ខេត្តមណ្ឌលគីរី៖ មនុស្ស១១នាក់ត្រូវបានគេរាយការណ៍បានពុលស្រាថ្នាំ ហើយបុរសម្នាក់បានស្លាប់នៅកន្លែងស៊ីផឹកខណៈ១០នាក់ផ្សេងទៀត(ស្រីម្នាក់)ត្រូវបានគេដឹកទៅកាន់មន្ទីរពេទ្យក្នុងខេត្តកំពង់ចាមដើម្បីជួយសង្រ្គោះបន្ទាន់។
សមត្ថកិច្ចបានអះអាងថា ករណីពុលស្រានៅភូមិពូទុងឃុំចុងផ្លាស់ស្រុកកែវសីមាខេត្តមណ្ឌលគិរី កាលពីល្ងាចថ្ងៃទី១៧ខែមិនាឆ្នាំ២០១៧ បណ្ដាលអោយមនុស្សម្នាក់ស្លាប់នៅនឹងកន្លែងនិង១០នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម។
លោកឡេវ វិបុល មេប៉ុស្តិ៍ឃុំចុងផ្លាស់បានបញ្ជាក់ថាឈ្មោះ ញឹបប៉ិច ភេទប្រុសអាយុ២៤ឆ្នាំបានស្លាប់។លោកបានបន្តថាមុនពេលកើតហេតុអ្នកភូមិម្នាក់ឈ្មោះភួងកាក់ភេទប្រុសអាយុ៥៧ឆ្នាំ បានស្លាប់កាលពីថ្ងៃទី១៥ខែមីនា ។អ្នកជិតខាងបានមកកំដសពនិងបានទិញស្រាចំនួន៣០លីត្រមកផឹកកាលពីថ្ងៃទី១៦ខែមីនាឆ្នាំ២០១៧។ក្រោយេពេលឈ្មោះញឹប ប៉ិចបានស្លាប់អ្នកភូមិបានយកស្រាដែលសល់ពីផឹកកំដសពឈ្មោះញឹប ប៉ិចទៀតនិងបានពុលដោយមានអាការៈលិវមុខក្អួតចង្កោរត្រូវបានដឹកទៅមន្ទីរពេទ្យ។
លោកឡេវ វិបុលមេប៉ុស្តិ៍ឃុំចុងផ្លាស់បានបញ្ជាក់ក្នុងរបាយការណ៍ចុះថ្ងៃទី១៧ខែមីនាឆ្នាំ២០១៧ថាជនរងគ្រោះរួមមាន៖ឈ្មោះ គា ភេទប្រុស ឈ្មោះ ឆ្តោ ភេទប្រុស ឈ្មោះសល់ភេទប្រុសឈ្មោះរក្សា ភេទស្រី ឈ្មោះសូ រប៉ែភេទប្រុសអាយុ៣២ឆ្នាំ ឈ្មោះឌៀប តាក់ភេទប្រុសអាយុ២៥ឆ្នាំឈ្មោះ ភួង គឹមសាន ភេទប្រុសអាយុ៣៨ឆ្នាំឈ្មោះភួង សុជា ភេទប្រុសអាយុ២៣ឆ្នាំនិងឈ្មោះភួង សុខវឿនភេទប្រុសអាយុ៣៥ឆ្នាំ។