![]() |
MENU
|

រាជធានីភ្នំពេញ៖ ចៅក្រមតុលាការកំពូល នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០១៦នេះសម្រេចប្រកាសដីកា បដិសេធលើបណ្តឹងសាទុក្ខសុំមោឃភាពនីតិវិធិរបស់ជនជាប់ចោទ៥នាក់ដោយតម្កល់សាលដីការបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ទុកជាបានការដដែលនិងបន្តឃុំខ្លួនមន្ត្រីអាដហុក៤រូបនិងអគ្គលេខាធិការរងគជបមួយរូបក្នុងពន្ធនាគារដដែល ។
តុលាការបានជំនុំជម្រះសំណុំរឿងសុំមោឃភាពនីតិវិធីនេះកាលពថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០១៦ដែលមានជនជាប់ចោទទាំង៥នាក់លោកស្រីលឹម មុនី លោក ណៃ វ៉ង់ដា លោក យី សុខសាន នី ចរិយា និងលោកនី ចរិយា។ ជនជាប់ចោទត្រូវបានតុ លាការក្រុងភ្នំពេញ ចោទពីបទសូកប៉ាន់ សាក្សីនិង បទសំគំនិតនិងបាន ឃុំខ្លួនកាលពីថ្ងៃទី២ខែឧសភាឆ្នាំ២០១៦។
គួរបញ្ជាក់ថាជនជាប់ចោទត្រូវបានត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនកាលពីថ្ងៃទី២៨ខែមេសាឆ្នាំ២០១៦។ការឃាត់ខ្លួននេះបន្ទាប់ពីអង្គភាពប្រឆាំងអំពលពុករលួយបានបើការស៊ើបអង្កេតលើសំណុំរឿងខ្សែអាត់សម្លេងដែលគេបានដឹងថាជារបស់ឈ្មោះខុម ចាន់តារាទី ហៅស្រីមុំភេទស្រីអាយុ២៦ឆ្នាំនិងឯកឧត្តមកឹម សុខាដែលត្រូវបានគេបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៩ខែកុម្ភៈឆ្នាំ២០១៦។
ក្រោយករណីនេះកើតឡើងឈ្មោះខុម ចាន់តាទីបាននិយាយថានាងភ័យខ្លាចបានទៅរកសមាគមនអាហុកជួយនាងព្រោះនាងយលថាករណីរបស់នាងទាក់ទងនឹងអ្នកនយបាយនិងមានបំណងចាកចេញទៅក្រៅប្រទេស។តែគេមានចម្ងល់ថាពីមុនឈ្មោះខុម ចាន់តាទីហៅស្រីមុំមិនបានទទួលស្គាល់ថាសម្លេងក្នុងខ្សែអាត់នោះមិនមែនជាសម្លេងនាងនិងឯកឧត្តមកឹម សុខាទេក្រោមមកទើបនាងទទួលស្គាល់ថាជាសម្លេងរបស់នាងនិងឯកឧត្តមកឹម សុខា។
តែក្រោយមកឈ្មោះខុម ចាន់តាទីជាចជនរងគ្រោះក្លាយជាដើមបណ្តឹងប្តឹងឯកឧត្តមកឹម សុខាទាមទារប្រាក់៣០ម៉ឺនដុល្លារវិញនិងបុគ្គលិកសមាគមអាហុកនិងមន្រ្តីគជបបានក្លាយជាអ្នកទោសព្រោះតែជួយឈ្មោះខុម ចាន់តាទីរូបនេះទៅវិញ៕


