MENU
មន្ត្រីជំនាញធ្វើការដកហូតទំនិញខូចគុណភាពជាង២០០គីឡូក្រាម យកមកកម្ទេចចោលនៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី២០ ធ្វូ ២០១៦, ១០:០៣ | ៥២៧ ដង | ចុចបញ្ចេញមតិ (០)

ខេត្តមណ្ឌលគិរី៖ មន្រ្តីសាខាកាំកុងត្រូលបាននិយាយថាទំនិញខូចគុណភាព និង ហួសកាលបរិច្ចេទនៃការប្រើប្រាស់ចំនួនជាង ២០០គីឡូក្រាម ត្រូវបាន មន្ត្រីសាខាកាំកុងត្រូលខេត្តមណ្ឌលគិរី សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និង នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចខេត្ត បានធ្វើការដកហូតយក មកកំទេចចោល នៅការិយាល័យពាណិជ្ជកម្ម ស្រុកពេជ្រាដា កាលពីព្រឹកថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០១៦។

លោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រូលខេត្តមានប្រសាសន៍ថា ការចុះត្រួតពិនិត្យ ទំនិញវេចខ្ចប់ស្រាប់ ភេសជ្ជៈនិងចំនីអាហារនៅតាមផ្ទះលក់ចាបហ៊ួយ គឺធ្វើឡើងដើម្បី ពិនិត្យគុណភាព សុវត្តិភាព ទំនិញគ្មានអនម័យ និង ទំនិញគ្មានសុវត្ថិភាពត្រឹមត្រូវដើម្បីដុតកំទេចចោល ក្នុងគោលបំណងការពារផលប្រយោជន៍និងសុខភាពអ្នកប្រើប្រាស់ ។

តាមការត្រួតពិនិត្យនេះផងដែរ បានរកឃើញទំនិញមួយចំនួន ហួសកាលបរិច្ចេទនៃការប្រើប្រាស់ ខូចគុណភាព និង គ្មានអនាម័យ រួមមានៈ ទឹកក្រូចចំរុះចំណុះ២លីត្រចំនួន៤៤ដប ស្មើនឹង៨៨គីឡូក្រាម ទឹកម្ទេសម៉ាក (RIMLONG) ចំនួន១០៥ដប ស្មើនឹង១៩គីឡូក្រាម ទឹកត្រីម៉ាក (VINH KHANG) ចំនួន៣០ដប ស្មើនឹង៣០គីឡូក្រាម នំស្រួយម៉ាកលីលី និង សាគីរ៉ា ចំនួន ១៥គីឡូក្រាម មីកញ្ចប់ចំរុះ (វៀតណាមនិងថៃ) ចំនួន៦០គីឡូក្រាម។ លោកក៏បានធ្វើតេស្តរកសារធាតុគីមី (Borax) លើមុខទំនិញដូចជា សាច់ត្រីងៀត នំបញ្ចុក បាញ់ស៊ុង គុយទាវឆា ជាលទ្ធផលពុំឃើញមានសារធាតុ (Borax) នៅក្នុងទំនិញទាំងនោះទេ។

លោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រូលខេត្តក៏បានធ្វើការណែនាំ ដល់អាជីវករ ពាណិជ្ជករឲ្យយល់ដឹង និង មានការប្រុងប្រយ័ត្ន ជៀសវាងការដាក់តាំងលក់ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ។ដូចជា កំប៉ុងកំពិត ប៉ោង ច្រេះស៊ី ។

ទំនិញដែលមានសារធាតុគីមីហាមឃាត់ និង ការរៀបចំទំនិញលក់ដូរទុក ឲ្យមានសណ្តាប់ធ្នាប់ទៅតាមប្រភេទទំនិញ ទំនិញហូបចុកទំនិញប្រើប្រាស់ ផ្សេងៗដាច់ដោយ ឡែកៗពីគ្នា និងបានបិទរូបភាព ដែលរៀបចំដោយអគ្គនាយកដ្ឋានកាំងកុងត្រូល ស្តីពី សូម ពិចារណាមុននឹង ជ្រើសរើស ផលិតផល ម្ហូបអារហារ ណាមួយមកបរិភោគ ជូនដល់អ្នកលក់ដូរ និង អ្នកប្រើប្រាស់ អោយបានយល់ ដឹងពីរូបភាពជាបឋម នូវទំនិញណាដែលគួរប្រើ និងទំនិញ ណាមិនគួរប្រើប្រាស់ ៕                                   

Tags:
  • មន្ត្រីជំនាញ
  • គុណភាព
  • ស្រុកពេជ្រាដា
  • ខេត្តមណ្ឌលគិរី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥