លោកស្រី Choi Soon Sil ជាស្ត្រីស្ថិតនៅក្នុងចំណុចនៃវិបត្តិនយោបាយក្នុងប្រទេសកូរ៉េខាងត្បូងដែលជាមិត្តភក្តិជិតស្និតបំផុតរបស់លោកស្រីផាកយុងហេ ត្រូវបានចាប់ខ្លួនក្រោយប៉ុន្មានម៉ោងបានទៅកាន់ តុលាការដើម្បីឆ្លើយនៅសំនួរមួយចំនួន។
សារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងនៅថ្ងៃទី១ខែវិច្ឆិកាបានផ្សាយថា ព្រះរាជ្យអាជ្ញាកំពុងតែស្រាវជ្រាវនិងចោទប្រកាន់ លោកស្រី Choi Soon Sil ថាបានប្រើប្រាសទំនាក់ទំនងល្អជាមួយប្រធានាធិបតីដើម្បីជ្រៀតជ្រេកចូលក្នុងកិច្ចការនយោបាយជាតិ និងក្តាមព័ត៌មានសម្ងាត់របស់ជាតិ ។
កាលពីសប្តាហ៍កន្លងមក ប្រធានាធិបតី ផាកយុងហេ បានទទួលស្គល់ថា ធ្លាប់បានឲ្យមិត្តភក្តិត្រួតពិនិត្យ នៅសន្តកថាមួយចំនួនមុនពេលថ្លែង ពេលទើបឡើងកាន់តំណែង ហើយក៏បានធ្វើការសុំទោសដែលធ្វើឲ្យមហាជនព្រួយបារម្ភ។
ឆ្លើយតប់ទៅនឹងបទសម្ភាសរបស់បណ្តាញព័ត៌មាន Segye Ilbo របស់កូរ៉ែខាងត្បូង លោកស្រីChoi បានសារភាពទទួលស្គល់ថា ធ្លាប់បានទទួលឯកសារសន្តរកថា របស់ប្រធានាធិបតី ប៉ុន្តែលោកស្រីបានច្រានចោលការចោទប្រកាន់ថាបានជ្រៀតជ្រេកចូលកិច្ចការនយោបាយ ឬដាក់គំនៀបទៅលើក្រុមហ៊ុនដើម្បីស្វែងរកមូលនិធិសម្រាប់របស់ខ្លួន។
តាមការប៉ាន់ប្រមានទឹកប្រាក់ដែលប្រមូលបានសម្រាប់មូលនិធិ លោកស្រីChoi បានបង្កើតឡើង មានរហូតទៅដល់៥០ពាន់លាវវ៉ន ស្មើរនឹង៤៤លានដុល្លារអាមេរិក។កាលពីដើមខែកញ្ញា លោកស្រីChoi បានធ្វើដំណើរទៅកាន់ប្រទេស អាល្លឺម៉ង ក្រោយពេលដេលមានព័ត៌មានពីរឿងអាស្រូវរបស់លោកស្រីកាន់តែខ្លាំងឡើង ។លោកស្រីបាលវិលត្រឡប់មកប្រទេសវិញកាលពីថ្ងៃទី៣០ខែតុលាដើម្បីឆ្លើយបំភ្លឺនៅសំនួរមួយចំនួន៕