MENU
សម្ដេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីជួបសំណេះសំណាលជាមួយ មន្ត្រីរាជការរាជធានីភ្នំពេញ
ព័ត៌មានជាតិ | ថ្ងៃអាទិត្យ ទី២៣ តុលា ២០១៦, ១៨:៣៨ | ៤១៧ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖   នៅព្រឹកថ្ងៃទី២៣ តុលា ឆ្នាំ២០១៦ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង និងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធក្នុងរាជធានីភ្នំពេញ។

នៅមុនកិច្ចសំណេះសំណាលសម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកពីអនុស្សាវរីយ៍ប្រវត្តិសាស្ត្រនៃកិច្ចចរចារមួយចំនួន រវាងអតីតព្រះមហាវិរៈក្សត្រនៃកម្ពុជាគឺសម្តេចព្រះ នរោត្តម សីហនុ និង សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា។ ថ្ងៃនេះគឺជាខួបទី ២៥ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស (២៣តុលា ១៩៩១-២៣ តុលា ២០១៦) ដែលយើងត្រូវរួមគ្នាថែរក្សាសន្តិភាព អោយបានល្អ ដើម្បីប្រទេសជាតិយើងកាន់តែរីកចម្រើន។

ក្នុងពិធីសំណេះសំណាលកាលពីព្រឹកមិញនេះសម្តេចតេជោ បានក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ត្រូវយកចិត្តទុកដាក់រក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គមនៅក្នុងរាជធានីភ្នំពេញជាពិសេសត្រូវគ្រប់គ្រងនិងទប់ស្កាត់អោយបាននូវអំពើភេរវកម្ម  អំពើឃាតកម្ម ឆក់ប្លន់ ចោរកម្ម និងថ្នាំញៀនដែលជាបញ្ហាធំកុំអោយយុវជនយើងរងគ្រោះ។ អាជ្ញាធរត្រូវធ្វើការអោយស្របគ្នាក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងខិតខំផ្តល់នូវសេវាសាធារណៈ ដែលមានសេវាសំណូមពរ និង សេវាតម្រូវការចាំបាច់មួយចំនួនដែលត្រូវដោះស្រាយជូនប្រជាពលរដ្ឋអោយបានល្អ ឆាប់ និងមានប្រសិទ្ឋិភាព មិនយកម្រៃសរវាលើសពីតម្លៃដែលច្បាប់បានកំណត់។ សម្តេចតេជោ បានបញ្ជាក់ផងដែរថា ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋអោយកាន់តែងាយស្រួល គឺនៅផ្សារទំនើប AEON1 មានផ្តល់ជូនលិខិតស្នាមរថយន្ត និងប័ណ្ណបើកបរឆាប់រហ័ស ហើយនៅផ្សាទំនើប AEON 2 ក៏នឹងមានកន្លែងធ្វើលិខិតឆ្លងដែនជូនប្រជាពលរដ្ឋផងដែរ ក្រោយពីបានសាងសង់រួចជាស្ថាពរហើយនោះ។ សព្វថ្ងៃនេះ បច្ចេកវិទ្យាក៏បានជួយសម្រួលដល់សេវាសាធារណៈបានមួយកម្រិតធំដែរដូចជា ការបង់ពន្ឋរថយន្ត និងធ្វើស្លាកលេខ Online, ទិដ្ឋាការ, ការបើកប្រាក់បៀវត្សន៍ និងបង់ពន្ឋតាមកាត ATM និងសេវាផ្សេងៗជាច្រើនទៀត។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានជំរុញអោយមន្រ្តីរាជការត្រូវតែខិតខំបំបាត់អោយអស់នូវភាពអសកម្មនានា និងត្រូវមានឥរិយាបទសមរម្យខណៈពេលបំពេញការងារ។ កងកម្លាំងប្រដាប់អាវុធ នគរបាល និងមន្រ្តីពាក់ព័ន្ឋទាំងអស់ត្រូវចូលរួមសហការក្នុងការប្រមូលពន្ធ។ មន្ត្រីរដ្ឋាភិបាលទាំងអស់ត្រូវទៅបង់ពន្ធធ្វើជាគំរូ។ រាជរដ្ឋាភិបាលត្រូវការប្រមូលចំណូលដើម្បីពង្រឹងថវិកាជាតិ ដែលអាចផ្តល់លទ្ឋភាពអោយរដ្ឋាភិបាលអាចតម្លើងប្រាក់ខែជូនមន្រ្តីរាជការយើងអោយកាន់តែមានជីវភាពធូរធារ។

សម្តេចតេជោក៏បានបញ្ជាក់ដល់មន្ត្រីរាជការ និងក្រសួងស្ថាប័នពាក់ព័ន្ឋទាំងអស់ គឺត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាជម្លោះដីធ្លី ពិសេសដីដែលមន្ត្រី ឬប្រជាពលរដ្ឋកំពុងរស់នៅយូរហើយ ដែលស្ថិតនៅក្នុងសារពើព័ន្ធរដ្ឋគឺត្រូវកាត់ចេញអោយពួកគាត់អោយបានលឿន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក៏បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ដែលបានរួមសហការគ្នាអភិវឌ្ឍន៏រាជធានីភ្នំពេញអោយកាន់តែរីកលូតលាស់លឿនទៅមុខ។ កិច្ចការដែលសម្រេចទៅបានដោយជោគជ័យគឺអាស្រ័យដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ប្រកបដោយមនសិការនិងឆន្ទះល្អ មុះមុត និងការទទួលខុសត្រូវខ្ពស់ក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនិងប្រទេសជាតិ៕           

Tags:
  • ហ៊ុន សែន
  • រដ្ឋមន្ត្រី
  • រាជធានីភ្នំពេញ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥