MENU
តុលាការសម្រេចឃុំខ្លួន ប្តីប្រពន្ធជាប់ចោទឆបោកប្រាក់៣ម៉ឺនដុល្លារ រឿងរៀបការក្លែងក្លាយទៅអូស្រ្តាលី
ព័ត៌មានជាតិ | ថ្ងៃពុធ ទី០៧ កញ្ញា ២០១៦, ១៦:១៦ | ៣៦៦ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក ស្វាយ តុញ នៅព្រឹកថ្ងៃទី៧ខែកញ្ញាឆ្នាំ២០១៦បានសម្រេចឃុំខ្លួនប្តីប្រពន្ធមួយគូពីបទ ឆបោក ដាក់ពន្ធនាគារព្រៃស។ជនជាប់ចោទពីរនាក់ប្តីប្រពន្ធ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី៦ខែកញ្ញា ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញឃាត់ខ្លួននាំទៅតុលាការ។

លោកវរសេនីយ៍ទោ ជីវ វិបុល អនុប្រធានការិយាល័យ ឃាត់ខ្លួនពាក់ពន្ធថាបានឆបោកប្រាក់អ្នកដ៏ទៃចំនួន៣ម៉ឺនដុល្លារអាមេរិក រឿងយករត់ការរៀបការរៀបការក្លែងក្លាយទៅប្រទេសអូស្រ្តាលី ។ បុរសជាប្តីឈ្មោះធឿនសំណាង អាយុ២៩ឆ្នាំនិងប្រពន្ធឈ្មោះ សុខ សក្តិនីកា អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះលេខ១៨ដេ ផ្លូវលំ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យរាជធានីភ្នំពេញ ។

លោកវរសេនីយ៍ ទោ ជីវ វិបុល បានឲ្យដឹងថា សមត្តកិច្ចរបស់លោកគ្រាន់តែមានភារកិច្ចអនុវត្តទៅតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការតែប៉ុណ្ណោះ ពាក់ពន្ធអង្គហេតុច្បាស់លាស់លោកមិនបានដឹងទេ ។ កាបង្គាប់ឲ្យចាប់ខ្លួនលេខ៥៥៧ឋ.ដចន ចេញដោយលោក ស្វាយ តុញ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឲ្យសមត្តកិច្ចតាចាប់ខ្លួនប្តីប្រពន្ធដូចមានឈ្មោះខាងលើនេះ ដើម្បីយកទៅប្រគល់ជូនតុលាការ ។

យោងតាមដីការបង្គាប់ឲ្យចាប់ខ្លួននោះ គ្រាន់តែបានបញ្ជាក់ថាពីរនាក់ប្តីប្រពន្ធជនជាប់ចោទ.ឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ មិថុនា ២០១៥ ដែលបទល្មើសព្រហ្មទណ្ឌនេះ មានចែងឲ្យផ្តន្ទាទោសតាមបញ្ញាតិមាត្រា ៣៧៧ និង៣៧៨ នៃក្រមព្រហ្មទណ្ឌ ។ ប្រភពពត៍ពីមន្រ្តីនគរបាលបានឲ្យដឹងថា ប្តីប្រពន្ធពីរនាក់នេះ ត្រូវចាប់ខ្លួននៅចំណុចផ្សារចាម ផ្លូវ៣៦៩ ភូមិតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។មន្រ្តីនគរបាលបន្តថា ក្នុងអំឡុង ឆ្នាំ២០១៥ ប្តីប្រពន្ធពីរនាក់នោះបានដើរលួងលោម និងអូសទាញមនុស្សដែលស្គាល់គ្នា ថាឲ្យរៀបទៅក្រៅប្រទេស និងបានយកប្រាក់មុនចំនួន៣ម៉ឺនដុល្លារអាមេរិក ។

ក្រោយបានប្រាក់ហើយពីរនាក់ប្តីប្រពន្ធគេចខ្លួនបាត់ សូម្បីទូរស័ព្ទក៏មិនអាចទាក់ទងបានដែរ ។ ដោយមើលឃើញទង្វើប្តីប្រពន្ធនោះបោកហើយ ម្ចាស់ប្រាក់បានដាក់ពាក្យបណ្តឹងទៅសមត្តកិច្ចឲ្យជួយចាត់ការលើសំណុំរឿងនេះ ។ ទើបបានទៅជាមានដីកាបង្គាប់ឲ្យចាប់ខ្លួន ប្តីប្រពន្ធពីរនោះខណៈពេលមានពត៍មានថាចូលផ្ទះវិញនោះ។ ក្រោយពីចាប់ខ្លួនហើយ នៅរសៀលថ្ងៃដដែលនេះ សមត្ថកិច្ចក៏បាននាំខ្លួនប្តីប្រពន្ធពីរនាក់នោះ ទៅប្រគល់ជូនលោកចៅក្រមស៊ើបសួរ ដែលបានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនតែម្តងទៅ៕                                  

Tags:
  • តុលាការ
  • ប្តីប្រពន្ធ
  • ឃុំខ្លួន
  • អូស្រ្តាលី
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥