MENU
|
រាជធានីភ្នំពេញ៖ ស្រ្តីជាម្ចាស់ហាងលក់សម្លៀកបំពាក់ ចិត្តខ្មៅអប្រិយ វាយធ្វើបាប ទារុណកម្មលើក្មេងស្រី ជាកូនឈ្នួលយ៉ាងព្រៃផ្សៃអស់រយៈពេល៤ឆ្នាំ ទើបបែកធ្លាយរឿង សមត្ថកិច្ចខ័ណ្ឌពោធិសែនជ័យ ចុះទៅអន្តរាគមន៍រំដោះក្មេងស្រីរងគ្រោះឲ្យរួចផុតពីក្រញាំ ដៃថៅកែស្រី និងឃាត់ស្រ្តីសង្ស័យទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ។
រហូតមកដល់ព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ ស្រ្តីសង្ស័យត្រូវបាន នគរបាលខណ្ឌពោធិសែនជ័យ នាំខ្លួនទៅកាន់តុលាកា តាមបង្គាប់របស់ចៅក្រមស៊ើបសួរ រួមជាមួយជនសង្ស័យ២នាក់ផ្សេងទៀត ។
លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខ័ណ្ឌពោធិសែនជ័យ បានប្រាប់អ្នកសារពត៌មានឲ្យដឹងថា ស្រ្តីសង្ស័យ ក្នុងសំណុំរឿងចោទប្រកាន់ប្រើអំពើហឹង្សា ទៅលើក្មេងស្រី អ្នកនៅជាមួយអស់រយៈពេល៤ឆ្នាំនោះ ក្រោយពីឃាត់ខ្លួនសាកសួរ កសាងសំណុំរឿងតាមនីតិវិធីនៅផ្នែកជំនាញរួចមក នៅព្រឹកថ្ងៃទី៣០ ខែឧសភានេះ នគរបាលរបស់លោក បញ្ជូនខ្លួនស្រ្តីសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ ។
ថៅកែស្រីចិត្តកំណាច មានឈ្មោះ ម៉េង រ័ត្នពិសី ហៅ សុភា អាយុ៣៣ឆ្នាំ មុខរបរលក់សម្លៀកបំពាក់ នៅផ្ទះកើតហេតុ បើតាមអ្នកក្បែរខាងថា ជាជនជាតិវៀតណាម កាត់ចិន មានប្តី ឈ្មោះ សុខ ទី អាយុ៣៣ឆ្នាំ មុខរបរ លក់សម្លៀកបំពាក់ មានកូនស្រីម្នាក់ក្នុងបន្ទុក។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ជា ស្រីនូ ហៅស្រីពៅ អាយុ១៦ឆ្នាំ មករស់នៅផ្ទះកើតហេតុខាងលើរយះពេល៤ឆ្នាំហើយ ជាអ្នកធ្វើការងារផ្ទះ មានស្រុកកំណើតភូមិទំនប់ថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
មានបងប្អូន៩នាក់ ប្រុស៤នាក់ ស្រី៥នាក់ នាងជាកូនទី៨ មានឪពុក ឈ្មោះ ជា សួ អាយុ៦៨ឆ្នាំ មានជម្ងឺប្រចាំកាយ មានម្តាយឈ្មោះ ឡេ ឡាយ អាយុ៦៥ឆ្នាំ មុខរបរ លក់បន្លែ ។ ក្រោយពីសមត្ថកិច្ច រួមជាមួយក្រុមការងារវិទ្យុABCរំដោះបាន បច្ចុប្បន្នក្មេងរងគ្រោះប្រគល់ជូន ក្រុមគ្រួសារវិញហើយ ។
គួរំលឹកផងដែរថា កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨កន្លងមក ក្រោយពីបែកធ្លាយរឿង ម្ចាស់ផ្ទះ ប្រើអំពើហឹង្សា ធ្វើទារុណកម្មលើក្មេងស្រី អ្នកអ្នកស្នាក់នៅជាមួយ រយៈរយៈពេល៤ឆ្នាំ រួចមកនៅផ្ទះលេខ១៧អា ក្បែរផ្សារបុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។
កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ចុះទៅអន្តរាគមន៍ រំដោះក្មេងស្រីរងគ្រោះ ដែលជនសង្ស័យវាយ ចាក់ ធ្វើបាប ធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ ស្នាមរបួស មុត ជាំពេញខ្លួន ក្បាល ឲ្យបានចេញផុតហើយ សមត្ថកិច្ចចាប់ឃាត់ខ្លួនស្រ្តីសង្ស័យជានៅចាស់ផ្ទះ ទៅសាកសួរនៅ ប៉ុស្តិ៍ហើយបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ចាត់ការបន្តតាមនីតិវិធី ។
តាមមន្រ្តីនគរបាលព្រហ្មទណ្ឌខ័ណ្ឌពោធិសែនជ័យបានឲ្យដឹងថា ស្រ្តីសង្ស័យក្នុងសំណុំរឿងចោទប្រកាន់ បទរអំពើហឹង្សា បងហកឲ្យមានរបួសស្នាមលើក្មេងស្រី អស់រយៈពេល៤ឆ្នាំ ត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាកា រួមជាមួយជនសង្ស័យ២នាក់ទៀត។
ជនសង្ស័យក្នុងសំណុំរឿង ចាប់រំលោភចៅស្រីអាយុទើបជាង២ខួប មានឈ្នោះ ជឹម ចយ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខ័ណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិធ្នង់ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ និងជនសង្ស័យម្នាក់ទៀត ក្នុងសំណុំរឿង លួចទ្រព្យសម្បត្តិ ។ សរុបទាំងជនសង្ស័យចំនួន៣នាក់ ក្នុងសំណុំរឿង៣ផ្សេងគ្នាត្រូវបាននគរបាលបញ្ជូនខ្លួន ទៅតុលាកា ដើម្បីសកសួរ និងចោទដាក់បនហទុកជាផ្លូវការ ៕