MENU
សង្ស័យតុលាការខេត្តប៉ៃលិន ទទួលលាភច្រើនទើបដោះលែងជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ ពាក់ព័ន្ធករណីចាប់ជំរិតជនជាតិថៃ កាលពីឆ្នាំ២០១៦កន្លងទៅ
ព័ត៌មានជាតិ | ថ្ងៃពុធ ទី២៦ មេសា ២០១៧, ១២:២១ | ៩០០ ដង | ចុចបញ្ចេញមតិ (០)

ខេត្តប៉ៃលិន ៖    តាមប្រភពព័ត៌មានច្បាស់ការណ៍ ពីសាលាដំបូងខេត្តប៉ៃលិនបានឲ្យដឹងថា  អយ្យការអមសាលាដំបូងខេត្តប៉ៃលិន លោក តូច សុភក្តី និងលោក លាង សួគ៌ ប្រធានសាលាដំបូងខេត្តប៉ៃលិន បានចេញលិខិតបង្កាប់ឲ្យដោះលែងជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ ដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តប៉ៃលិន សហការជាមួយកម្លាំងអាវុធហត្ថខេត្តបាត់ដំបង ចុះឃាត់ខ្លួនតាមដីកាបញ្ជាឱ្យចូលខ្លួន របស់លោក សេង គឹមឡាក់ អតីតព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តប៉ៃលិន បន្ទាប់ពីពួកគេបានចាប់បង្ខាំង និង ឃុំឃាំងមនុស្ស (ជនជាតិថៃ) ខុសច្បាប់ កាលពីឆ្នាំ២០១៦ កន្លងទៅ ។ ហេតុការណ៍បញ្ជាឲ្យដោះលែងជនសង្ស័យខាងលើបានធ្វើឡើងកាលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ កន្លងទៅ តែទើបបែកធ្លាយឲ្យដឹងដល់អ្នកសារព័ត៌មាន នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ម្សិលមិញនេះ ។

តាមប្រភពព័ត៌មានពីមន្ត្រីពន្ធនាគាខេត្តប៉ៃលិន បានឲ្យដឹងកាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ថា មុនចូលឆ្នាំថ្មីប្រពៃណីខ្មែរ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ ២០១៧ តុលាការខេត្តប៉ៃលិន បានដោះលែងជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ឲ្យរួចទោសដែលនៅក្នុងលិខិតបង្កាប់ឲ្យដោះលែងនោះ មានចុះហត្ថលេខា និងបោះត្រាដោយលោក លាង សួគ៌ ប្រធានសាលាដំបូងខេត្តប៉ៃលិន និងលោក តូច សុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន ដែលទើបមកកាន់តំណែងជាព្រះរាជអាជ្ញាខេត្តប៉ៃលិន ។ ប្រភពព័ត៌មានបានបន្តថា កន្លងមកជនសង្ស័យខាងលើធ្លាប់លេចឮព័ត៌មានថាមានអ្នករត់ការ ក្នុងការដោះលែងម្តងទៅពីរដងរួចមកហើយ តែមិនបានសម្រេច ។

ពាក់ព័ន្ធការបង្កាប់ឲ្យដោះលែងជនសង្ស័យខាងលើ លោក តូច សុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន ដែលទើបនឹងឡើងកាន់តំណែងថ្មីៗនេះ បានឱ្យដឹងថា  គឺខាងលោកជាអ្នកដោះលែង ហើយសំណុំរឿងយ៉ាងណានោះចាំខាងលោកពិនិត្យមើលសិនហើយក៏បិទទូរស័ព្ទភ្លាមៗ ផងដែរ។

ចំណែកប្រធានសាលាដំបូងខេត្តប៉ៃលិន លោក លាង សួគ៌ បានឱ្យដឹងកាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នេះថា៖ ខាងលោកបានជម្រះសេចក្តីរួចហើយ ដោយជនសង្ស័យ ឈ្មោះ ហ៊ាង សុភ័ក្រ្ត មិនជាប់ពាក់ព័ន្ធនឹងករណីចាប់ជំរិតនោះទេ ទើបត្រូវបានតុលាការ ដោះលែងឱ្យមានសេរីភាពឡើងវិញ ។ ដោយឡែកជនសង្ស័យម្នាក់ទៀតឈ្មោះ កា ប៊ុនស ដែលនៅជាប់ពាក់ព័ន្ធនឹងករណីខាងលើ គឺកំពុងជាប់នៅក្នុងពន្ធនាគារខេត្តប៉ៃលិននៅឡើយទេ ។ សូមបញ្ជាក់ថា កាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ កម្លាំងអាវុធហត្ថក្នុងមន្ទីរយុត្តិធម៌ខេត្តប៉ៃលិន ចំនួន៤នាក់ ដឹកនាំដោយលោក វរសេនីយត្រី នង វណ្ណនី ប្រធានមន្ទីរយុត្តិធម៌សហការជាមួយកងរាជអាវុធហត្ថខេត្តបាត់ដំបង ចុះអនុវត្តន៍ដីកាបញ្ជាឱ្យចូលខ្លួនចំនួន៤ដីកា ដោយក្នុងនោះមានលេខ ២៦៣, ២៦៤,២៦៥, និងលេខ២៦៦ ព.ស ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ ពាក់ព័ន្ធករណីការចាប់ ការឃុំឃាំង និងបង្ខាំងមនុស្សខុសច្បាប់ ដែលចេញដោយលោក សេង គឹមឡាក់ អតីតព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តប៉ៃលិន ។ ហេតុការណ៍ចុះឃាត់ខ្លួនជនសង្ស័យខាងលើ បានធ្វើឡើងនៅភូមិដំណាក់លួង សង្កាត់វត្តគ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ប្រភពព័ត៌មានបានឱ្យដឹងថា ជនសង្ស័យដែលចាប់ឃាត់ខ្លួនទាំង៤នាក់ ទី១- ឈ្មោះ កា ប៊ុនស ភេទប្រុស អាយុ៤៣ឆ្នាំ ទី២- ឈ្មោះ ហ៊ាង សុភ័ក្រ្ត ភេទប្រុស អាយុ៣៦ឆ្នាំ ទី៣- ឈ្មោះ ជាម យុទ្ធិដា ភេទប្រុស អាយុ៣៣ឆ្នាំ និងទី៤- ឈ្មោះ ហាស់ ញាណ ភេទប្រុស អាយុ៣៤ឆ្នាំ  ក្រោយមកស្រាប់តែគេត្រូវរ៉ូវគ្នាដោះលែងអស់ចំនួន២នាក់ ដោយប្រាប់ថា ជាប់ពាក់ព័ន្ធតែពីរនាក់ទេ ។ ក្រោយធ្វើការឃាត់ខ្លួនរួច វត្ថុតាងដែលរឹបអូសបានមានប្រាក់បាតចំនួន១ម៉ឺនបាត (ប្រាក់ថៃ) ប្រាក់ខ្មែរចំនួន៤៤០០០០រៀល ខ្សែក. លោហពណ៌លឿងមានចំនួន២ខ្សែ ។ ខ្សែដៃមាសចំនួន២ខ្សែ ចិញ្ចៀនមាសចំនួន២វង់ នាឡិកាចំនួន២ខ្សែ ដោយ១ខ្សែធ្វើអំពីមាស និង១ខ្សែទៀត ធ្វើអំពីស្បែក ។ ទូរស័ព្ទដៃចំនួន៦គ្រឿង និងរថយន្ត១គ្រឿងម៉ាកRANGE ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2U - 22 67  ។ តែរហូតដល់ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ជនសង្ស័យទាំង២នាក់ ដែលទី១- ឈ្មោះ កា ប៊ុនស ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ  ទី២- ឈ្មោះ ហ៊ាង សុភ័ក្រ្ត ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ធ្លាប់ត្រូវបានគេរត់ការ ដើម្បីដោះលែងឱ្យនៅក្រៅឃុំម្តងរួចទៅហើយ ខណៈតុលាការមិនទាន់កាត់ក្តីនៅឡើយ ។ សូមបញ្ជាក់ថាជនរងគ្រោះករណីឈ្មោះ ណាត់ ថាក់ផុង ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិថៃ ជាអាជីវករ រស់នៅខេត្តចាន់បូរី ប្រទេសថៃ បានឱ្យដឹងថា ជនសង្ស័យទាំង៤នាក់ខាងលើ បានចាប់ជំរិតពួកគេចំនួនបីនាក់ ទី១. រូបគេផ្ទាល់ ទី២. ប្រពន្ធគេ និងទី៣. មិត្តភក្តិរបស់គេម្នាក់ទៀត ដោយរឹបអូសយកមាស និងខ្សែដៃ ខ្សែក. សរុប១៧ដំឡឹង ហើយទូរស័ព្ទដៃចំនួន៨គ្រឿង ។ តែរហូតមកដល់ពេលនេះ យើងមិនទាន់ដឹងថា តុលាការប្រគល់ជូនពួកគេវិញនៅឡើយនោះទេ៕ អត្ថបទ សេង សុវណ្ណារិទ្ធ                        

Tags:
  • សង្ស័យ
  • តុលាការ
  • ពាក់ព័ន្ធ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥