MENU
ករណីផិតក្បត់ឈាមស្រែកស្បែកហៅ នគរបាលខេត្តកណ្តាល បំបែកសំណុំរឿងចាប់បានជនសង្ស័យជាឃាតករ សម្លាប់មនុស្សច្រកបាវបាន២នាក់ប្តីប្រពន្ធ
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី០៤ កក្កដា ២០១៦, ១០:០៩ | ៩១៤ ដង | ចុចបញ្ចេញមតិ (០)

ខេត្តកណ្តាល៖  ​ ករណីឃាតកម្ម សម្លាប់មនុស្សយកសាកសពច្រកបាវ កាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០១៦ ហើយត្រូវបានគេប្រទះឃើញសាកសពច្រកបាវអណ្ដែតទឹកត្រពាំងកាលពីនៅថ្ងែទី២ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង១៤ និង៣០នាទីរសៀល នៅចំណុច ក្នុងត្រពាំងតាណែមទំហំ៤០ម គុណ៥០ម ជម្រៅត្រឹមចង្កេះមនុស្សចាស់ គោកជុំវិញ ស្ថិតនៅក្នុងភូមិតានូ  ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

ឆ្លងតាមលទ្ធផល ពិនិត្យទីកន្លែងប្រទះឃើញសាកសព លទ្ធផលកោសល្យវិច័យ និងស្ដាប់ចម្លើយសាក្សីបំភ្លឺ ការកំណត់បានអត្តសញ្ញាណជនរងគ្រោះ បានឈានទៅកំណត់បាន មុខសញ្ញាជនសង្ស័យធ្វើសកម្មភាពចំនួន២នាក់ ត្រូវបានឃាត់ខ្លួន។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ លៃ លីន ភេទប្រុស អាយុ២៧ឆ្នាំជន ជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីកន្លែងកំណើត ភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល អាសយដ្ឋានក៏រស់នៅក្នុង  ភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។ 

សមត្ថកិច្ចបន្តថា លទ្ធផលនៃការពិនិត្យសពជនរងគ្រោះឈ្មោះ លៃ លីន ឃើញដូចខាង ក្រោម៖ សពច្រកក្នុង ថង់ការុ៉ងពណ៌ខៀវ ចងខ្សែលួស បានស្រាយការុ៉ង ហើយជំនាញក៏យកសពធ្វើការពិនិត្យឃើញមាន១.ស្នាមមុត ត្រចៀកខាងឆ្វេង ២.ស្នាមមុត នៅចុងចិញ្ចើមខាងស្ដាំ ៣.ស្នាមមុត ចំហៀងខាងឆ្វេង លើចង្កេះ

៤.ស្នាមមុត ក្រោយចំ ទទូលក្បាលផ្នែកខាង ក្រោយ ៥.ក្បាលសព មានច្រកថង់ខ្មៅ នៅនឹងក មានរឹតកៅស៊ូ(កៅស៊ូយឺត រិតកង់)។

សមត្ថកិច្ចបន្តថា លទ្ធផលស្រាវជ្រាវសើុបអង្កេតក្រោយការពិនិត្យបានបញ្ចប់ បានដំណើរការបើកការសើុបអង្កេតជាបន្ទាន់ បន្តមកដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង៩ៈ០០នាទីព្រឹកកម្លាំងជំនាញ កំណត់បានមុខសញ្ញាជនសង្ស័យចំនួន០២នាក់ ដែលជាប់ ពាក់ព័ន្ធសង្ស័យ

១.ឈ្មោះ ខេម ខេង ភេទប្រុសអាយុ ២៩ឆ្នាំជនជាតិខ្មែរ (ប្ដី)

២.ឈ្មោះចាប សុខជឿន អាយុ ២៦ឆ្នាំជនជាតិខ្មែរ(ប្រពន្ធ) អ្នកទាំង២ មានទីលំនៅភូមិឃុំកើតហេតុ ។

ចម្លើយ(ប្ដី ប្រពន្ធ) អ្នកទាំង ២ បានឆ្លើយសារភាពថា

១.ឈ្មោះ ខេម ខេង (ប្ដី)សារភាពថា ខ្លួនពិតជាបានសម្លាប់ឈ្មោះ លៃ លីន ពិតប្រាកដមែនដោយមូលហេតុ ឈ្មោះ លៃ លីន លបលួចទាក់ទងស្រឡាញ់ប្រពន្ធរបស់ខ្លួន  ហើយខ្លួនក៍តាមទាន់ពេលអ្នកទាំង២អោបថើបគ្នាហើយបានសួរដេញដោលប្រពន្ធសារភាពថា ខ្លួនចាញ់បោកការលួងលោម របស់គេ(ជនរងគ្រោះ)  ។ បន្ទាប់មកឈ្មោះខេម ខេង បានប្រាប់ប្រពន្ធឲ្យខលហៅ តាមទូរស័ព្ទទៅឈ្មោះលៃ លីន មកដើម្បីសម្លាប់ ។

ជនសង្ស័យបានបន្តថា នៅថ្ងៃទី២៣ ខែមិថុនាឆ្នាំ ២០១៦ វេលាម៉ោង ២១.០០នាទីយប់ ខ្លួនបានឲ្យប្រពន្ធ ខលណាត់ហៅ ឈ្មោះ លៃ លីន មកជួបនៅផ្ទះ ហើយខ្លួនបានរៀបចំ ចរន្តអគ្គិសនីដើម្បីត្រៀមឆក់ ពេលឈ្មោះ លៃ លីន មកដល់ផ្ទះខ្លួន ក៏យកប្រដាប់ឆក់ នោះឆក់ទៅលើ ឈ្មោះ លៃ លីន បណ្ដាល ឲ្យ សន្លប់ហើយក៏យកត្បូងចប វាយលើក្បាលបន្ថែមទៀត បន្ទាប់មក ក៏យកថង់ផ្លាស្ទីចច្រកក្បាល យកកៅស៊ូ រិតកង់ រិតកបន្ថែមកុំឲ្យចេញឈាម និងយកការុ៉ង មានថង់ផ្លាស្ទីចខាងក្នុងច្រកសាកសពសែង២នាក់ ប្ដីប្រពន្ធ យកមកទម្លាក់ចោល នៅត្រពាំងតាណែម ដែលមានចម្ងាយប្រហែល២០០ម៉ែត្រពីផ្ទះ រួចងូតទឹកចូលដេក ។ ចំណែកចបកាប់ ទុកក្នុងរោងគោ នឹងខ្សែភ្លើង ដែក ដងឬស្សី ទុកនៅក្រោមគ្រែ ក្នុងផ្ទះ ។

ជនសង្ស័យឈ្មោះ ចាប សុខជឿន ភេទស្រី អាយុ២៥ឆ្នាំ (ប្រពន្ធ)បានសារភាពថា ខ្លួនបានទាក់ទងមានស្នេហាលួចលាក់ជាមួយឈ្មោះ លៃ លីន ក្នុងខែមេសា ឆ្នាំ២០១៦ ហើយបានដេកជាមួយគ្នាចំនួន២ដង ក៏បែកការណ៍ដឹងដល់ប្ដីសួរនាំនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០១៦វេលាម៉ោង ១៦ៈ០០នាទី ប្ដីបានឲ្យខលទាក់ទងហៅឈ្មោះ លៃ លីន មកផ្ទះ ។ ដល់ថ្ងៃទី២៤ខែ៦ ឆ្នាំ២០១៦ ម៉ោង ១៩ៈ០០នាទី ឈ្មោះលៃ លីន បានខលមកខ្លួនសួរថា ប្ដីអូនឯងនៅផ្ទះឬអត់  បានឆ្លើយថា គាត់អត់នៅទេចាំម៉ោង៩ ម៉ោង១០ចាំមក(ពេលនិយាយប្ដីនៅក្បែរដែរ)។ ពេលឈ្មោះ លៃ លីន មកជិតដល់ ក៏ខលមកថា បងទៅដល់ឥឡូវហើយ ពេលឈ្មោះ លៃ លីន មកដល់ ប្ដីរបស់ខ្ញុំ គាត់ឈរក្បែរទ្វាររោងបាយ ចំណែកខ្លួនបានឡើងដេកលើគ្រែ គ្រលំភួយដេក ភ្លាមនោះឭសូរសំឡេងបើកទ្វារ និងសំឡេង ឈ្មោះលៃលីន ស្រែកថីៗ ក៏ស្ងាត់បាត់ទៅ ខ្លួនក៍ងើបឡើងបញ្ចាំងភ្លើងទូរស័ព្ទទៅ ឃើញឈ្មោះលៃ លីន ដេកនៅលើដី ចំណែកប្ដី របស់ខ្លួនកាន់ ចបកាប់នៅនឹងដៃ ហើយបានហៅខ្លួនថា៖ អូនរកបាវពេលបានបាវ ខ្លួនក៏បានជួយច្រកសព ហើយសែង០២នាក់ប្ដី យកសព ទៅបោះចោលនៅត្រពាំងតាណែម រួចក៏ងូតទឹកចូលដេក ។

សមត្ថកិច្ចបញ្ជាក់ថា វត្ថុតាងចាប់យក(នៅទីកន្លែងកើតហេតុ)

១ ចបកាប់ ដងឬស្សី ប្រវែង ០.៩១ស.ម ផ្លែចប ទំហ៊ំ ១១ស.ម មុខផ្លែ ៦ស.ម ២ រ៉ូឡូខ្សែភ្លើង ពណ៌ក្រហម ចំនួន០១ មានខ្សែភ្លើង ៦ ម៉ែត្រ ៣ ខ្សែភ្លើងពណ៌ស ទំហ៊ំ ២គុណ១ ប្រវែង ៥.៤ ម៉ែត្រ ៤ ឬស្សីដងឆក់ ប្រវែង១ម៉ែត្រ ៥ ដែក កង រង្វង់ផ្ចិត ៥២ស.ម ចំនួន០១។

សមត្ថកិច្ចសន្និដ្ឋានថានេះជា ករណីឃាតកម្មដោយមានការគ្រោងរៀបចំ គិតទុកជាមុន ផ្ដើមចេញពីអំពើ ផិតក្បត់ ក្នុងគ្រួសារបង្កឲ្យមានគំនុំសងសឹកទើបរៀបចំគម្រោង ការសម្លាប់ ដោយត្រៀមរៀបចំឧបករណ៍ ដើម្បីធ្វើសកម្មភាពសម្លាប់ ដើម្បីដោះ ស្រាយគំនុំនិងបញ្ចប់ស្នេហា ត្រីកោណ។

សូមបញ្ជាក់ថាករណីឃាតកម្មនេះ កើតហេតុកាលពីថ្ងៃទី២៣ខែ៦ឆ្នាំ២០១៦ជនរងគ្រោះត្រូវបានសម្លាប់នៅយប់ថ្ងៃទី២៣ខែ៦ឆ្នាំ២០១៦ នៅវេលាម៉ោង២១ យប់ មានរយៈពេល១០ថ្ងៃ គិតមកដល់ថ្ងៃទី២ខែ៧ឆ្នាំ២០១៦  សំណុំរឿងឃាតកម្ម ត្រូវបានបំបែកមានរយៈពេល មិនដល់១ថ្ងៃ៕

Tags:
  • ខេត្តកណ្តាល
  • ជនសង្ស័យ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥