ខេត្តកំពង់ឆ្នាំង៖ លោកកែវពៅប្រធានមន្ទីរសារធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងនៅរសៀលថ្ងៃទី 31ខែតុលាឆ្នាំ2016នេះបានដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋានជួសជុលនិងថែទាំផ្លូវជាតិលេខ5ក្នុងខេត្តកំពង់ឆ្នាំង ដែលមានប្រវែងជាង90គីឡូម៉ែត្រ។
នៅក្នុងដំណើរចុះពិនិត្យការដ្ឋានជួសជុលផ្លូវលោកកែវពៅប្រធានមន្អីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាក្រុមការងារជួសជុលនិងថែទាំផ្លូវថ្នល់ខេត្តកំពង់ឆ្នាំងចែកចេញជា7ក្រុម.ក្នុងនោះលើផ្លូវជាតិលេខ5មាន6ក្រុមនិងមួយក្រុមជួសជុលផ្លូវគ្រួសក្រហម។
លោកកែវពៅបន្តថាក្រុមការងាររបស់មន្ទីរផ្ដោតសំខាន់ជួយជុលនិងលុបសំបុកមាន់ក្រោយទឹកភ្លៀងហូរផ្ទុះការខូចខាតដែលអាចបង្កធំឡើងៗ វិធានការបន្ទាន់គឺសម្រួលដល់ការធ្វើដំណើរនិងវិធាការ ការពារទាន់ពេលវេលា៕