MENU
|
ខេត្តបាត់ដំបង៖ ព្រឹកថ្ងៃទី១៣ ខែធ្នូឆ្នាំ២០១៦ ឯកឧត្តមច័ន្ទ សុផល អភិបាលខេត្តបាត់ដំបងបានអញ្ជើញជាអធិបតីភាពបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦របស់មន្ទីរធម្មការនិងសាសនាខេត្តបាត់ដំបងដើម្បីរកចំណុចខ្វះខាតក្នុងការអនុវត្តការងារក្នុងឆ្នាំ២០១៦កន្លងមកនិងពិភាក្សារកវិធីសាស្ត្រថ្មីៗទៀតដើម្បីយកទៅអនុវត្តក្នុងទិសដៅបន្តក្នុងឆ្នាំ២០១៧ខាងមុខទៀត។
ក្នុងឳកាសបើសន្និបាតនេះដែរឯកឧត្តមអភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍ថាការងារគ្រប់គ្រងនិងដឹកនាំវិស័យធម្មការនិងសាសនាក៏ជាផ្នែកមួយដ៏សំខាន់នៃការរក្សាសុខ សុវត្ថិភាពនៅក្នុងសង្គមជាពិសេសបណ្តុះសីលធម៌សង្គមដ៏ល្អ និងចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា ។
ការដឹកនាំការងារធម្មការនិងសាសនានេះត្រូវមានការយកចិត្តទុកដាក់ និងសេចក្តីព្យាយាមប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់សមស្របតាមទ្រឹះស្តីព្រះពុទ្ធសាសនាដែលបានបង្រៀនមនុស្សឲ្យឧស្សាហ៍ព្យាយាមគ្រប់ពេលវេលាទើបការងារគ្រប់គ្រង ដឹកនាំរីកចម្រើន។ បធានធម៌គឺសេចក្តីព្យាយាម ដែលព្រះពុទ្ធជាម្ចាស់បានសម្តែងទុកមក មាន ៤ យ៉ាង ១/ សំវរប្បធានៈ អំពើបាប ឬបញ្ហាមិនល្អទាំងឡាយ ដែលមិនទាន់កើតឡើងត្រូវហាមឃាត់។ ២ / បហានប្បធានៈ អំពើបាប បញ្ហាអសកម្ម វិវាទសាសនាឬអធិករណ៍ទាំងឡាយ ដែលកើតឡើងហើយត្រូវព្យាយាមពិភាក្សាគ្នាដោយសន្តិវិធី រកដំណោះស្រាយស្របណាមួយឲ្យបានទាន់ពេលវេលា ជៀសវាងបញ្ហាមិនល្អរីកសុះសាយកាន់តែធំ។ ៣/ ភាវនាបធានៈ សកម្មភាពការងារ ដែនាំមកនូវភាពរីកចម្រើន និងជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម គឺយើងត្រូវបន្តអភិវឌ្ឍថែមទៀត ។ និងទី ៤/ អនិរក្ខនាបធានៈ ការងារវិធីសាស្ត្រ ឬយុទ្ធសាស្ត្រណាល្អ ៗត្រូវព្យាយាមរក្សាទុកនិងពង្រីកបន្តទៅទៀត ៕