MENU
យន្តហោះចម្បាំងជប៉ុនជាច្រើនគ្រឿង បញ្ចេញសកម្មភាពស្ទាក់យន្តហោះចម្បាំងរបស់ចិន៨គ្រឿង ដែលហោះហើរឆ្លងកាត់ច្រកសមុទ្រកោះ Kiyako និង Okinawaរបស់ជប៉ុន
ព័ត៌មានអន្តរជាតិ | ថ្ងៃច័ន្ទ ទី២៦ កញ្ញា ២០១៦, ១០:៣៥ | ១៣,២៣១ ដង | ចុចបញ្ចេញមតិ (០)

កាលពីថ្ងៃទី​២៥ខែកញ្ញា​ជប៉ុនបានចេញបញ្ចាឲ្យយន្តហោះចម្បាំងរបស់ខ្លួនជាច្រើនគ្រឿងហោះហើរជាបន្ទាន់ទៅស្ទាក់យន្តហោះចម្បាំងរបស់ចិនក្រោយពេលបានប្រទះឃើញយន្តហោះចិនជាច្រើនគ្រឿងហោះហើរឆ្លងកាត់ច្រកសមុទ្រ ចម្លោះកោះ​ Kiyako និង​ Okinawaរបស់ជប៉ុន។ ទីក្រុងប៉េកាំងបានបញ្ចាក់ថា យន្តហោះចម្បាំងរបស់ខ្លួនជាង​៤០គ្រឿង បានទៅចូលរួមនៅក្នុងការធ្វើសមយុទ្ធនៅភាគខាងលិចអាស៊ីប៉ាស៊ីហ្វិក។

កម្លាំងទាហានជប៉ុនបានប្រកាសឲ្យដឹងថាការសម្រេចបញ្ចារឲ្យយន្តហោះចម្បាំងជប៉ុនហោះហើរនោះក្រោយប្រទះឃើញយន្តហោះចម្បាំងរបស់ចិន​៨គ្រឿង ក្នុងនោះមានយន្តហោះទមា្លក់គ្រាប់​៤គ្រឿងយន្តហោះសើបអង្កេត២គ្រឿង និងយន្តហោះចម្បាំង​២គ្រឿងហោះហើរចូលក្នុងដែនអាកាសជប៉ុន។​ កម្លាំងទាហានអាកាសជប៉ុនបានឲ្យដឹងថាយន្តហោះទាំងនោះត្រូវបានវិលត្រឡប់ទៅកាន់ដែនសមុទ្រភាគខាងកើតវិញដោយមិនចូលបំពានដែនអាកាសជប៉ុនឡើយ។ មន្ត្រីការពារជាតិជប៉ុនបានឲ្យដឹងថា​នេះជាលើកទីមួយហើយដែលយន្តហោះចិនហោះចូលក្នុងតំបន់នេះ។

តាមការប្រកាសរបស់កម្លាំងទាហានចិន​យន្តហោះទាំងនោះត្រូវបានបញ្ចូនទៅកាន់ភាគខាងលិខសមុទ្រប៉ាស៊ីហ្វិកចូលរួមធ្វើសមយុទ្ធយ៉ាមល្បាតសហការ​និងចាក់សាំងនៅលើអាកាស ។ ទាំងនោះគឺជាការខិតខំរបស់ទីក្រុងប៉េកាំងដើម្បីបញ្ចាក់ពីសិទ្ធគ្រប់គ្រងរបស់ខ្លួននៅក្នុងសមុទ្រចិនភាគខាងកើត ក្រោយពេលចិនបានប្រកាសបង្កើនតំបន់ការពារដែនអាកាស ADIZ ដែលបានបង្កើតឡើងកាលពីពីរឆ្នាំមុន។

តំបន់​ADIZ មានន័យថារាល់យន្តហោះណាដែលបានឆ្លងកាត់តំបន់ខាងលើចាំបាច់ត្រូវតែផ្តល់ដំណឹងឲ្យភាគីចិនដឹងជាមុន។សកម្មភាពនោះបានធ្វើឲ្យប្រទេសជាច្រើនថ្កោលទោសយ៉ាងខ្លាំង ក្នុងនោះមានជប៉ុន​ដែលចាត់ទុកថា​នេះជាសកម្មភាពពង្រីកអំណាចរបស់ចិននៅតំបន់អាស៊ីប៉ាស៊ីហ្វិក។

ទំនាក់ទំនងរវាងចិននិងជប៉ុនកាន់តែតានតឹងខ្លាំងឡើង ដោយសារតែវិវាទប្រជុំកោះសែនកាគូ​នៅសមុទ្រចិនភាគខាងកើត។ មិនត្រឹមតែប៉ុណ្ណោះ​ជប៉ុនបានចូលរួមនៅក្នុងវិវាទដែលសមុទ្រចិនភាគខាងត្បូង​ដោយបានបញ្ចូនកម្លាំងមកយ៉ាមល្បាតជាមួយអាមេរិកនៅទីនោះ។

 

Tags:
  • យន្តហោះ
  • ចម្បាំង
  • ជប៉ុន
  • ហោះហើរ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥