ប្រទេសចិនៈ ក្រុមហ៊ុនមួយនៅក្នុងប្រទេសចិន បង្ករការផ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលក្រុមហ៊ុននេះសម្រេចផ្តល់រង្វានសម្រាប់បុណ្យចូលឆ្នាំចិនជិតមកដល់សម្រាប់បុគ្គលិករបស់ខ្លួនដោយមានរង្វាន់ផ្សេងៗជាច្រើន ដោយឡែកបុគ្គលិកដែលនៅលីវ នឹងទទួលបានកាដូជាតុក្កតាសិច។
កាលពីចុងខែមករាក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មាននៅក្នុងប្រទេសចិន បានធ្វើពិធីជប់លៀង ចុងឆ្នាំសម្រាប់បុគ្គលិកស្ថិតនៅសាខាខេត្តក្វាងចូវ។ អគ្គនាយកក្រុមហ៊ុនបានឡើងទៅកាន់វេទិការហើយផ្តល់កាដូរដល់បុគ្គលិកប្រុសនូវតុក្កតាសិច ដែលបង្ករអោយភាពផ្ញាក់ផ្អើលយ៉ាងខ្លាំង។
ភ្លាមៗនោះសកម្មភាពខុសប្លែកពីក្រុមហ៊ុនដទៃៗ ក៏បានរីករាលដាល់ពេញបណ្តាញសង្គមនិងព័ត៌មាននានានៅក្នុងប្រទេសចិន ដោយសារតែមិនធ្លាប់មានផ្តល់រង្វាន់ចូលឆ្នាំបែបនេះឡើយ។
អគ្គនាយកក្រុមហ៊ុនលោកWang Yuzhi បានឲ្យដឹងថា លោកចង់ឆ្នៃឲ្យមានការដូចំឡែកៗសម្រាប់បុគ្គលិករបស់ខ្លួន ជាការលើកទឹកចិត្តឲ្យបំពេញការងាទទួលបានជោគជ័យ។ រង្វាន់ចូលចិត្តគឺជាការចង់បានបំផុតរបស់បុគ្គលិក ក្រៅពីការដូរជាវត្ថុផ្សេងៗហើយនៅមានប្រាក់រង្វាន់ស្មើរនិងប្រាក់ខែ៦ដង។