MENU
|
ខេត្តកណ្តាល៖ យ៉ាងហោចណាស់មាន មនុស្ស៣នាក់បានរងរបួសក្នុងហេតុការផ្ទុះធុងហ្គាសនិងរោងលក់បាយ១ខ្នងត្រូវភ្លើងឆេះអស់ទាំងស្រុង បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចទូទាំងខេត្តដោយសាតែមានសេចក្តីរាយការណ៍ពីដំបូងថា ឆេះផ្ទះ៤-៥ខ្នង ពេលរថយន្ត ពន្លត់អគ្គីភ័យចេញទៅអន្តរាគមន៍ទើបដឹងថាឆេះរោងលក់បាយ...។
ករណីទី១:ស្ថានីយ៍ចាក់ ប្រេងនិងបញ្ចូលហ្គាសរថយន្តមួយកន្លែងបានជួបហេតុការផ្ទុះធុងហ្គាសកាលពីវេលាម៉ោង៧ៈ៣០នាទីយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ នៅចំនុចភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល បណ្តាលអោយម្ចាស់ទីរួមជាមួយកម្មករនៅក្នុងស្ថានីយ៍រងរបួសចំនួន៣នាក់តែមិនបង្កជាអគ្គីភ័យធ្ងន់ធ្ងរនោះទេ ដោយសារកម្មករផ្សេងទៀតយកបំពង់បាញ់ពន្លត់ទៅជួយអន្តរាគមន៍ទាន់ពេលវេលា ។
ជនរងគ្រោះទាំង៣នាក់ មានឈ្មោះទី១-ឈ្មោះអាន ប៊ុនណារិទ្ធ ភេទប្រុសអាយុ៣២ឆ្នាំមានទីលំនៅភូមិជាម្ចាស់ស្ថានីយ៍។
ទី២-ឈ្មោះអាន លីហាវ ភេទប្រុសអាយុ៤ឆ្នាំត្រូវជាកូន។
និងទី៣មិនទាន់ស្គាល់អត្តសញ្ញាណ ភេទស្រីជាអ្នកបំរើ។
តាមប្រភពពត៍មានពី សមត្ថ កិច្ចបានអោយដឹងថា មុនពេលកើតហេតុម្ចាស់ស្ថានីយ៍លក់ហ្គាសបានជួលជាងមកជួសជុលឲ្យប្រព័ន្ធហ្គាសដំណើរកាតស្រួលស្របពេលនោះហ្គាសក៍ផ្ទុះបណ្តាលឲ្យរងរបួសម្ចាស់ផ្ទះកូនប្រុសម្នាក់និងអ្នកបំរើស្រីម្នាក់ទៀត។
បន្ទាប់ពីកើតហេតុកម្មករផ្សេងទៀតបានស្ទុះទៅយកបំពង់បាញ់ពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ ទើបទប់ស្កាត់មិនអោយឆេះរាលដាលទៅកន្លែងផ្សេង ដោយឡែកអ្នករងរបួសទាំង៣នាក់ត្រូវបានដឹកមកសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត ។
ករណីទី២ អគ្គីភ័យមួយ ករណីទៀតបានកើតឡើងតែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយខូចខាតតែរោងលក់បាយប៉ុណ្ណោះ តែព័ត៌មានដំបូងផ្អើលថាឆេះផ្ទ២-៣ខ្នងពេលសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុទើបដឹងថាឆេះរោងលក់បាយ បណ្តាលមកពីទុស្សេខ្សែភ្លើង ។
ករណីអគ្គីភ័យឆេះរោងលក់បាយនេះបានកើតឡើងនៅវេលាម៉ោង៨ៈ៣០នាទីយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ នៅចំនុចជិតផ្សាកន្ទួត ឃុំកំពង់ទួល ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ក្នុងហេតុការនេះដែរ បណ្តាលអោយរោងលក់បាយធ្វើអំពីឈើប្រក់សង្កសីទំហ៊ំ៣ម៉ែត្រគុណនិង៥ម៉ែត្រ ត្រូវភ្លើងឆេះអស់ទាំងស្រុង ក្នុងនោះសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលចែញទៅអន្តរាគមន៍ចំនួន២គ្រឿង ដើម្បីទប់ស្កាត់កុំអោយឆេះរាលដាលដល់លំនៅស៊ដ្ឋានរបស់ប្រជាពលរដ្ឋ ៕