![]() |
MENU
|

រាជធានីភ្នំពេញ៖ ការិយាល័យអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)បានប្រកាសបន្ថែមរយៈពេលចុះឈ្មោះថ្ងែទៀតនៅតាមឃុំសង្កាត់ចំនួន១៦៣៣សម្រាប់ការចុះឈ្មោះឆ្នាំ២០១៦នៅទូទាំងប្រទេសសម្រាប់ពលរដ្ឋខ្មែរដែលមិនទាន់បានចុះឈ្មោះទៅចុះឈ្មោះនៅថ្ងៃទី៣០វិច្ឆិកាគិតត្រឹមម៉ោង៥ល្ងាច។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប នៅថ្ងៃទី២៩ វិច្ឆិកានេះ បញ្ជាក់ប្រាប់អ្នកសារព័ត៌ថា ការសម្រេចបង្កើនការចុះឈ្មោះបោះឆ្នោតថ្មីបានត្រឹមតែមួយថ្ងៃនេះ ដោយសារលើទិដ្ឋភាពបី គឺ ទិដ្ឋភាពច្បាប់, ទិដ្ឋភាពថវិកា និងទិដ្ឋភាពប្រតិទិនដែលបានកំណត់រួចហើយ។គ.ជ.ប សម្រេចការយោគយល់ពីសាធារណជន នឹងសុំអំពាវនាវឲ្យបងប្អូនប្រញាប់ទៅចុះឈ្មោះបោះឆ្នោតថ្មីឲ្យបានទាន់ពេលវេលា។
គជបបានប្រកាសថាគិត ត្រឹមថ្ងៃទី២៨ វិចិ្ឆកា ឆ្នាំ២០១៦នេះអ្នកមកចុះឈ្មោះបោះឆ្នោតបានចំនួន ៧,៧៦៤,៦៥៣ ស្មើនឹង៨០.៣៤%ក្នុងចំនួនសរុបដែលអ្នកមានសិទ្ធិបោះឆ្នោតលើអាយុ១៨ឆ្នាំឡើង មានចំនួន៩,៦៦៤,២១៦នាក់នៅសល់ប្រមាណចំនួន ១,៨៩៩,៥៦៣ នាក់ទៀត ដែលមិនទាន់បានទៅចុះឈ្មោះបោះឆ្នោត។
ការចុះឈ្មោះបោះឆ្នោតថ្មីតាមប្រព័ន្ធកុំព្យូទ័រត្រូវបានកំណត់ធ្វើឡើងចាប់ថ្ងៃទី១កញ្ញាដល់ទី២៩ខែវិច្ឆិកាឆ្នាំ២០១៦នេះដើម្បីរៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មីមួយសម្រាប់បំរើការបោះឆ្នោតឃុំ/សង្កាត់ឆ្នាំ២០១៧ខាងមុននេះ។ទោះបីជាអ្នកធ្លាប់បានចុះឈ្មោះកាលពីមុខក៍ត្រូវចុះឈ្មោះសាជាថ្មីដែរ បើមិនបានចុះឈ្មោះនឹងគ្មានឈ្មោះក្នុងបញ្ជីនិងមិនមានសិទ្ធិបោះឆ្នោតនៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧ទេ។
យោងតាមគជបបានបញ្ជាក់ថានៅថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៦នេះមានអ្នកចុះឈ្មោះសរុបចំនួន៧០,៤៨៤នាក់(មួយថ្ងៃ)នៅទូទាំងប្រទេសនេះបើតាមលទ្ធផលបណ្តោះអាសន្នដែលបានផ្សាយដោយការិយាល័យអ្នកនាំពាក្យគជបនៅថ្ងៃទី២៩ខែវិច្ឆកានេះ។ខេត្តកែបមានចំនួនអ្នកចុះឈ្មោះមាន៩២.៣៧% ខេត្តកំពង់ស្ពឺចុះឈ្មោះបាន៩០.២៦% ភ្នំពេញចុះឈ្មោះបាន៨៣.៦៧%។
កាលពីពេលថ្មីៗនេះគណបក្សសង្រ្គោះជាតិបានជួបពិភាក្សាស្នើសុំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសុំការពន្យាពេលចំនួន៧ថ្ងៃតែគជបបានសម្រេចបន្ថែមតែមួយថ្ងៃប៉ុណ្ណោះ។ការស្នើសុំនេះគណបក្សសង្រ្គោះជាតិបានលើកឡើងពីហេតុផលមួយចំនួនដែលថាមានពលរដ្ឋ កម្មករ ពលករខ្មែរច្រើននាក់មិននៅមិនទាន់បានចុះឈ្មោះនៅឡើយ។
មន្រ្តីគណបក្សសង្រ្គោះជាតិបានថ្លែងថា ការសម្រេច របស់គ.ជ.បនេះ គឺគណបក្សសង្រ្គោះជាតិអាចទទួលយកបាន ពោលវាប្រសើរជាងមិនបាន បន្ថែមថ្ងៃចុះឈ្មោះបោះឆ្នោតថ្មីនេះ ដែលពីមុនគណបក្សចង់ឲ្យគ.ជ.ប បន្ថែមរយៈពេល៧ថ្ងៃ ទៅសម្រាប់ឃុំសង្កាត់ណាដែលមិនទាន់មានប្រជាពលរដ្ឋមកចុះឈ្មោះបោះឆ្នោត៕


