ខេត្តសៀមរាប៖ សេចក្ដីរាយការណ៍ បានឲ្យដឹងថា លំនៅឋាន មួយខ្នងជា របស់មន្ត្រីយោធាម្នាក់ ត្រូវបានអគ្គិភ័យឆេះរងការខូចខាតផ្ទះនិងសម្ភារៈ នៅក្នុងផ្ទះ ខូចខាត ទាំងស្រុង។ ហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះ កើតឡើងកាលពីវេលាម៉ោង ១៧ និង ០០នាទីល្ងាចថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិ ភូមិមណ្ឌល៣ សង្កាត់ ស្លក្រាម ក្រុងសៀមរាប ។
ផ្ទះដែលរងការឆេះ ធ្វើអំពីថ្មប្រកសង្គ័សី ទំហំ៥×១០មាន៣បន្ទប់ ម្ចាស់ផ្ទះឈ្មោះ យ៉ាន់ ស្រស់ហៅណុយ ភេទប្រុស អាយុ៤៥ឆ្នាំមុខរបរយោធា ។ ចំពោះមូលហេតុ ផ្ទុះសេខ្សែចរន្តអគ្គីសនី ។ ក្នុងការពន្លត់អណ្តាតភ្លើងដោយប្រើប្រាស់ រថយន្តពន្លត់ អគ្គីភ័យ កងរាជអាវុធហត្ថ ចំនួន១គ្រឿង និងរថយន្តពន្លត់ អគ្គីភ័យអាជ្ញាធរ អប្សារាចំនួន១គ្រឿង។
ក្នុងការពន្លត់នេះ មានកម្លាំងចំនួន១២នាក់ ដឹកនាំដោយលោក វរសេនីយ៍ទោ ប្រាក់ វណ្ណៈ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងសៀមរាប និងលោកវរសេនីយ៍ទោ វូ សុភេន ប្រធានមន្ទីសម្ភារៈ បច្ចេកទេស អ ហ ខេត្តសៀមរាប ៕