MENU
ប្រទះឃើញសពបុរសម្នាក់ មិនស្គល់អត្តសញ្ញាណច្បាស់លាស់ បានហើមប៉ាងស្ពីងក្នុងទឹកទន្លេ
ព័ត៌មានជាតិ | ថ្ងៃអង្គារ ទី២០ ធ្វូ ២០១៦, ០៩:៥២ | ៦៥៣ ដង | ចុចបញ្ចេញមតិ (០)

ខេត្តកណ្ដាល៖ នៅវេលាម៉ោង១១:១ ៥នាទីថ្ងៃទី១៩ខែធ្នូរ ឆ្នាំ២០១៦ ប្រទះឃើញសាកសពអណ្តែតទឹកចំណុចកើតហេតុនៅតាមដងមាត់ទន្លេបាសាក់ មុខវត្តព្រែកសំរោង ភូមិព្រែកសំរោង សង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្តាល ។

សពមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ កំពស់ ១.៦៦ម សក់ខ្លី នៅលើថ្ងាសមានស្នាមដេរចាស់ចំនួន៦ថ្នេរ ពាក់អាវយឺតកមូលពណ៌ខ្មៅដៃខ្លី មានបិទឡូហ្គោជាអក្សរអង់គ្លេសនៅផ្នែកខាងមុខ ខោខូវប៊ូយជើងវែងពណ៌ខៀវ លីអូក្នុងពណ៌ខ្មៅ ដៃស្តាំមានចងអំបោះពណ៌ក្រហម១ខ្សែ។

សភាពរឿងហេតុ នៅវេលាម៉ោង១២:០៥នាទីនៅចំណុចកើតហេតុខាងលើ លោកនាយប៉ុស្តិ៍តាខ្មៅបានរាយការណ៍មកផ្នែកជំនាញក្រុងបានអោយដឹងថា សពបានប្រទះឃើញអណ្តែតទឹកនៅតាមទន្លេបាកសាក់ជាប់មាត់ជ្រាំងទន្លេមុខវត្តព្រែកសំរោង សព្វមានសភាពហើមស្អុយ ស្បែករបកលើដងខ្លួននិងក្បាល សក់ជ្រុះអស់ខ្លះ ភ្លែកលាន អណ្តាតលាន ធ្មេញខាំអណ្តាត ធ្មេញមុខទាំង២រិចដល់គុល(ស្នាមចាស់) ពេលត្រលប់សព្វមានទឹកលាយឈាមហូរចេញតាមមាត់ពោះមានសភាពហើមប៉ោង នៅគូថមានលាមក ក្រៅពីនេះពុំមានឃើញស្លាកស្នាមអ្វីគួអោយកត់សំគាល់ឡើយ។

ការសន្និដ្ឋានតាមការពនិត្យរបស់គ្រូពេទ្យខេត្តជំនាញបចេ្ចកទេសខេត្តកណ្តាលនិងនគរបាលជំនាញបច្ចេកទេស នគរបាល ក្រុងតាខ្មៅ ព្រមទាំងអាជ្ញាធរភូមិសង្កាត់ សពពិតជាបានស្លាប់ដោយលង់ទឹកពិតប្រាកដមែន។ ដោយមិនបានពាក់ព័ន្ធបទល្មើសព្រហ្មទ័ណ្ឌឡើយ។តាមការឯកភាពពីលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមតុលាការខេត្ត នៅវេលាម៉ោង១៤:៣០នាទី  បានឯកភាពជូនអាជ្ញាធរយកទៅបូជាតាមប្រពៃណី។

Tags:
  • ប្រទះឃើញ
  • សពបុរស
  • អត្តសញ្ញាណ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥