ប្រធានាធិបតីជាប់ឆ្នោតដូណាលត្រាំបានប្រកាសថា ប្រសិនបើ លោកស្រីគ្លីនតុនគោរព ដូចការប្រកាសពេលដំបូងគឺមិនមានការរាប់សន្លឹកឆ្នោតឡើងវិញនៅរដ្ឋចំនួន៣នោះឡើយ។ ពេលតំបូង ក្រោយបញ្ចប់ការបោះឆ្នោតលោកស្រីគ្លីនតុនបានប្រកាសទទួលស្គល់លទ្ធផល តែនៅពេលនេះលោកស្រីបានគាំទ្រឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញ។
នៅក្នុងព្រិត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ លោកដូណាលត្រាំបានប្រកាសថា ប្រសិនបើលុបចោលសន្លឹកឆ្នោតមិនស្រប់ច្បាប់របស់លោកស្រីគ្លីនតុននោះ សម្លេងគាំទ្រលោកត្រាំខ្ពស់ជាងលោកស្រីហ៊ីលឡារីគ្លីនតុនទៅទៀត។
លោកដូណាលត្រាំបញ្ចាក់ថា ការរាប់សន្លឹកឆ្នោតឡើងវិញនៅរដ្ឋ Wisconsin ធ្វើឲ្យខាតបង់ពេលវេលាតែប៉ុណ្ណោះ។នៅមុនពេលបោះឆ្នោតប្រធានាធិបតីអាមេរិកលោកត្រាំបានប្រមានថានិងមានការ បន្លំសន្លឹកឆ្នោត ក្នុងការបោះឆ្នោតអាមេរិក ។ប៉ុន្តែមកទលពេលនេះក្រុមអ្នឯកទេសមិនទាន់រកឃើញថាមានការបន្លំណាមួយនោះឡើយ។
គណកម្មធិការរៀបចំការបោះឆ្នោតអាមេរិកបានយលព្រមរាប់សន្លឹកឆ្នោតឡើងវិញនៅ៣រដ្ឋ ក្រោយពេលដែល មានការតវា ឲ្យរាប់សន្លឹកឆ្នោតក្រោយពេលមានការសង្ស័យ នៅរដ្ឋចំនួន៣។ ក្រុមអ្នកស្រាវជ្រាវសេរីបានបង្ហាញពីការមន្ទិលសង្ស័យថាមាន ហែកឃឺចូលលួចសន្លឹកឆ្នោតលោកស្រីគ្លីនតុនទើបលោកស្រីចាញ់ប្រគៀកប្រគិតគ្នាបែបនេះ៕