កាលពីថ្ងៃទី២៧ខែតុលា ក្រុមបុគ្គលិកអាកាសយានិករបស់ក្រុមហ៊ុនអាកាសចរណ៍ Eurowings និង Germanwings របស់អាល្លឺម៉ងបាននាំគ្នាធ្វើកូដកម្ម ធ្វើឲ្យជើងហោះហើរចំនួន៣៨០ជើងត្រូវផ្អាក់ ការធ្វើកូដកម្មកើតឡើងនៅវេលាម៉ោង៥ទៀតភ្លឺហើយអូសបន្លាយរយៈពេល១ថ្ងៃ។
សកម្មភាពខាងលើបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមហ៊ុនធំLufthansa ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Eurowingsនិង Germanwings ។ការធ្វើកូដកម្មប៉ះពាល់ដល់អាកាសយានដ្ឋានទាំងអស់នៅក្នុងប្រទេសអាល្លឺម៉ង លើកលេងតែអាកាសយាន្ឋាន ទីក្រុង Frankfurt និងMunich ដែលជាអាកាសយានដ្ឋានអន្តរជាតិធំបំផុតនៅអាល្លឺម៉ងនិងតំបន់។
ការធ្វើកូដកម្មកើតឡើងក្រោយពេលដែលកិច្ចពិភាក្សារវាងសហជីបនិងម្ចាក់ក្រុមហ៊ុនបរាជ័យក្រុមសហជីបបានស្នើរដល់ក្រុមហ៊ុនបង្ករលក្ខណងាយស្រួលដល់ការងារនិងបង្កើនប្រាក់បៀវតដល់បុគ្គលិក ចំណែក្រុមហ៊ុនខាងលើបានបញ្ចាក់ថា នឹងរៀបចំឡើងវិញជាពិសេសដើម្បីឲ្យជើងហោះហើរអន្តរទ្វីបបន្តដំណើរការបានតាមធម្មតាមិនប៉ះពាល់ដោយសារតែការធ្វើកូដកម្មនោះ៕