![]() |
MENU
|

រាជធានីភ្នំពេញ ៖ សាកសពបុរសម្នាក ត្រូវបានឃាតករវាយសម្លាប់ ចងដៃចងជើងចងដុំថ្មទម្លាក់ចូលទៅក្នុងទឹកប្រឡាយ ហើយត្រូវបានពលរដ្ឋប្រទះឃើញ កាលពីវេលាម៉ោង១០និង៣៥នាទីព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ អណ្តែតក្នុងប្រឡាយទឹក ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
សមត្ថកិច្ចបាននិយាយថាក្រោយពីសមត្ថកិច្ចជំនាញធ្វើការពិនិត្យកោសល្យវិច័យ រួចឃើញថា ត្រូវបានជនដៃដល់វ៉ាយសម្លាប់ ចងទម្លាក់ទឹក ហើយរកអត្តសញ្ញាណមិនទាន់ឃើញសមត្ថកិច្ចដឹកយកទៅតំកល់ទុកនៅ៨ងបូជានៅវត្តអង្គតាមិញ ដោយសារស្ថានភាពសាកសពហើមស្អុយទៅហើយ ។ សមត្ថកិច្ចបានលើកឡើងថារហូតមកដល់ល្ងាចថ្ងៃទី១៥ ខែតុលានេះត្រូវបានសាច់ញាតិ ក្រុមគ្រួសារសពសង្ស័យមកសាកសួរនៅប៉ុស្តិ៍ចោមចៅ ស្គាល់ខោអាវ ខ្សែក្រវ៉ាត់ សម្ភារៈជាប់ខ្លួន ច្បាស់ជាក់ ត្រូវជាប្តីឪពុកហើយទើបសមត្ថកិច្ចសាកសួរក្រុមគ្រួសារជនរងគ្រោះ ដើម្បីកំណត់មុខសញ្ញា ។
សាកសពត្រូវបានស្គាល់ឈ្មោះ កៅ ផា ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរបើកបររថយន្តឈ្មួល ស្វាយរៀងកំពង់ចាម ភ្នំពេញ រស់នៅភូមិត្រពាំងរី ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង ។ មានប្រពន្ធចំនួន២នាក់ ទី១ ឈ្មោះ សៅ សំអឿន អាយុ៤៦ឆ្នាំ មុខរបរនៅផ្ទះ មានកូនចំនួន៤នាក់ ប្រុស៣នាក់ ស្រី១នាក់ រស់នៅជាមួយប្រព្ធដើម ។ ទី២ ឈ្មោះ ចាប សាម៉េត អាយុ៣៣ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិចុងព្រែក ឃុំកំពង់ព្រែក ស្រុករមាសហែក មានស្រុកកំណើត ភូមិតាហង់ ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង ។
តាមក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះ មានសម្ភារៈមិជាមួយ រថយន្តម៉ាក សាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AB-4728 និងមានពាក់ចិញ្ចឥនមាសមួយវង់ទម្ងន់៥ជី ។ប្រភពបន្តទៀតថា មុនកើតហេតុ កាលពីព្រឹកថ្ងៃទី១១ ខែតុលា ត្រូវបានឈ្មោះ សូរ ផា ហៅអួ៊ក អាយុ៣០ឆ្នាំ មុខរបរ បើកបររថយន្តឈ្នួល មានទីលំនៅក្បែរខាងគ្នា ជួលរថយន្តជិះទៅខាងខេត្តសៀមរាប ក្នុងតម្លៃ២៥០ដុល្លារ (ទៅមក ) ហើយក៏ចេញដំណើរពីផ្ទះ នៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១២ ខែតុលា ហើយប្រពន្ធដើមទំនាក់ទំនងតាមទូរស័ព្ធលើកចុងក្រោយម៉ោង១២និង១៥នាទីថ្ងៃទី១១។ ក្រុមគ្រួសារបានលើកឡើងថារហូតដល់ល្ងាចថ្ងៃដដែល ទផបចុចលែងចូល សង្ស័យប្តីមានបញ្ហាដែរតែ ទូរស័ព្ទចុចមិនចូលដល់ រសៀលថ្ងៃទី១៤ ខែតុលា បន្ទាប់ពី ប្រព័ន្ធពត៌មានផ្សព្វផ្សាយ ប្រទះឃើញសាកសព មិនស្គាល់អត្តសញ្ញាណ នៅចំណុចខាងលើ ឃើញ ខោ អាវ សង្ស័យ។
ក្រុមគ្រួសារនាំគ្នា មិសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅខណ្ឌពោធិ៍សែនជ័យ ពិនិត្យ ខោអាវ ខ្សែក្រវ៉ាត់ស្គាល់ច្បាស់ជាក់ជាប្តីពិតប្រាកដមែន។ក្រោយព៏ស្គាល់អត្តសញ្ញាណសាកសពខាងលើ សមត្ថកិច្ចកំពុងសាកសួរក្រុមគ្រួសារ ជនរងគ្រោះ ដើម្បីធ្វើការស្រាវជ្រាវបន្ត ៕


