MENU
កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ៤នាក់ ឪពុកកូនរឿងករណីឃាត់កម្មសម្លាប់យកទៅដុតចោលក្រោយផ្ទះ
ព័ត៌មានជាតិ | ថ្ងៃពុធ ទី១៧ ឧសភា ២០១៧, ១៦:៣៥ | ៤២៤ ដង | ចុចបញ្ចេញមតិ (០)

ខេត្តបន្ទាយមានជ័យ៖   កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ៤នាក់រឿងករណីឃាត់កម្មសម្លាប់យកទៅដុតចោលក្រោយផ្ទះត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៧ខែឧសភាឆ្នាំ២០១៧។

លោកវរះសេនីយ៍ទោ ស៊ី ឌី អធិការនគរបាលស្រុកមង្គលបូរីបានប្រាប់ថា៖ជនសង្ស័យដែលត្រូវឃាត់ខ្លួន៤នាក់ ១.ឈ្មោះ មោក ស្វែង ភេទប្រុសអាយុ៦៥ឆ្នាំ(ជាឱពុក)២.ឈ្មោះ មោក ប៉ែត ភេទប្រុសអាយុ២៧ឆ្នាំ ៣.ឈ្មោះ មោក ចិត្រ ភេទប្រុសអាយុ១៨ឆ្នាំ ៤.ឈ្មោះ មោក កៅកែ ភេទប្រុសអាយុ២១ឆ្នាំជនសង្ស័យត្រូវជាបងប្អូនបង្កើតនិងគ្នារស់នៅភូមិចារថ្មីឃុំគោកបល្ល័ង្គស្រុកមង្គលបូរី។

លោកបានបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៣ខែឧសភាឆ្នាំ២០១៧មានការដុតសាកសពកូនប្រុសម្នាក់ឈ្មោះ មោក វេន ភេទប្រុសអាយុ២៨ឆ្នាំ ទាំងកណ្តាលយប់ដោយមិនបានធ្វើបុណ្យតាមប្រពៃណីនិងគ្មានសាច់ញាតិចូលរួមជារឿងអាធកំបាំងករណីសងសង្ស័យ។

កម្លាំងនគរបាលប៉ុស្តិ៍ឃុំគោកបល្ល័ង្គដាក់ការសង្ស័យស្រាវជ្រាវទើបដឹងថា ករណីឃាតកម្មបងប្អូនបង្កើតសម្លាប់គ្នានៅពេលដែលផឹកស៊ីទាស់សំដីគ្នារហូតដល់ការវ៉ៃសម្លាប់ជនរងគ្រោះកាលពីយប់ថ្ងៃទី១៣ខែឧសភាឆ្នាំ២០១៧នៅផ្ទះស្ថិតភូមិកើតហេតុខាងលើ។

លោកវរះសេនីយ៍ទោ ស៊ី ឌី បានបញ្ជាក់ថា ក្រោយពេលស្រាវជ្រាវដាក់ការសង្ស័យរកឃើញករណីឃាតកម្មសំម្លាប់ជនរងគ្រោះកម្លាំងនគរបាលស្រុកមង្គលបូរីបានឃាត់ខ្លួនជនសង្ស័យ៤នាក់ដែលមានឱពុកនិង៣នាក់ដែលពាក់ព័ន្ធករណីឃាតកម្មសំលាប់ជនរងគ្រោះដែលត្រូវជាកូននិងបងប្អូនបង្កើតឃាត់ខ្លួននៅថ្ងៃទី១៤ខែឧសភាឆ្នាំ២០១៧នៅភូមិចារថ្មីឃុំគោកបល្ល័ង្គស្រុកមង្គលបូរី។

លោកបានបញ្ជាក់ថា តាមការស្រាវជ្រាវនិងទទួលព័ត៌មានអ្នកជិតខាងអោយនៅយប់ថ្ងៃទី១៣ខែឧសភាឆ្នាំ២០១៧នៅផ្ទះឈ្មោះ មោក ស្វែង រឺសូរសំលេងឈ្លួសប្រកែកគ្នាក្នុងក្រុមគ្រួសារហើយព្រឹកឡើងថ្ងៃទី១៤ខែឧសភាឆ្នាំ២០១៧ឃើញដុតក្រោយផ្ទះធុបក្លិនឆ្ងៀមដល់ជិតខាងលិចរឺដុតសពកូនប្រុសបានស្លាប់យប់មិញ។តែអ្នកជិតខាងងឿងឆ្ងល់កូនប្រុសស្លាប់ម្តេចធ្វើបុណ្យដាក់មេក្រូតាមប្រពៃណីហើយដុតសបចោលគ្មានអាចារ្យចូលរួម(ជារឿងអាថកំបាំង)ទើបដឹងថា ជនរងគ្រោះស្លាប់ដោយបងប្អូនបង្កើតសំម្លាប់គ្នាដុតបំបិតភស្តាងទើបឃើញកម្លាំងនគរបាលនាំខ្លួនឱពុកកូន៤នាក់សួរនាំឃាត់ខ្លួនករណីឃាតកម្ម៕                                                                

Tags:
  • កម្លាំង
  • នគរបាល
  • ជនសង្ស័យ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥