MENU
ចាប់ខ្លួនបានហើយខ្ទើយជនជាតិវៀតណាម ដែលធ្វើទារុណកម្មកូនក្មេងអាយុ២ឆ្នាំ ជនជាតិខ្មែរដោយប្រើប្រដាប់ឆក់យ៉ាងឃោរឃៅ
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី០៨ ធ្វូ ២០១៦, ០៩:៤៧ | ២៩៨ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ជនភេទទី៣ ( ខ្ទើយ ) ដែលបានធ្វើទារុណកម្មយ៉ាងឃោរឃៅ ទៅលើកុមារអាយុ២ឆ្នាំម្នាក់ ជាកូនប្រជាពលរដ្ឋខ្មែរ នៅស្រុកពេជ្រាដា ខណ្ឌមណ្ឌលគិរី ហើយរត់គេចខ្លួននោះ រហូតដល់យប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦នេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ។ ការចាប់ខ្លួននេះ ធ្វើឡើងនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ។ នេះបើតាមការអះអាងរបស់ព្រះរាជអាជ្ញារងម្នាក់ និងមន្រ្តីនគរបាលម្នាក់នៅខេត្តមណ្ឌលគិរី។

ទោះជាយ៉ាងណា ប្រភពដដែលបាននិយាយថា ជនសង្ស័យរូបនេះ នឹងត្រូវបញ្ជូនមកប្រទេសកម្ពុជានៅពេលណាឡើយ តែសមត្ថកិច្ចកម្ពុជា សហការជាមួយខាងនគរបាលវៀតណាម ដើម្បីយកជននេះមកប្រទេសកម្ពុជា ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។

ជនភេទទី៣ដែលបានធ្វើទារុណកម្មយ៉ាងឃោរឃៅទៅលើកុមារ២ឆ្នាំនោះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ឈ្មោះ Doung tanh ជាជនជាតិវៀតណាម។ ចំណែកឯក្មេងប្រុសរងគ្រោះ មានឈ្មោះ សូរ សៅ ជាកូនជនជាតិខ្មែរ រស់នៅភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលម្តាយឪពុកជាកម្មករចាំចំការកាកាវ ឲ្យជនជាតិហូឡង់ ស្ថិតនៅភូមិឃុំខាងលើ។

ហេតុការណ៍ធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរទៅលើកុមារកម្ពុជានេះ ត្រូវបានសមត្ថកិច្ចប្រាប់ថា បានកើតឡើងតាំងពីជាង២ខែមុនមកម្ល៉េះ នៅភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ប៉ុន្តែទើបតែធ្លាយនៅប៉ុន្មានថ្ងៃនេះ បន្ទាប់ពីមានការបញ្ចេញ Video នៃសកម្មភាពប្រើអំពើហិង្សាទៅលើក្មេងប្រុសដ៏កំសត់រូបនេះ តាមបណ្តាញសង្គម Facebook ធ្វើឲ្យប្រជាពលរដ្ឋខ្មែរដែលលេង Facebook ចេញមកថ្កោលទោលយ៉ាងខ្លាំងៗ និងសុំឲ្យសមត្ថកិច្ចពាក់ព័ន្ធតាមចាប់ជនដៃដល់រូបនេះផង។ ជាមួយគ្នានេះ ក៏មានអ្នកលេង Facebook សំរក់ទឹកភ្នែកសម្តែងការអាណិតអាសូរយ៉ាងពន់ពេកដល់ក្មេងប្រុសរងគ្រោះ ធ្វើឲ្យមានការ Share និងមើល វីដេអូមួយនេះរាប់ម៉ឺននាក់ឯណោះ។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីនេះ កម្លាំងនគរបាលក្រសួងមហាផ្ទៃសហការជាមួយកម្លាំងនគរបាលខេត្តមណ្ឌលគិរី និងនគរបាលខេត្តកំពង់ចាម បានបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងបន្ទាន់រហូតតាមចាប់ខ្លួនជនសង្ស័យ៣នាក់ ដែលបានចូលរួមសមគំនិតនិងថតរូបផងដែរ៕                                                 

Tags:
  • ចាប់ខ្លួន
  • វៀតណាម
  • ឃោរឃៅ
  • ទារុណកម្ម
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥