![]() |
MENU
|

រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)នៅថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១៦នេះបានចេញផ្សាយលទ្ធផលបណ្តោះអាសន្ននៅ១៦៣៣ឃុំសង្កាត់ទូទាំងប្រទេសចំនួនជាង៧,៨លាន់នាក់ស្មើនឹង៨១.០៥%ក្នុងនោះស្រីជាង៤,១លាននាក់។ការចុះឈ្មោះបោះឆ្នោតដើម្បីរៀបចំបញ្ជីឈ្មោះថ្មីឆ្នាំ២០១៦ត្រូវបញ្ជប់នៅថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១៦។ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើងមានចំនួនប្រមាណ៩,៦លាននាក់ដែលមានសិទ្ធិបោះឆ្នោត។
នៅព្រឹកថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១៦នេះគជបបានប្រជុំជាមួយតំណាងភាគីពាក់ព័ន្ធនិងអ្នកសារព័ត៌មានស្តីពី ការបញ្ចប់ការបោះឆ្នោតនៅតាមឃុំសង្កាត់ ។លទ្ធផលបណ្តោះអាសន្ននៃការចុះឈ្មោះបោះឆ្នោត ។ការរៀបចុះបិទបញ្ជីបោះឆ្នោតដំបូងនិងបញ្ជីឈ្មោះអ្នកដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោតនៅក្នុងឃុំសង្កាត់។ការអំពាវនាវដល់អ្នកចុះឈ្មោះទៅមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូងនិងបញ្ជីឈ្មោះអ្នកដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោតនៅតាមសាលាឃុំសង្កាត់។
ពាក្យបណ្តឹង៩៧បណ្តឹង៤៥បណ្តឹងបានមកដល់គជបនិងចំនួន៥២ទៀតត្រូវបានបណ្តឹងនៅថ្នាក់ឃុំសង្កាត់។មានភ្នាក់ងារគណបក្សនយោបាយចំនួន១៣៦៥៤នាក់ស្រី១៧១៥នាក់គិតត្រឹមថ្ងៃទី២៨ខែវិច្ឆកាឆ្នាំ២០១៦នៅតាមការិយាល័យចុះឈ្មោះបោះឆ្នោតក្នុងឃុំសង្កាត់១៦៣៣ទូទាំងប្រទេស។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសជាថ្មីថា គ.ជ.ប ប្រកាសជាថ្មីថា លទ្ធនៃ ការចុះឈ្មោះបោះឆ្នោតទទួលបានលទ្ធផលល្អលទ្ធនៃការចុះឈ្មោះបោះឆ្នោតទទួលបានលទ្ធផលល្អ បើធៀបនឹងចំនួនមនុស្ស ដល់វ័យចុះឈ្មោះឆ្នោតទៅ នឹង តួលេខដែលបាន ប៉ាន់ស្មាន ទុកជាង៩លាន៦សែននាក់។
ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនៅព្រឹកថ្ងៃទី៣០វិច្ឆិកានេះ ឯកឧត្តម ឯម សូផាត សមាជិក គ.ជ.ប បានបកស្រាយថា ចំនួនអ្នកបានចុះឈ្មោះជាង៨០ភាគរយនេះគឺអាចទទួលយកបានព្រោះការចុះឈ្មោះនេះជាការស្ម័គ្រចិត្តមិនជាកាតព្វកិច្ចត្រូវតែធ្វើបើមិនធ្វើចាប់ដាក់គុកនោះឡើយ។
ចំណែកប្រជាពលរដ្ឋដែលមិនបានចុះឈ្មោះនោះភាគច្រើនជាពលករចំណាកស្រុក អ្នកកំពុងព្យាបាលជម្ងឺ ចាស់ជរា ជនពិការ អ្នកផ្លាស់ប្តូរកន្លែងរស់នៅចុះឡើង និងអ្នកដឹងពីការផ្សព្វផ្សាយរឿងចុះឈ្មោះបោះឆ្នោតហើយ តែមិនអើពើ និងមិនទៅចុះឈ្មោះតែម្តងទោះបីមានការជំរុញពីអ្នកជិតខាងក៏ដោយ។
ឯកឧត្តម ឯម សូផាត (យើងពិនិត្យឃើញថា តួលេខប៉ាន់ស្មានរបស់យើងគឺមាន៩,៦លាននាក់ដែលគាត់ពិបាកធ្វើដំណើរ)។ការវាយតម្លៃនៅដំណាក់កាលចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតរបស់ គ.ជ.ប នេះធ្វើឡើងបន្ទាប់ពីមានសំណូមពរឲ្យមានការពន្យាពេលចុះឈ្មោះបោះឆ្នោតជាបន្តបន្ទាប់ពីគណបក្សនយោបាយមួយចំនួនក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។
ឯកឧត្តម ឯម សូផាត សមាជិក គ.ជ.ប បានបញ្ជាក់ទៀតថា ចំនួនតួលេខជាង៩,៦លាននាក់នេះដែលដល់វ័យចុះឈ្មោះនោះគឺបូកបញ្ចូលចំនួនពលរដ្ឋខាងលើនេះ។ដូច្នេះការទទួលលទ្ធផលជាង៨០ភាគរយនេះជាការទទួលយកបាន និងសមស្របបំផុតសម្រាប់ការខិតខំប្រឹងប្រែងរបស់ គ.ជ.ប និងភាគីពាក់ព័ន្ធទាំងអស់ដែលបានធ្វើការងារចុះឈ្មោះបោះឆ្នោតរយៈពេល៣ខែនេះ។
លោក គល់ បញ្ញា ប្រធានអង្គការខុមហ្រ្វែល បានមានប្រសាសន៍ថា លទ្ធផលនៃការចុះយ៉ាងតិចបំផុតគួរដល់៩៥ភាគរយដែរ គ.ជ.ប គួរពន្យាពេលបន្ថែមទៀត ហើយអាជ្ញាធរក៏ត្រូវជួយសម្រួលការផ្តល់អត្តសញ្ញាណបណ្ណដល់ប្រជាពលរដ្ឋដើម្បីឲ្យពួកគាត់អាចទៅចុះឈ្មោះបាន។
លោកបានបន្ថែមថា ការពន្យាពេលនេះមិនប៉ះពាល់ដល់ការកែប្រែច្បាប់អីធំដុំនោះទេ គ្រាន់តែជានីតិវិធីត្រឹម គ.ជ.ប ប៉ុណ្ណោះ។ហើយការផ្តល់ពេលវេលាបន្ថែមសម្រាប់ពលរដ្ឋអាចទៅចុះឈ្មោះបោះឆ្នោតនេះ ជាការគោរពច្បាប់រដ្ឋធម្មនុញ្ញផងដែរ។
សូមរំលឹកថា ក្នុងពេលនៃការចុះឈ្មោះកន្លងមកនេះ មានគណបក្សនយោបាយចំនួន១០ និងអង្គការជាតិចំនួន១៣ អង្គការអន្តរជាតិចំនួន៣ ចូលរួមសង្កេតមើលដំណើរការណ៍ចុះឈ្មោះបោះឆ្នោត។គ.ជ.ប ទទួលស្គាល់ថា មានបញ្ហាតិចតួចដែលជាឧបសគ្គក្នុងការចុះឈ្មោះកន្លងមក ដូចជា បញ្ហាបច្ចេកទេស អាជ្ញាធរមួយចំនួនចេញលិខិតអត្តសញ្ញាណឲ្យពលរដ្ឋយឺតយ៉ាវ គ្រឿងបរិក្ខាររអាក់រអួល និងគ្រោះធម្មជាតិដោយភ្លៀងផ្គរជាដើម។ពាក្យបណ្តឹងក្នុងរយៈពេល៣ខែនេះ មានបណ្តឹងចំនួន៩៧បណ្តឹងក្នុងនោះក្រុមប្រឹក្សាឃុំសង្កាត់ទទួលបានបណ្តឹងចំនួន៥២បណ្តឹង និង គ.ជ.ប ទទួលបានបណ្តឹងចំនួន៤៥បណ្តឹង និងមានបណ្តឹងចំនួនមួយបានរុញដល់ក្រុមប្រឹក្សាធម្មនុញ្ញ៕


