រាជធានីភ្នំពេញ៖ នៅទី១៨ខែវិច្ចិកានេះក្រសួងធនធានទឹកនិងឧតុនិយាមបានចេញសេចត្តីប្រកាសព័ត៌មាព្យាករណ៏ស្ថានភាពអាកាសធាតុនៅកម្ពុជាចាប់ពីថ្ងៃទី18ដល់ថ្ងៃទី23 ខែវិច្ចិកាឆ្នាំ ២០១៦ ។
ដោយបញ្ជាក់ថាក្នុងរយៈពេលនេះភ្លៀងនឹងបន្តធ្លាក់រាយប៉ាយក្នុងបរិមាណពីមធ្យមទៅច្រើនតាមបណ្តាលរាជធានី ខេត្តមួយចំនួនដូចជារាជធានីភ្នំពេញ ខេត្តព្រៃវែង ស្វាយរៀង តាកែវ កំពុងស្ពឺនិង បណ្តាលខេត្តនៅជាប់តបន់មាត់សមុទ្រ។
ក្រសួងធនធានទឹកបានអំពាវនាវឲ្យមានការប្រុងប្រយ័ត្នអាចនឹងមានភ្លៀងធ្លាក់ជាប់ៗគ្នាចាប់ពីថ្ងៃទី18ដល់ថ្ងៃទី23 ខែវិច្ចិកាឆ្នាំ ២០១៦ ។