![]() |
MENU
|

ខេត្តមណ្ឌលគិរី៖ តាមរបាយការណ៍សមាគមន៍អាដហុកប្រចាំខេត្តមណ្ឌលគិរី បាអោយដឹងថា បញ្ហាទំនាស់ដីធ្លីនៅតែជារឿងស្មុគស្មាញបំផុតនៅបងនៅណា នេះបើតាមការលើកឡើងរបស់ លោក អ៊ិន គា អគ្គលេខាធិការសមាគមន៍អាដហុក ថ្លែងក្នុងពិធីសិក្ខាសាលាថ្នាក់ខេត្ត ស្ដីពី ការអនុវត្តន៍ច្បាប់ឲ្យមានប្រសិទ្ធភាព នឹងការលើកស្ទួយសិទ្ធដីធ្លី ធនធានធម្មជាតិ នៅព្រឹកថ្ងៃទី១៤ខែធ្នូឆ្នាំ២០១៦នៅសាលប្រជុំផ្ទះសំណាក់ពេជ្រាដា ដែល រៀបចំឡើងដោយសមាគមអាដហុក។
លោក អ៊ិន គា អគ្គលេខាធិការសមាកមន៍អាដហុកបានអោយដឹងថា ការរៀបចំសិក្ខាសាលានេះ ឡើងក្នុងគោលបំណង់ចំនួន៣ ទី១ ចង់អោយមានការជួបប្រជុំគ្នា រវាងបងប្អូន ដែលរងគ្រោះដោយទំនាស់ដីធ្លី ជាមួយនឹងអាជ្ញាធរ ដើម្បីចូលរួមពិគ្រោះស្វែងរកដំណោះស្រាយ។ទី២ ចង់ពង្រឹង នឹងស្វែងរកវប្បធម៌សន្ទនា ស្វែងរកដំណោះស្រាយ។ទី៣ ចង់បានការផ្ដល់អនុសាស្រ្តសំខាន់ៗទាក់ទងនឹងវិវាទដីធ្លី ដើម្បីធ្វើការដោះស្រាយរួមគ្នា។
លោក សុក រដ្ឋា ប្រធានសមាគម អាដហុកប្រចាំ ខេត្តមណ្ឌលគិរីបានអោយដឹងថា នៅក្នុងសិក្ខាសាលាថ្ងៃនេះមានពលរដ្ឋចូលរួមចំនួន៩០នាក់ ភាគច្រើនពួកគាត់សុទ្ធសឹងជាអ្នកមានបញ្ហាទំនាស់ដីធ្លី ពួកគាត់ជាជនជាតិដើមភាគតិចព្នង មកពីភូមិចំនួន៨០ដែលនៅក្នុងខេត្តមណ្ឌលគិរី ដែលមាន២០សហគមន៍ត្រូវបានចុះបញ្ចីសហគមន៍នឹងកំពុងបន្តចុះបញ្ជីសហគមន៍បន្ថែមទៀត លោកបានអោយដឹងទៀតថា នៅក្នុងសិក្ខាសាលានេះ ក៏មានការចូលរួមពីអាជ្ញាធរពាក់ពន្ធក្នុងខេត្តមណ្ឌលគិរី គ្រប់ជំនាញផងដែរ ដើម្បីចូលរួមជាវាគ្មិនដើម្បីធ្វើការដោះស្រាយករណីវិវាទដីធ្លីប្រមាណពី៣០ទៅ៤០ករណី ដែលកើតមានចំពោះពួកកាត់។
នៅក្នុងនោះផងដែរ លោក អ៊ំ ឃន សមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគិរី បានលើឡើងថា សុំអោយបងប្អូនដែលមានបញ្ហាដីធ្លី ផ្ដល់ពត៌មានអោយបាយលាក់ងាយស្រួលក្នុងការដោះស្រាយជូនពួកគាត់៕


