MENU
អគ្គីភ័យឆាបឆេះដេប៉ូលក់គ្រឿងសំណង់ និងពូកអស់ហ្មត់គ្មានសល់ នៅសង្កាត់ភ្នំពេញថ្មី
ព័ត៌មានជាតិ | ថ្ងៃសុក្រ ទី២១ មេសា ២០១៧, ១៣:០០ | ៦៧៨ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  ដេប៉ូលក់គ្រឿងសំណង់និងលក់ពូកមួយកន្លែង ដែលសង់ឡើងពីឈើប្រក់សង្ក័សីត្រូវមហន្តរាយអគ្គីភ័យឆាបឆេះបំផ្លាញអស់ហ្មតគ្មានសល់បង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពី វេលាម៉ោង ១០ និង ០០នាទីព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ ២០០១ ក្នុងភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ដេប៉ូដែលត្រូវឆាបឆេះខាងលើ សង់ឡើងពីឈើប្រក់សង្ក័សី មាន ទទឹង១០ម៉ែត្រ បណ្តោយ៣៣ម៉ែត្រ ។

ប្រភពព័ត៌មានពីសាក្សីដែលបានឃើញហេតុការណ៍បានរៀររាប់អោយដឹងថា នៅមុនពេលកើតហេតុម្ចាស់ទីតាំងកំពុងអង្គុយលក់ដូរនៅមុខផ្ទះធម្មតាប៉ុន្តែមិនដឹងថា មានបញ្ហាអ្វីស្រាប់តែឃើញមានជាអណ្តាតភ្លើងឆាបឆេះឡើងបង្កអោយម្ចាស់ទីតាំងនាំគ្នារត់ស្រវាស្រែកហៅពលរដ្ឋក្បែរខាងអោយជួយអន្តរាគមន៍យកទឹកនិងបំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់ ប៉ុន្តែនៅមិនមានលទ្ធិផលល្អខណៈអណ្តាតភ្លើងឆាបឆេះកាន់តែខ្លាំងឡើងៗទើបសម្រេចរាយការណ៍ជូនអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍បន្ថែម ។

ភ្លាមៗកម្លាំងសមត្ថកិច្ចចម្រុះ មាននគរបាលមូលដ្ឋានកម្លាំងសមត្ថកិច្ចជំនាញអគ្គីភ័យនិងរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿង បានចុះអន្តរាគមន៍ធ្វើការបាញ់ទឹកដើម្បីទប់ស្កាត់អណ្តាតភ្លើង ។ ក្រោយការព្យាយាមបាញ់ទឹករួចមកអណ្តាតភ្លើងត្រូវបានរលត់សូន្យសុងទៅវិញក្នុងរយៈពេលជិតកន្លះម៉ោង ប៉ុន្តែទីតាំងដេប៉ូទាំងមូលត្រូវអណ្តាតភ្លើងបំផ្លាញអស់ហ្មត់គ្មានសល់រួមទាំងទ្រព្យសម្បត្តិមួយចំនួនធំ ក្នងនោះក៏មានម៉ូតូ១គ្រឿងផងដែរ ។

ជុំវិញករណីខាងលើនេះលោកឧត្តមសេនីយ៍ត្រី ឈាន ផាន់ណារ៉ា ស្នងការរងនគរបាលរាជធានីភ្នំពេញទទួលបន្ទុកគ្រោះមហន្តរាយអគ្គីភ័យបានអោយដឹងថា ក្នុងការឆាបឆេះខាងលើនេះសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន ៦គ្រឿងទើបអាចគ្រប់គ្រង់ស្ថានការណ៍បាន១០០ភាគរយ មិនអោយមានការរាលដាល ដល់លំនៅឋានជិតខាងក្បែរនោះ បើទោះបីជាដេប៉ូដែលត្រូវឆាបឆេះត្រូវអណ្តាតភ្លើងបំផ្លាញអស់គ្មានសល់ក៏ដោយ ។ លោកបន្ថែមថា ទីតាំងខាងលើសង់ឡើងពីឈើប្រក់សង្ក័សី ដូច្នេះហើយពេលមានជាអណ្តាតភ្លើងឆាបឆេះឡើងងាយស្រួលធ្វើអោយអណ្តាតភ្លើងបានបំផ្លាញទីតាំងទាំងមូលបានរហ័សបំផុត បើទោះបីជាមានការ ខិតខំប្រឹងប្រែងអន្តរាគមន៍បែបណាពីកម្លាំងអាជ្ញាធរ និងនគរបាលជំនាញក៏ដោយ ។ ចំពោះមូលហេតុនៃ ការឆាបឆេះដេប៉ូខាងលើនេះ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់បាន នៅឡើយទេ រងចាំធ្វើកោលស្យវិច្ច័យបន្ថែម នៅពេលក្រោយ ។

លោកឧត្តមសេនីយ៍ស្នងការរងបញ្ជាក់ថា គិតចាប់ពីដើមឆ្នាំ ២០១៧ មកទល់ថ្ងៃកើតហេតុខាងលើនេះ ករណីអគ្គីភ័យនៅទូទាំងរាជធានីភ្នំពេញកើតឡើងចំនួន៣២លើក បានបណ្តាលអោយមានមនុស្សរងរបួសស្រាលចំនួន២នាក់ ហើយទាំង៣២ករណីភាគច្រើនកើតឡើងដោយសារបញ្ហាឆ្លងចរន្តអគ្គីភ័យ ៕     

Tags:
  • អគ្គីភ័យ
  • គ្រឿងសំណង់
  • សង្កាត់ភ្នំពេញថ្មី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥