MENU
គ្រោះថ្នាក់យន្តហោះ សម្លាប់មនុស្សច្រើនបំផុត ទាំង១០នៅក្នុងឆ្នាំ២០១៦
ព័ត៌មានអន្តរជាតិ | ថ្ងៃព្រហស្បតិ៍ ទី២៩ ធ្វូ ២០១៦, ០៧:៣៤ | ១,២១១ ដង | ចុចបញ្ចេញមតិ (០)

នៅក្នុងឆ្នាំ​២០១៦នេះ វិស័យអាកាសចរណ៍ ពិភពលោក ប្រឈមនឹងគ្រោះថ្នាក់ជាច្រើន សមា្លប់អ្នកដំណើររាប់រយនាក់ ។ ខាងក្រោមនេះគឺជាគ្រោះថ្នាក់យន្តហោះ ១០​ករណីដែលចាប់អារម្ភបំផុត

១ ធ្លាក់យន្តហោះយោធារុស្ស៊ីសម្លាប់មនុស្ស​៩២នាក់

យន្តហោះយោធាប្រភេទ  Tu 154 របស់រុស្ស៊ីបានធ្លាក់នៅក្នុងសមុទ្រខ្មៅ កាលពីថ្ងៃទី ២៥ខែធ្នូ  បណ្តាលឲ្យអ្នកដំណើរ ៩២នាក់នៅលើយន្តហោះរួមទាំងក្រុមពហុនិកាស្លាប់ទាំងអស់ ។ យន្តហោះនោះបានធ្លាក់នៅសមុទ្រខ្មៅ ពេលធ្វើដំណើរហោះហើរពីទីក្រុង សូជីប្រទេសរុស្ស៊ី ឆ្ពោះទៅកាន់ ស៊ីរី ដើម្បីចូលរួមប្រគុំតន្ត្រីសម្រាប់យោធារុស្ស៊ីនៅទីនោះ។​ មកទលពេលនេះរុស្ស៊ីមិនទាន់បញ្ចាក់ពីមូលហេតុច្បាស់លាសនៅឡើយទេ។

២ ធ្លាក់យន្តហោះដឹកក្រុមកីឡាករ ក្លឹបប្រេស៊ីលស្លាប់​៧១នាក់

នៅថ្ងៃទី​២៩វិច្ឆិកា យន្តហោះ​ RJ 85 របស់ក្រុមហ៊ុន​ LAMIA Bolivia ​មានលេខហោះហើរ​ CP 2933​ដឹក អ្នកដំណើរ​៦៨នាក់ ភាគច្រើនជាកីឡាករ ក្លឹប​ Chapecoenseនិងក្រុមពហុនិកា​៩នាក់   បានធ្លាក់ នៅក្នុងប្រទេសកូឡំបី ។គ្រោះថ្នាក់ខាងលើសម្លាប់មនុស្ស​៧១នាក់​និងនៅរស់​៦នាក់។មូលហេតុគឺដោយសារតែយន្តហោះអស់សាំង​ពាក់កណ្តាលផ្លូវ។ លើសពីនេះទៅទៀតអាកាសយានឹកមិនផ្តល់ព័ត៌មានទាន់ពេលវេលា ។

៣ ស្លាប់​៦៦នាក់ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះអេហ្ស៊ីបនៅសមុទ្រមេឌីទែរ៉ាណេ

នៅថ្ងៃទី​១៥ ខែឧសភា យន្តហោះ​Airbus A320 មានលេខហោះហើរ​ MS 804 ដឹកអ្នកដំណើរ​៦៦នាក់បានធ្លាក់នៅសមុទ្រមេឌីទែរ៉ាណេ ក្នុងពេលហោះហើរចេញពីបារំាងទៅកាន់ទីក្រុងកៃរ៉ូប្រទេសអេហ្ស៊ីប ។ មន្ត្រីអេហ្ស៊ីបបានឲ្យដឹងថា​ មកពលពេលនេះគេមិនទាន់អាចសន្និដ្ឋានបានពីមូលហេតុនៃការធ្លាក់យន្តហោះនោះឡើយ​។

៤ ស្លាប់​៦២នាក់នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះរបស់ក្រុមហ៊ុន​ Dubai នៅរុស្ស៊ី

កាលពីថ្ងៃទី១៩ខែមីនា យន្តហោះប៊ូអ៊ិន ៧៣៧ ហោះហើរចេញពីទីក្រុងឌូបៃ បានជួបគ្រោះថ្នាក់ពេលចុះចត់នៅក្នុងអាកាសយានដ្ឋានអន្តរជាតិ  Rostovon Don ប្រទេសរុស្ស៊ី  ធ្វើឲ្យអ្នកដំណើរទាំងអស់នៅលើយន្តហោះស្លាប់។មូលហេតុបណ្តាលឲ្យគ្រោះថ្នាក់នៅមិនទាន់ដឹងច្បាស់នៅឡើយ  ប៉ុន្តែតាមការសន្និដ្ឋានជាបឋម គឺដោយសារតែចុះអ័ព្ទ មិនផ្លូវមិនឃើញពេលចុះចត។

៥ ស្លាប់​៤៧នាក់ក្នុងគ្រោះថ្នាក់យន្តហោះនៅប៉ាគិស្ថាន

នៅថ្ងៃទី​៧ខែធ្នូ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ប៉ាគិស្ថាន មានលេខហោះហើរ​ PK 661 ដឹកអ្នកដំណើរ​៤៧នាក់ ហោះហើរពីទីក្រុង  Chitral ឆ្ពោះទៅកាន់ទីក្រុង​អិស្លាមម៉ាបាត​ប្រទេសប៉ាគិស្ថាន ក៏បានទំនាក់ទំនងពីប្រព័ន្ធរ៉ាដា​។ ក្រោយមកគេរកឃើញធ្លាក់នៅតំបន់ភ្នុំ​ចម្ងាយពីទីក្រុងអិស្លាមម៉ាបាតប្រមាណ​៥០គីឡូម៉ែត្រនៅភាគខាងជើង។ មូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់ខាងលើគឺដោយសារតែម៉ាស៊ីជួបបញ្ហា ខូច។

៦ យន្តហោះនេប៉ាល បុកភ្នុំស្លាប់​២៣នាក់

កាលពីថ្ងៃទី​២៤ខែកុម្ភៈ យន្តហោះដឹកអ្នកដំណើរធុនតូចមួយគ្រឿងប្រភេទ​ Twin Otter  របស់ក្រុមហ៊ុនអាកាសចរណ៍   Tara Airlines ប្រទេសនេប៉ាល បានជួបគ្រោះថ្នាក់ធ្លាក់ ពេលធ្វើដំណើរហោះហើរទៅកាន់ទីក្រុង​ Pkhara ។ អ្នកដំណើរ​២០នាក់និង ក្រុមអាកាសយានឹក​៣នាក់បានស្លាប់ក្នុងគ្រោះថ្នាក់នោះ។ ហេតុការគ្រោះថ្នាក់កើតឡើងពេលអាកាសយានឹកព្យាយាមចុះចត់ជាបន្ទាន់ ។

៧ ធ្លាក់យន្តហោះនៅ​ Papua new Guinea ស្លាប់​១២នាក់

នៅថ្ងៃទី​១៣ខែមេសា យន្តហោះធុនតូចមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍​ Sunbird Aviation ធ្លាក់នៅក្បែរអាកាសយានដ្ឋាន​ Papua new Guinea បណ្តាលឲ្យអ្នកដំណើរ១២នាកស្លាប់ ។មូលហេតុបណ្តាលឲ្យគ្រោះថ្នាក់ខាងលើដោយសារតែខូចម៉ាស៊ីន។

៨ ធ្លាក់យន្តហោះនៅស៊ូម៉ាលី

កាលពីថ្ងៃទី​២ខែកុម្ភៈ គ្រាប់បែកបានផ្ទុះនៅក្នុងដងខ្លួននៃយន្តហោះ  A 321 ហោះហើរចេញពីទីក្រុង  Mogadishu ស៊ូម៉ាលី​ឆ្ពោះទៅកាន់ទីក្រុង​ Djibouti បណ្តាលឲ្យអ្នកដំណើរម្នាក់ខ្ទាត់ចេញទៅក្រៅ ក្នុងកំពស់​៤គីឡូម៉ែត្រធ្លាក់ចុះដីស្លាប់ និងពីនាក់ទៀតរងរបួសស្រាល។​ជាភពសំណាងយន្តហោះបានចុះចត់ទាន់ពេលវេលា។ សូមបញ្ចាក់ថា​យន្តហោះពេលជួបគ្រោះថ្នាក់ខាងលើ​មានអ្នកដំណើរដល់ទៅ​៧៥នាក់។

៩ ឆេះយន្តហោះដឹកអ្នកដំណើរ​១៧០នាក់នៅ​ជីកាហ្គោ អាមេរិក

កាលពីថ្ងៃទី​២៨ខែតុលា​យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ ​ American Airlines ដឹកអ្នកដំណើរ​១៧០នាក់បានឆាបឆេះពេលត្រៀមហោះហើរចេញពីអាកាសយានដ្ឋានអន្តរជាតិ ​ O’hare  នៅទីក្រុង ជីកាហ្គោ​។ ក្នុងហេតុការខាងលើបណ្តាលឲ្យមនុស្ស​៨នាក់រងរបួស​។ មន្ត្រីអាកាសចរណ៍អាមេរិកបានឲ្យដឹងមូលហេតុគឺបណ្តាលមកពីផ្ទុះកង់ពេលត្រៀងហោះហើរទើបបណ្តាលឲ្យឆេះបែបនេះ។

១០ យន្តហោះដឹកអ្នកដំណើរ ២៧៥នាក់ឆាប់ឆេះពេលចុះចតនៅទីក្រុងឌូបៃ

កាលពីថ្ងៃតី​៣ខែសីហា យន្តហោះ​ Ek521របស់ក្រុមហ៊ុនអាកាសចរណ៍  Emirates ​ ចត់ចត់ដោយពោះ ពេលកងយន្តហោះមិនព្រមធ្លាក់មក នៅក្នុងអាកាសយានដ្ឋានឌូបៃ ។ ជាភពសំណាង​អ្នកដំណើរទាំង​២៧៥នាក់នៅលើយន្តហោះបានចាក់ចេញទាន់ពេលវេលាក្រោយយន្តហោះចុះដល់ដី មិនបណ្តាលឲ្យមានអ្នកស្លាប់នោះឡើយ៕

 

Tags:
  • គ្រោះថ្នាក់
  • យន្តហោះ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥