភាពរបស់ហ្វីលីពីននោះឡើយ ។ ក្រុមអ្នកវិភាគបញ្ចាក់ថា លោក​Duterte ​ធ្វើបែបនេះគឺច​ង់ឲ្យអាមេរិកមានប្រតិកម្មបែបណា  ហើយអាមេរិកចាំបាច់ត្រូវតែជួយដល់ហ្វីលីពីនច្រើនជាងនេះបើចងឈរជើងនៅហ្វីលីពីន៕

 

Tags:
  • ហ្វីលីពីន
  • រុស្ស៊ី
  • អាមេរិក
  • សមុទ្រចិន
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥