![]() |
MENU
|

នៅក្នុងបទសម្ភាស៍ជាមួយបណ្តាញព័ត៌មានCBS លោកដូណាលត្រាំបានបញ្ចាក់ថា«អ្វីដែលខ្ញុំត្រូវតែធ្វើគឺបណ្តេញជនភៀសខ្លួនចេញពីអាមេរិក។ ជនភៀសខ្លួនខុសច្បាប់គឺជាអ្នកបង្ករបទល្មើសផ្សេងៗ និងជាបក្សពួកក្រុបបងតូចបងធម អ្នកជួញដូរគ្រឿងញៀន។ ជនអន្តោបវេសខុសច្បាប់ប្រមាន ២-៣លាននាក់នឹងត្រូវបណ្តេញចេញឬចាប់ឃុំខ្លួន។
ក្នុងថ្ងៃជាមួយគ្នានោះ បណ្តាញព័ត៌មានCNN ក៏បានផ្សាយថា ប្រធានរដ្ឋសភា អាមេរិកលោក Paul Ryan ជាអ្នកដែលមានវិវាទជាមួយលោកដូណាលត្រាំនៅក្នុងការឃោសនាបោះឆ្នោតរបស់កណាបក្សសាធារណរដ្ឋបានបញ្ចាក់ថា ការបណ្តេញមនុស្សរាប់លាននាក់ចេញពីអាមេរិកនោះគឺមិនមានជាគោលដៅសំខាន់របស់គណបក្សសាធារណរដ្ឋនាពេលនេះឡើយ។
លោក Ryan បានលើកឡើងថា «ខ្ញុំគិតថា អំពីបញ្ហាបណ្តេញចេញ យើងគួរតែទុកឲ្យពលរដ្ឋដែលរស់នៅក្នុងទឹកដីអាមេរិក មានអារម្មណ៍ល្អប្រសើរ ដោយមិនលើកឡើងពីការបណ្តេញចេញ ។ រដ្ឋាភិបាលគួរតែផ្តោតសំខាន់ទៅលើការរក្សាសន្តិសុខនៅតាមព្រំដែន ទើបជារឿងសំខាន់។
នៅក្នុងយុទ្ធនាការឃោសានរបស់លោកត្រាំ លោកបានសន្យាជាមួយពលរដ្ឋអាមេរិកថា នឹងបណ្តេញជនភៀសខ្លួនខុសច្បាប់ប្រមាន១១លាននាក់ ដែលកំពុងរស់នៅក្នុទឹកដីអាមេរិក មិនមានលិខិតស្នាប់ត្រឹមត្រូវ។
នៅក្នុងបទសម្ភាស៍នោះដែរលោកដូណាលត្រាំក៏បានលើកឡើងពីគម្រោងសាងសង់ជញ្ជាំងបេតុងនៅតាមព្រំដែនជាប់ប្រទេសមិចស៊ីកូ ដើម្បីទប់ស្កាតជនអន្តោបវេសខុសច្បាប់ចូលក្នុងទឹកដីអាមេរិក។ អ្វីដែលចាប់អារម្មណ៍នោះគឺលោកត្រាំឲ្យរដ្ឋាភិបាលមិចស៊ីកូជាអ្នកចេញប្រាក់សាងសង់ជញ្ជាំងនោះ។ ប៉ុន្តែនៅពេលនេះលោកបានបញ្ចាក់ថា និងមិនសាងសង់ជញ្ជាំងទាំងអស់ឡើយនៅចំណុចមួយចំនួនដាក់របងធម្មតា។
លោកត្រាំបានលើកឡើងថានៅពេលដែលព្រំដែនមិចស៊ីកូមានសុវត្ថភាព អាចទប់ស្កាត់ជនអន្តោបវេសខុសច្បាប់ចេញចូលបានតាមចិត្តនោះ លោកត្រាំនឹងចាប់ផ្តើម យុទ្ធសាស្ត្រវាយតម្លៃទៅលើជនភៀសខ្លួនណាដែត្រូវបណ្តេញចេញពីអាមេរិក។
បន្ទាត់ព្រំដែនអាមេរិកមិចស៊ីកូមានប្រវែង ជាង៣២០០គីឡូម៉ែត្រ ជាប់ពីរដ្ឋ កាលីហ្វ័រនីញ៉ា និង តិចសាស។នៅពេលនេះមានជញ្ជាំងព្រំដែនខ្លីន មិនអាចទប់ស្កាត់ពលរដ្ឋមិចស៊ីកូចូលក្នុងទឹកដីអាមេរិកដោយខុសច្បាប់បានឡើយ។
ការប្រកាសបណ្តេញជនភៀសខ្លួនរបស់លោកដូណាលត្រាំបានបង្ករឲ្យមានវិវាទកាន់តែខ្លាំងឡើងនៅអាមេរិក ក្នុងពេលដែលមានពលរដ្ឋជាច្រើននាំគ្នាធ្វើបាតុកម្មប្រឆាំងរូបលោកនៅគ្រប់ទិសទី។ នៅទីក្រុងវ៉ាស៊ីនតោន មានមនុស្សប្រមាណជា ៤៤០០០នាក់ ចុះឈ្មោះរួចរាល់សម្រាប់ ការតវ៉ាប្រឆាំងដូណាលត្រាំ។
ស៊ីអិនអិនដែលបាន ចុះផ្សាយព័ត៌មាន កាលពីសប្តាហ៍មុនបាននិយាយថា មនុស្សរាប់ពាន់នាក់ ដែលធ្វើការចូលរួមការតវ៉ាប្រឆាំង មួយដែលមានឈ្មោះថា Women’s March នាទីក្រុងវ៉ាស៊ិនតោនប្រឆាំង ទៅនឹងលទ្ធផល របស់លោកដូណាល់ត្រាំ។
ព្រឹត្តិការណ៍ដ៏គួរឲ្យចាប់អារម្មណ៍នេះ ដែលបានចេញផ្សាយជាសាធារណ នៅតាមហ្វេសប៊ុកមួយនេះកំពុងបានធ្វើឲ្យរដ្ឋាភិបាល អាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយមកទល់ពេលនេះអ្នកចុះឈ្មោះ ចូលរួមមានទៅដល់ ៤៤០០០នាក់ មកហើយហើយ ប្រមាណជា១២១០០០នាក់និយាយថាខ្លួន ក៏មានចំណាប់អារម្មណ៍ ក្នុងការចូលរួមព្រឹត្តិការណ៍នេះដែរ ។
ព្រឹតិ្តការណ៍ដែលត្រូវបាន ដាក់ឈ្មោះថា The Women’s March នឹងត្រូវកើតឡើងនៅថ្ងៃទី២១ មករាខាងមុខនេះ ដែលវាត្រូវបានដាក់បង្ហាញ និងធ្វើការចុះឈ្មោះតាមរយបណ្តាញសង្គមដំធំ របស់ពិភពលោកក្នុងការធ្វើការតវ៉ាប្រឆាំង ទៅនឹងលោកដូណាល់ត្រាំ និងរដ្ឋាភិបាលរបស់គាត់ ។
ដោយឡែកនៅទីក្រុងឡូសអែនជឺឡេសវិញក៏បានអ្នកតវាជាច្រើនពាន់នាក់ផងដែរ។តាមសារព័ត៌មាន CNNមានមនុស្សប្រមាណជា៨០០០នាក់ បានធ្វើការប្រមូលផ្តុំគ្នាតវ៉ា ប្រឆាំងបង្ហាញពីការខឹងសម្បារ នឹងគោលនយោបាយថ្មីមួយចំនួន របស់ប្រធានាធិបតីថ្មីអាមេរិក លោកដូណាល់ត្រាំដូចជាច្បាប់ អន្តោប្រវេសសិទ្ធិនៃ ក្រុមមនុស្សស្រលាញ់ភេទដូចគ្នា ជាដើមនៅតាមផ្លូវនានា នៅក្នុងទីក្រុង Los Angeles កាលពីថ្ងៃសៅរ៍កន្លងទៅ ។
វាគឺជាការប្រឆាំងតវ៉ាទៅនឹងការ ជាប់ឆ្នោតរបស់លោកដូណាល់ត្រាំ ក្នុងរយៈពេល៤ថ្ងៃជាប់គ្នា គិតចាប់ពីថ្ងៃប្រកាសលទ្ធផលជាផ្លូវការ ។ទោះបីជាយ៉ាងណាក្តីការតវ៉ាប្រឆាំង នៅក្នុងទីក្រុងនេះគឺមានលក្ខណសន្តិភាព មិនបង្កឲ្យមានប៉ះទង្គិចគ្នាដូចជាការតវ៉ា ប្រឆាំងកាលពីយប់ថ្ងៃសុក្រ ដោយមនុស្សជាង១០០០នាក់នោះឡើយ ហើយក្មេងជំទង់ប្រមាណជា១៨៧នាក់ ត្រូវបានចាប់ខ្លួនផងដែរ ៕


