MENU
មន្រ្តីនគរបាលខេត្តមណ្ឌលគីរីម្នាក់ រងការចោទថាជាប់ពាក់ព័ន្ធរឿងជម្លោះដីធ្លី ជនជាតិភាគតិច
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី១៩ មករា ២០១៧, ១០:០៦ | ៦៥៧ ដង | ចុចបញ្ចេញមតិ (០)

ខេត្តមណ្ឌលគីរី៖  លោកក្រងផានិតអាយុ៣៦ឆ្នាំជនជាតិដើមស្ទៀងដែលបានអះអាងថាបានកាប់ដីចំការដូនតារបស់ខ្លួនប្រមាណ១ហិកតាតាំងពីក្រោយឆ្នាំ១៩៧៩នៅថ្ងៃទី១៨ខែមករាឆ្នាំ២០១៧នេះបានលើឡើងថាពេលនេះមានអ្នកមានអំណាចជាមន្រ្តីនគរបាលខេត្តមណ្ឌលគីរីម្នាក់ឈ្មោះម៉ៅ គឹមសេង និងប្រពន្ធឈ្មោះលីន ស៊ីញេនមានបំណងរំលោភយកដីរបស់គ្រួសារគាត់ដោយប្តឹងក្រុមគ្រួសារគាត់ទៅតុលាការ។

លោកក្រង ផានិតបាននិយាយតាមទូរស័ព្ទនៅថ្ងៃទី១៨មករាឆ្នាំ២០១៧ ថាគ្រួសារជនជាតិស្ទៀងចំនួន៤គ្រួសាររស់នៅលើដីនេះមានពេលគ្រួសារអ្នកស្រី លីន ស៊ីញេនមកសុំខ្លីដីដាក់គោមួយរយៈសិន។ពេលនោះប្តីដើមរបស់អ្នកស្រី លីន ស៊ីញេនមុនពេលស្លាបមកខ្ចីដីពីឪពុករបសលោកនិងមិនមានលិខិតស្នាមអ្វីទេដោយយល់ថាជាបងប្អូន។

លោកក្រង ផានិតបាននិយាយថាក្រោយមកអ្នកស្រលីន ស៊ីញេនបានដាំដំណាំលើដីនេះបើទោះបីក្រុមគ្រួសារលោកមិនឲ្យក៍ដោយនិងបានចោទថាក្រុមគ្រួសារគាត់ទៅកាប់បំផ្លាញដំណាំគាត់និងប្តឹងទៅស្នងការខេត្តនិងតុលាការទៀត។

យោងតាមបុគ្គលិកអង្គការដែលទទួលបានពាក្យបណ្តឹងសុំជួយពីភាគីម្ចាស់ដីឈ្មោះ ប្រឹម ក្រង ភេទប្រុស , ប្រពន្ធឈ្មោះ មឿន ស្រី និងកូនឈ្មោះ ក្រង ផានិត ភេទ ។ ចំណែកភាគីប្តឹងទាមទារឈ្មោះ លីន ស៊ីញេន ភេទស្រី មានប្តីក្រោយឈ្មោះ ម៉ៅ គឹមសេង ជាប៉ូលិសស្នងការដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តមណ្ឌលគិរីវិវាទដីដីទំហំ 100 គុណ និង 110 ម៉ែត្រ ស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

អ្នកស្រី លីន ស៊ីញេន បានបញ្ជាក់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៨មករា២០១៧ថាដីមានទំនាស់នោះមិនមានទំហំ១០០x១១០ម៉ែត្រទេគឺពេលនេះមាន(៦៥x៩៥ម៉ែត្រ)ព្រោះឲ្យទៅភាគីទាមទារ២០x៩៥ម៉ែត្រ។គាត់និយាយថាចំពោះការចោទប្រកាន់ថាប្តីក្រោយរបស់គាត់ប្រើអំណាចរំលោភយកដីពលរដ្ឋក្រីក្រនោះមិនពិតទេ។ដីនេះត្រូវបានប្តីមុនរបស់គាត់បានកាប់ស្ការព្រៃរបស់រដ្ឋនិងបានចែកឲ្យ ឈ្មោះ ប្រឹម ក្រង ភេទប្រុស , ប្រពន្ធឈ្មោះ មឿន ស្រី និងកូនឈ្មោះ ក្រង ផានិតចំនួន២០ម៉ែត្រនិងមានដំណាំទៀតផង។

មិនអាចទាក់ទងលោក ម៉ៅ គឹមសេងសុំការពន្យល់បានទេ។តែអ្នកស្រីលីន ស៊ីញេនបានអះអាងថាគាត់ចង់សម្របសម្រួលគ្នាបញ្ចប់បញ្ហាមុនពេលដែលករណីនេះទៅដល់តុលាការព្រោះរឿងនេះវាបងប្អូនឯង។តែភាគីខាងនោះបានទៅកាប់ដំណាំរបស់គាត់នៅលើដីនោះទើបគាត់ប្តឹងទៅនគរបាលស្នងការខេត្តមណ្ឌលគីរីព្រោះគេបានបំផ្លាញដំណាំគាត់។

កាលពីថ្ងៃទី03 ខែ វិច្ឆិកា ឆ្នាំ 2016 ពលរដ្ឋជនជាតិស្ទៀងមួយគ្រួសារបានដាក់ ពាក្យសំណើរមក សមាគមអាដហុកខេត្តមណ្ឌលគិរីឲ្យជួយសម្រុះសម្រួលវិវាទដីធ្លីជាមួយនិងភរិយារបស់មន្រ្តីនគរបាលជាន់ខ្ពស់មួយរូបនៃស្នងការនគរបាលខេត្តមណ្ឌលគិរីគឺលោកស្រី លីន ស៊ីណេន ។

លោក ក្រង ផានិត ដែលជាពលរដ្ឋរងគ្រោះបានអះអាងថា ដីកេរ្តិ៍ដំណែលរបស់ឳពុកឈ្មោះ ប្រឹម ក្រង និងម្តាយឈ្មោះ មឿន ស្រី មួយកន្លែងមានទំហំ 100 គុណ និង 110 មែត្រ ស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ចែកឱ្យប្រើប្រាស់ត្រូវបានភរិយាលោក ម៉ៅ គឹមសេង ដែលជាមន្រ្តីនគរបាលជាន់ខ្ពស់ស្នងការខេត្តមណ្ឌលគិរី មានចេតនាទុច្ចរិតរំលោភកាន់កាប់ធ្វើជាកម្មសិទ្ធិឯកជន។

លោកបានបន្តថាភរិយារបស់មន្រ្តីនគរបាលម្នាក់នេះបានខ្ចីដីឳពុកលោកកាលពីឆ្នាំ 2003 ដើម្បីដាក់ក្រោលគោជាបណ្តោះអាសន្ន ប៉ុន្តែបែរជាភរិយារបស់មន្រ្តីនរគបាលនេះលួចដាំដំណាំលើដីដែលបានខ្ចីដោយមិនបានប្រាប់មកម្ចាស់ដីឲ្យបានដឹង។

លោក ផានិត បានបញ្ជាក់បន្ថែមថា នៅឆ្នាំ 2004 ភរិយារបស់មន្រ្តីនគរបាលមានចេតនាទុច្ចរិតប៉ុនប៉ងធ្វើឯកសារកាន់កាប់ដីដែលខ្ចីនោះ តែត្រូវបានលោកផានិត និងក្រុមគ្រួសារដឹងរឿងនេះក៏បានជូនដំណឹងទៅរដ្ឋអំណាចមូលដ្ឋានហាមមិនឲ្យចេញឯកសារផ្លូវច្បាប់លើដីនោះឡើយ។ព្រោះលោកបញ្ជាក់ថាជាដីកេរ្តិ៍តំណែលពីដូនតា។      

មកដល់ចុងឆ្នាំ2016 កន្លងទៅថ្មីៗ នេះ ភរិយាមន្រ្តីនគរបាលជាន់ខ្ពស់ម្នាក់នេះបានដាក់ពាក្យណ្តឹងជាលើកទី 2 ទៅស្នងការដ្ឋានខេត្តមណ្ឌលគិរី ដោយទាមទារសំណង 5000$ ពីក្រុមគ្រួសារលោកជាថ្នូរនឹងដំណាំដែលបានដាំដុះលើដីទំនាស់ និងបានចោទលោកថា ជាអ្នកបំផ្លាញទ្រព្យអ្នកដ៏ទៃទៅវិញ ។

ករណីនេះលោកផានិតពុំសុខចិត្តនឹងការទាមទារនេះឡើយ ដោយលោកយល់ថា លោកជាម្ចាស់ដី ហើយភាគីម្ខាងទៀតពុំមានឯកសារផ្លូវច្បាប់សំរាប់សំអាងជាកម្មសិទ្ធិនោះឡើយ។ លោក ផានិត កើតទុកមិនសុខចិត្តក្រោយពីទទួលដីកាកោះអញ្ជើញពីអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី 16 មករា 2017 ដោយចោទប្រកាន់ថា លោក និងឳពុកម្តាយជាជនសង្ស័យ ក្នុងរឿងវិវាទដីធ្លីនេះ ដោយលោកថា មិនទទួលស្គាល់ការចោទប្រកាន់នេះឡើយ  ហើយលោកនិងដាក់ពាក្យមេធាវីការពារក្តី តាមនីតិវិធីច្បាប់ និងគ្រោងប្តឹងបកទៅភាគីដើមបណ្តឹងវិញពីបទ បង្កាច់កេរ្តិ៍ ។

យោងតាមបណ្តឹងលោក ក្រង ផានិត ដែលប្តឹងមកសមាគមអាដហុកខេត្តមណ្ឌលគិរី ទាមទារយកដីមកវិញទាំងអស់ និងសំណងទឹកប្រាក់មួយចំនួនធំពាក់ព័ន្ធនិងការធ្វើឲ្យខាតបង់ពេលវេលារកស៊ី ប្រកបមុខរបរ ប្រចាំថ្ងៃ។

ទាក់ទិនករណីនេះ លោក សុក រដ្ឋា អ្នកសម្របសម្រួលនៃសមាគមអាដហុកប្រចាំខេត្តមណ្ឌលគិរីមានប្រសាសន៍ថា ភាគីទាំងពីរគួរតែងាកមករកជម្រើសការដោះស្រាយក្រៅប្រព័ន្ធតុលាការ ប្រសើរជាងការដោះស្រាយនៅស្ថាប័នតុលាការពីព្រោះវាដើមហេតុកើតចេញពីរឿងដីធ្លីបន្តិចបន្ទួច ណាមួយភាគីទាំងពីរពុំមានឯកសារសម្គាល់កម្មសិទ្ធិលើអចនវត្ថុ៕                                                                                               

Tags:
  • មន្រ្តី
  • នគរបាល
  • ខេត្តមណ្ឌលគីរី
  • ជម្លោះដីធ្លី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥