MENU
ប្រទះឃើញគ្រាប់មីនដែលមិនទាន់ផ្ទុះរាប់សិបគ្រាប់ ត្រូវបានមន្ត្រីជំនាញស៊ីម៉ាក់ ប្រមូលយកទៅធ្វើការកម្ទេចចោល
ព័ត៌មានជាតិ | ថ្ងៃពុធ ទី០៥ តុលា ២០១៦, ១១:០៣ | ៩៣៣ ដង | ចុចបញ្ចេញមតិ (០)

ខេត្តបាត់ដំបង៖ គ្រាប់មីនដែលមិនទាន់ផ្ទុះរាប់សិបគ្រាប់ត្រូវបានមន្ត្រីជំនាញស៊ីម៉ាក់រាវរកឃើញជាបន្តបន្ទាប់នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦នៅតាមបណ្តោយផ្លូវកៅស៊ូ១ខ្សែ នៅចំណុចក្រុមទី១៧ ស្ថិតក្នុងភូមិអូរមូន្នី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

លោក ស៊ុន សុវណ្ណអធិការស្រុកសង្កែបានអោយដឹងថាក្រោយពីទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋកាលពីរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ថាបានប្រទះឃើញគ្រាប់ជាច្រើននៅក្នុងព្រៃតាមដងផ្លូវចំណុចក្រុមទី១៧ ស្ថិតក្នុងភូមិអូរមូន្នី១ ឃុំអន្លង់វិល ស្រុកសង្កែ ភ្លាមៗនោះលោកក៏បានចុះទៅពិនិត្យមើលនិងរាយការណ៍បន្តទៅមន្ត្រីជំនាញស៊ីម៉ាក់ដើម្បីចុះមកប្រមូលយកទៅធ្វើការកម្ទេចចោល។

លោកស្រី ហម ចន្ថា ប្រធានអប់រំផ្សព្វផ្សាយនិងសម្របសម្រួលកាងារកងឯកភាពកំចាត់ម៉ីនទី២ប្រចាំខេត្តបាត់ដំបងបានអោយដឹងដែរថាក្រោយពីទទួលសេចក្ដីរាយការណ៍ពីសមត្ថកិច្ចថាមានករណីប្រទះឃើញគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះជាច្រើនគ្រាប់នៅចំណុចខាងលើនៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ លោកស្រីបានដឹកនាំកម្លាំងជំនាញស៊ីម៉ាក់ចុះមកនិងធ្វើការរាវរកឃើញជាបន្តបន្ទាប់រួមមាន គ្រាប់ប្រភេទត្បាល់៦០មីលីម៉ែត្រចំនួន១២គ្រាប់ កន្ទុយគ្រាប់ត្បាល់៦០មីលីម៉ែត្របូកនិងកន្ទុយគ្រាប់ត្បាល់១០០មីលីម៉ែត្រសរុបចំនួន៣៥គ្រាប់គ្រាប់B40ចំនួន៣គ្រាប់ គ្រាប់B41ចំនួន១គ្រាប់ ម៉ីនស្គចំនួន១៣គ្រាប់ គ្រាប់រ៉ូកែត107មីលីម៉ែត្រចំនួន១គ្រាប់។

លោកស្រីបន្តថាគ្រាប់ទាំងអស់នេះត្រូវបានបន្សល់ទុកពីសម័យសង្គ្រាមមានមួយចំនួនខូចនិងមួយចំនួនទៀតនៅអាចផ្ទុះសំលាប់ជីវិតមនុស្សនិងសត្វបាន។ ក្រោយពីធ្វើការពិនិត្យនិងប្រមូលរួចរាល់ហើយសមត្ថកិច្ចនិងមន្ត្រីជំនាញស៊ីម៉ាក់បានសន្និដ្ឋានថាទំនងប្រហែលជាខាងស្តង់អេតចាយជាអ្នកដឹកយកមកចោល។

បច្ចុប្បន្នគ្រាប់ម៉ីននិងគ្រាប់មិនទាន់ផ្ទុះទាំងអស់នេះត្រូវបានមន្ត្រីជំនាញស៊ីម៉ាក់យកទៅរក្សាទុកដើម្បីធ្វើការដុតកំទេចចោល។ ក្នុងនាមសមត្ថកិច្ចនិងមន្ត្រីជំនាញស៊ីម៉ាក់សំណូមពរសុំអោយបងប្អូនប្រជាពលរដ្ឋទាំងអស់បើសិនបានប្រទះឃើញគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះនៅទីកន្លែងណាសូមរាយការណ៍មកកាន់សមត្ថកិច្ចឬមន្ត្រីជំនាញស៊ីម៉ាក់ដើម្បីចុះយកមកធ្វើការប្រមូលដុតកំទេចចោល។ ដោយកែវនាង                            

Tags:
  • ប្រទះឃើញ
  • គ្រាប់មីន
  • មន្ត្រីជំនាញ
  • កម្ទេចចោល
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥