![]() |
MENU
|

តាមលទ្ធផលបណ្តោះអាសន្ននៅពេលនេះបេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យលោកដូណាលត្រាំ ទទួលបានជ័យជំនៈលើសលុប គឺលើសពីការរំពឹងទុកទៅទៀត នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦ ក្នុងនោះលោកត្រាំ អាចទទួលបានអាសនរហូតដល់ទៅ ៣០៤ អាសនា លើសពីតម្រូវការអាសនដើម្បីក្លាយជាប្រធានាធិបតីមានតែ ២៧០ ប៉ុណ្ណោះ។ ប៉ុន្តែ លោកត្រាំត្រូវរងចាំរហូតដល់ថ្ងៃទី២០ខែមករាឆ្នាំ២០១៧ ទើបក្លាយជាប្រធានាធិបតីជំនួសលោកអូបាម៉ា។
ជាមួយនិងលទ្ធផលទាំងនោះគឺពិតជាមិនគួរឲ្យជឿង ដោយនៅមុនពេលបោះឆ្នោត និងពេលកំពុងបោះឆ្នោត រាល់ការវិភាគ ការស្ទងមតិ សុទ្ធតែបានបង្ហាថាលោកស្រីគ្លីនតុនមានឧកាសក្លាយជាប្រធានាធបិតីដល់ទៅ៩០ភាគរយ តែទីបំផុត លោកស្រីទទួលបានអាសនតែ ២៣២ប៉ុណ្ណោះ។
ប៉ុន្តែនោះមិនទាន់ជាលទ្ធផលចុងក្រោយនៅឡើយទេបើទោះបីគណបក្សសាធារណរដ្ឋមានសម្លេងលើសលុប ក៏ដោយ ។លោកដូណាលត្រាំត្រូវរងចាំការបោះឆ្នោតពីដំណាងរាស្ត្ររបស់ជួបជុំគ្នានៅថ្ងៃទី១៧ខែធ្នូដើម្បីបោះឆ្នោតជ្រើសរើសប្រធានាធិបតី និង អនុប្រធានាធិបតី ។ ក្រោយមក សភាអាមេរិកនិងជួបប្រជុំដំបូងនៅថ្ងៃទី៣ខែមករាឆ្នាំ២០១៧ ដើម្បីសម្រេចជាលើកចុងក្រោយ។ នៅពេលនោះបើលោកត្រាំមានសម្លេងគាមទ្រគ្រប់គ្រាន់ពីតំណាងរាស្ត្រ នឹងត្រូវស្បថចូលកាន់តំណែងនៅថ្ងៃទី២០ខែមករាឆ្នាំ២០១៧។
កតាមួយចំនួនចំរុញឲ្យពលរដ្ឋអាមេរិកបោះឆ្នោតជ្រើរើសលោកដូណាលត្រាំ
កតាទី១ ៖ តាមទម្លាប់ក្នុងការដឹកនាំរបស់អាមេរិកដែលមានពីរគណបក្ស កាន់អំណាច ហើយនៅក្នុងគណបក្សមួយក្នុងចំណោមពីរគឺមិនអាចកាន់ដំណែងលើកពី២អាណាត្តិនោះឡើយ។ ជាក់ស្តែងនៅពេលប៉ុន្មានអាណាត្តិចុងក្រោយនេះ គឺអតីតប្រធានាធិបតីប៊ីលគ្លីនតុន មកពីគណបក្សប្រជាធិបតេយ្យក៏កាន់តំណែងបានតែពីរអាណាត្តិ ក៏ប្តូរទៅឲ្យគណបក្សសាធារណរដ្ឋវិញដែលមានលោកប៊ូសជាប្រធានាធបិតី។ ពីរអាណាត្តិក្រោយមក ពលរដ្ឋអាមេរិកក៏បានប្តូរបោះឆ្នោតឲ្យគណបក្សប្រជាធិបតេយ្យ ដែលមានលោកអូបាម៉ាជាប្រធានាធិបតីដឹកនាំវិញម្តង។ ដូច្នេះពេលនេះការប្តូរទៅឲ្យគណបក្សសាធារណរដ្ឋដឹកនាំវិញគឺជារឿងមួយ មិនមានអ្វីប្លែកឡើយ។
កតាទីពីរ៖ ពលរដ្ឋអាមេរិកគឺជា ពលរដ្ឋដែលរសនៅក្នុងប្រទេស បិតាប្រជាធិបតេយ្យ ដូច្នេះពួគគាត់មិនចង់ឃើញគោលនយោបាយដឹកនំាអាមេរិកដដែល មិនមានការផ្លាសប្តូរនោះឡើយ។ ប្រសិនបើលោកស្រីគ្លីនតុនជាប់ឆ្នោត នយោបាយមួយចំនួនរបស់អូបាម៉ា ក៏ដូចជានយោបាយដឹកនាំរបស់គណបក្សប្រជាធិបតេយ្យ សម្រាប់អាមេរិកមិនមានការផ្លាសប្តូរនោះឡើយ គឺអាចបន្តដូចដើមជាង៥០ភាគរយ ។ទាំងនោះមិនមានជាការចង់បានរបស់ពលរដ្ឋអាមេរិក ដែលត្រូវជួបនិងបញ្ហាដដែលៗថែមមួយអាណាត្តិទៀតនោះ។ ដូច្នេះពលរដ្ឋអាមេរិកសម្រេចឲ្យគណបក្សសាធារណរដ្ឋដឹកនាំវិញម្តង បើទោះបី បេក្ខភាពប្រធានាធិបតីមានឥរិយាបទមិនសមរម្ភ មិនមានបទពិសោធនៅក្នុងការដឹកនាំឆាកនយោបាយ ក៏ដោយ។ ការប្តូរគណបក្សដឹកនាំមានន័យថា ប្តូរនយោបាយដឹកនាំទាំងស្រុង ៕


