ភ្នំពេញ៖ នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ត្រូវបានសមត្ថកិច្ចប្រាប់ថា ផ្តើមចេញពីមន្ត្រីយោធាម្នាក់ និងបុរសម្នាក់ទៀត ខឹងក្រុមចោរកាច់កញ្ចក់ រថយន្ត ទើបជិះម៉ូតូដេញតាម រហូតបាញ់គំរាមក្រុមចោរតែម្តង។
ករណីបាញ់ប្រហារនេះ ពិតជាបានកើតឡើងមែន ដោយមន្ត្រីយោធាម្នាក់ នៅភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខឹងចោរកាច់កញ្ចក់រថយន្តរបស់ខ្លួន ពេលនោះ ក៏បើកដេញតាមចោរ ហើយដកកាំភ្លើងបាញ់គំរាមចំនួន៤គ្រាប់តែម្តង។
ដោយឡែក លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ ក៏បានប្រាប់ថា «ករណីកើតមានមែន គឺមកពីមន្ត្រីយោធាខឹងនឹងចោរ កាច់កញ្ចក់រថយន្តគាត់ តែរឿងនេះខាងអាវុធហត្ថគេធ្វើហើយ»។ លោកថា ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាលរបស់លោក ក៏បានជួយអន្តរាគមន៍ភ្លាមៗផងដែរ។
នៅវេលាម៉ោងកើតហេតុនោះ មានចោរលួចទៅកាច់កញ្ចក់រថយន្ត របស់មន្ត្រីយោធាខាងដែលចតនៅលើផ្លូវ ស្រាប់តែពេលនោះគាត់ឃើញទាន់ ក៏ស្រែកឲ្យឈប់ តែចោរមិនឈប់ គាត់និងបុរសម្នាក់ទៀត ក៏ជិះម៉ូតូដេញតាមស្រែកចោរឲ្យឈប់ តែចោរមិនឈប់ថែមទៀត ក៏គាត់បាញ់ជាការគំរាម ចំនួន២គ្រាប់។
អ្នកបាញ់មានឈ្មោះ កុល សុខជា អាយុ៣៧ឆ្នាំ រស់នៅភូមិប៉ប្រ៉កខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និងម្នាក់ទៀតឈ្មោះ អ៊ឹម សាវ៉ុន អាយុ៤៦ មុខរបរនៅផ្ទះ ស្នាក់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី៕