រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង ១០ និង ០០នាទីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ មានករណីបាញ់ប្រហារមួយបណ្តាលអោយឧត្តមសេនីយ៍ផ្កាយ២ម្នាក់ ត្រូវស្លាប់ពេលបញ្ចូនដល់មន្ទីរពេទ្យ និងនារីម្នាក់គ្រោះត្រូវបានស្លាប់ក្នុងមន្ទីរពេទ្យលោកសង្ឃ ហេតុការណ៍បាញ់ប្រហារនេះ កើតឡើងនៅចំណុចមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។
ខណៈពេលនេះកម្លាំងអាវុធហត្ថខណ្ឌ ទួលគោក និងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំផ្ទាល់ដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចុះពិនិត្យផ្ទាល់ដល់ទីតាំងបាញ់ប្រហារ ខណះខ្មាន់កាំភ្លើងត្រូវបានចាប់ខ្លួនកំពុងសាកសួរនាំនៅទីតាំងខាងលើ ។
ឧត្តមសេនីយ៍ដែលត្រូវបានបាញ់សម្លាប់មានឈ្មោះ អ៊ុំ សុធា មានមុខងារជាប្រធាននាយកដ្ឋានធនធានមនុស្ស ។
ឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង ករណីខាងលើផ្តើមចេញពីរឿងស្នេហាត្រីកោណប្រច័ណ្ឌទើបឈានដល់បាញ់សម្លាប់ ។
បញ្ជាក់ផងដែរថាអ្នករងគ្រោះទាំងពីត្រូវបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ឧត្តមសេនីយ៍ផ្កាយ២និងនារីម្នាក់ ដោយឡែកជនបង្កមិនទាន់មានប្រភពច្បាស់ការទេប៉ុន្តែរងរបួស៕