ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក Delta Airlines បង្ខំចិត្តប្តូរទិសដៅចុះចត់ ជាបន្ទាន់ក្នុងអាកាសយានដ្ឋានទីក្រុង Salt Lake ដោយសារតែអ្នកបម្រើលើយន្តហោះវាយគ្នា។
តាមសារព័ត៌មាន Dailimail បានផ្សាយថាជើងហោះហើរ លេខ២៥៩៨ពីទីក្រុង Los Angeles ទៅកាន់ទីក្រុង Minneapolis ក៏បានបង្វែទិសដៅ ក្រោយការហោះហើរបាន៤០នាទី ក្រោយពេលអ្នកបម្រើស្រីពីរនាក់បានវាយប្រតប់គ្នា នៅលើយន្តហោះបង្ករភាពចលាចលដល់អ្នកដំណើរ។
គួរបញ្ចាក់ផងដែរថា អ្នកបម្រើស្រីពីរនាក់ដែល «និយាយគ្នាដោយដៃជើង» ពេលយន្តហោះ ហោះហើរក្នុងកម្ពស់11,000ម៉ែត្រ ។ ការវាយប្រហារយ៉ាងខ្លាំង សូម្បីតែអ្នកបម្រើការដទៃទៀតក៏មិនអាចរារាំងបាយឡើយ អ្នកដែលចូលទៅឃាតក៏ត្រូវវាយផងដែរ។ ដោយមិនអាចសម្រុះសម្រួលបាន អាកាសយានិកក៏សម្រេចបញ្ចារយន្តហោះចុះចតជាបន្ទាន់។ មូលហេតុឈានដល់ការប្រើហឹង្សាដោយសារតែវិវាទក្នុងការងា។
ក្រុមហ៊ុនអាកាសចរណ៌ Delta Airlines ក៏បានធ្វើការសុំទោសដល់អ្នកដំណើរនៅលើយន្តហោះទាំងអស់ ពីទង្វើរបស់បុគ្គលិកខ្លួន ធ្វើឲ្យបាតបង់នៅកិត្តិយសរបស់ក្រុមហ៊ុន។ កាលពីខែមិថុនាឆ្នាំ២០១២ ជើងហោះហើរមួយរបស់ប្រទេសអារ៉ាបីសាអូឌិត បានចុះចតជាបន្ទាន់ ដោយសារតែអ្នកបម្រើការស្រីវាយប្រតបគ្នាដោយសារតែ មានទស្សននយោបាយខុសគ្នា ពេលជជេកពីនយោបាយនៅលើយន្តហោះនាពេលទំនេ។ អ្វីដែលគួរឲ្យគត់សម្គលនោះ បុគ្គលិកស្រីទាំងពីរនាក់ដែលវាយប្រតប់គ្នា គឺជាជនជាតិសីរីទាំងពីរ ដោយម្នាក់គាំទ្រប្រធានាធិបតីអាលអាសាដ និងម្នាក់ទៀតគាទ្រ ក្រុមប្រឆាំងផ្តួលរំលំរដ្ឋាភិបាល៕