MENU
តុលាការបញ្ចប់សវនាការសួរដេញដោល លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាប្រកាសសាលក្រមថ្ងៃទី ៧វិច្ឆិកា
ព័ត៌មានជាតិ | ថ្ងៃព្រហស្បតិ៍ ទី២៧ តុលា ២០១៦, ១០:២៥ | ១,០២២ ដង | ចុចបញ្ចេញមតិ (០)

ភ្នំពេញ៖ ចៅក្រមជំនុំជម្រះ បានសវនាការដេញដោលពេលមួយថ្ងៃ លើជនជាប់លោកហុងសុខហួរដែលត្រូវបានចោទប្រកាន់ពីបទក្លែងឯកសារធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងបទញុះញង់បង្កឲ្យប៉ះពាល់វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមបានបញ្ចប់នៅវេលាម៉ោង៤និង៣០នាទី។តែតុលាការបានសម្រេចលើកពេលប្រកាសសាលក្រមនៅថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០១៦។

លោករស់ ពិសិដ្ឋចៅក្រមជំនុះជម្រះសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះក្តីសំណុំរឿងក្លៃងឯកសារធារណៈប្រើឯកសារក្លែងនិងបទញុះញង់បង្កឲ្យមានភាពវឹកវរប៉ះពាល់ធ្ងន់ធ្ងរសន្តិសុខសង្គមដែលមានជនជាប់លោកហុងសុខហួរអតីតសមាជិកសភាមកពីគណបក្សសម រង្ស៊ី។

សវនាការនេះបានធ្វើឡើងជាសាធារណៈដោយមានវត្តមានជនជាប់ចោទនិងមេធាវីការពាក្តីជនជាប់ចូលរួមពីតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិនិងមានអ្នកឃ្លាំមើលសវនាការជាច្រើនរូបទៀត។ជនជាប់ចោទត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១៥សីហាឆ្នាំ២០១៥និងត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់និងឃុំខ្លួនពីបទក្លែងឯកសារសាធារណៈប្រើប្រាស់ឯកសារសាធារណៈក្លែងនិងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សន្និដ្ឋានតម្កល់បទចោទប្រកាន់លើលោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ទុកជាបានការដដែល ។ បទចោទប្រកាន់ចំនួន៣បទល្មើសដែលតុលាការចោទប្រកាន់លើលោក ហុង សុខហួរ នៅដដែល។លោកអាចប្រឈមនឹងការជាប់ពន្ធនាគារចន្លោះពី៥ឆ្នាំទៅ១០ឆ្នាំ ប្រសិនតុលាការរកឃើញកំហុសតាមការចោទ។

នាពេលសវនាការ លោក សៀង សុខ ជាតំណាងអយ្យការ បានសន្និដ្ឋានតម្កល់បទចោទប្រកាន់ចំនួនបីបទល្មើសទុកជាបានការដដែល ។ទោះបីយ៉ាងណា ក្រុមមេធាវីការពារក្ដីលោក ហុង សុខហួរ បានសន្និដ្ឋានស្នើឲ្យមានការទម្លាក់ការចោទប្រកាន់នេះចោលទៅវិញ ។

សាលាដំបូងរាជធានីភ្នំពេញពេញមួយថ្ងៃទី២៦ ខែតុលា បានលើកយកសំណុំរឿងលោក ហុង សុខហួរ មកបើកសវនាការជំនុំជម្រះ ដោយមានលោក រស់ ពិសិដ្ឋ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក សៀង សុខ ជាតំណាងអយ្យការ ។

លោក ហុងសុខហួរ ជាប់ចោទពីបទក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និង បទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលចែងឲ្យផ្ដន្ទាទោសតាមមាត្រា ៦២៩ មាត្រា ៦៣០ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា វៀតណាម ឆ្នាំ១៩៧៩ ត្រង់មាត្រា៤ រួចយកឯកសារក្លែងនេះ ទៅបង្ហោះក្នុងផេកហ្វេសប៊ុករបស់ លោក សម រង្ស៊ី ដែលជាដើមចមនាំឲ្យតុលាការចោទប្រកាន់ លោក សម រង្ស៊ី ពីបទសមគំនិតក្នុងបទល្មើសនេះ។

ស្របពេលសវនាការលក្រុមអ្នកតវ៉ាប្រមាណ៧០នាក់បានប្រមូលផ្តុំគ្នានៅមុខតុលាការសូមដោះលែងលោកហុងសុខហួរ។ក្រុមអ្នកគាំទ្រជនជាប់ចោទលោកហុងសុនហួរប្រមាណ៧០ទៅ១០០នាក់នៅព្រឹកថ្ងៃទី២៦ខែតុលាឆ្នាំ២០១៦បានមកប្រមូលផ្តុំគ្នានៅខាងមុខសាលាដំបូងរាជធានីភ្នំពេញជាមួយនិងបដាជាប់នឹងដៃស្រែកទាំមទារឲ្យមានការដោះលែងជនជាប់ឲ្យមានសេរីភាពឡើងវិញ។

ការតវ៉ានេះបានធ្វើឡើងខណៈពេលដែលចៅក្រមបានដំណើរការសវនាការជំនុំជម្រះជនជាប់ដឹកនាំដោយលោករស់ពិសិដ្ឋចៅក្រមជំនុំជម្រះនិងតំណាងអយ្យការលោកព្រះរាជអាជ្ញារងសៀងសុខ។

តុលាការបានបើកសវនាការលើអង្គសេចក្តីដោយមានវត្តមានជនជាប់ចោទលោកហុងសុខហួរនិងមេធាវីការពារក្តីរបស់លោកចូលរួមសវនាការផង។តាមបទចោទខាងលើនេះប្រសិនតុលាការរកឃើញកំហុសជនជាប់អាចប្រឈមនឹងទោសជាប់ពន្ធនាគារពី៥ដល់១០ឆ្នាំ។

នៅព្រឹកថ្ងៃពុធទី២៦ខែតុលាឆ្នាំ២០១៦ ម៉ោង០៨:០០នាទីមុខសាលាដំបូងរាជធានីភ្នំពេញមានកាប្រមូលផ្ដុំសកម្មជនគណបក្សសង្គ្រោះជាតិ មានចំនួនប្រមាណ៧០នាក់ទៅ១០០នាក់ ដើម្បីគាំទ្រលោកហុង សុខហួរ អតីតសមាជិកព្រឹតសភាគណបក្សសម រង្ស៊ី ដែលតុលាការយកមកជំរះក្ដី តំណាងរាស្ត្រ សមាព្រឹតសភាចំនួន០៩នាក់( ដូចជាលោកសុនឆ័យលោកឡុងរីលោកនុតរំដួលមកស្តាប់ការជំរះនេះ។

ដោយឡែកក្រុមអ្នកតវ៉ាក្នុងដៃមានបដាកាន់៦ផ្ទាំងផ្ទាំងរូបថតហុង សុខហួរ ចំនួន៣៦សន្លឹក ហើយសកម្មជនមកពីខេត្ត កំពង់ចាម . កំពង់ស្ពឺ . តាកែវ . កណ្ដាល . ភ្នំពេញ ចំពោះសាម៉ីហុងស៊ុនហួរពុំដឹកមកដល់សាលាដំបូងរាជធានីភ្នំពេញទេ។                       

តាមការគ្រោងទុកព្រឹកថ្ងៃទី២៦ តុលា នេះ សាលាដំបូងរាជធានីភ្នំពេញ បានលើកយកសំណុំរឿងលោក ហុង សុខហួរ អតីត:សមាជិកព្រឹទ្ធសភា គណ:សម រង្សី មកបើកសវនាការ ។ ប៉ុន្តត្រូវរអាក់រអួលដោយសារអនុរក្សពន្ធនាគារព្រៃសយល់ច្រឡំថាជំនុំជម្រះពេលរសៀលវិញ បានធ្វើឲ្យក្រុមប្រិក្សារួមទាំងភ្ញៀវចូលរួមស្តាប់អង្គុយរង់ចាំ។

តែទោះជាយ៉ាងណាអង្គសវនាការនៅតែបន្តនិតិវិធី គ្រាន់តែតម្រូវឲ្យអនុរក្សពន្ធនាគារ ទៅដឹកជនត្រូវចោទគឺលោកហុង សុខហួរ មកវិញ ។ អនុក្សពន្ធនាគារខុសបច្ចេកទេស(ត្រូវដឹកមកពេលព្រឹកតែយល់ច្រឡំទៅជាពេលថ្ងៃវិញ) ។

ចំណែកអ្នកគាំទ្រមកពីបណ្តាខេត្តនានាប្រមាណជាង១០០នាក់បានលើរូបថតលោក ហុង សុខហួរ នៅមុខអគារសាលាដំបូងយ៉ាងស្ងៀមស្ងាត់ រង់ចាំស្តាប់លទ្ធផលសវនាការនោះដែរ តែក៏ចិត្តគ្រប់គ្នាដោយអនុរក្សពន្ធនាគារ មិនយកចិត្តទុកដាក់បែបនេះ ។ រហូតមកដល់ម៉ោង១០ព្រឹកនេះភ្ញៀវបានចេញពីបន្ទប់សវនាការបណ្តើរៗហើយ ។                       

លោក សុន ឆ័យបានប្រាប់អ្នកសារពត៍មានថាតុលាការមានការធ្វេសប្រហែស ១.សរសេរក្នុងលិខិតខុសឆ្នាំ ២.សវនាការពេលព្រឹកមន្ត្រីពន្ធនាគារ យកជនជាប់ចោទមកពេលរសៀលវិញ ។ ម៉ោង១០និង២០នាទីបាននាំលោកហុង សុខហួរ មកដល់សាលាដំបូង និងបន្តសវនាការ ។                       

លោកហុង សុខហួរ អាយុ៥៩ឆ្នាំសមាជិកព្រឹទ្ធសភាមកពីគណៈបក្សសមរង្សី ត្រូវបានកំលាំងសមត្តកិច្ចរាជរដ្ឋាភិបាលចាប់ខ្លួន និងឃុំខ្លួនតាមដីការរបស់អាជ្ញាសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៥.១៧.សីហា ២០១៥ ពាក់ពន្ថបទល្មើសក្លែងបន្លំឯកសារសា ធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែងនិងញុះញង់បង្កឲ្យឲ្យមានភាពវឹកវរធ្ងន់ធ្ងដល់ស ន្តិសុខសង្គម ប្រព្រឹត្តនៅរាជធានីភ្នំពេញកាលពីថ្ងៃទី១២សីហា២០១៥។បទល្មើសនេះបានចែងនិងផ្តន្ទាទោសតាមមាត្រា៦២៩.មាត្រា៦៣០និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ។

លោកហុង សុខហួរ ត្រូវសមត្តកិច្ចចាប់ខ្លួន និងឃុំខ្លួនពាក់ពន្ធលើករណីរ កាលពីថ្ងៃទី១២ សីហានៅក្នុងគេហទំពរ័ហ្វេសប៊ុក Sam Rainsy បានបង្ហោះផ្សព្វផ្សាយពត៍មាននូវវីដេអូឃ្លីបមួយ ដែលមានរយៈពេលប្រមាណ១១នាទីហើយវីដេអូនោះត្រូវបានបន្តផ្សព្វផ្សាយដល់ព្រឹកថ្ងៃទី១៣សីហាឆ្នាំ២០១៥ ។

តុលាការបានលើកឡើងថានៅក្នុងវីដេអូឃ្លីបនោះលោកហុង សុខហួរ បានបកស្រាយ អះអាងអំពីខ្លឹមសារ នៃប្រការ៤ នៃសន្ធិសញ្ញាឆ្នាំ១៩៧៩ ថា លោកហេង សំរិន ដែលជាប្រមុខ រដ្ឋ បានចុះហត្តលេខាជាមួយប្រមុខរដ្ឋរបស់ប្រទេសវៀតណាម នៅថ្ងៃទី២៨ កុម្ភៈ ឆ្នាំ១៩៧៩ ថា ប្រទេសទាំងពីរឯកភាពគ្នារំលាយព្រំដែនទាំងពីរ ព្រមទាំងបានលើកយកអត្តបទនៃសន្ធិសញ្ញា ដាក់បញ្ចូលក្នុងវីដេអូឃ្លីបនោះទៀតផង ។

ទាក់ទិន និងវីដេអូឃ្លីខាងលើនេះលោកហុងសុខហួរ ត្រូវបានចាប់ខ្លួន និងឃុំខ្លួន រំលង២ថ្ងៃដែលលោកទៅលាក់ខ្លួននៅក្នុងភូមិគ្រឹស្តមួយស្ថិតក្នុងខណ្ឌសែន សុខរាជធានីភ្នំពេញ ។ តាមប្រភពពីមន្រ្តីសាលាដំបូងរាជធានីភ្នំពេញឲ្យដឹងថា សំណុំរឿងព្រហ្មទណ្ឌរបស់លោកហុង សុខហួរមិនយូរប៉ុន្មានទេត្រូវលើកមកបើកសវ នាជំនុំជម្រះទោស បើសិនជាគ្មានការប្រើប្រួលណាមួយនោះ ។

ក្នុងពេលសវនាការនេះតុលាការបានសាកសួរលើកសមត្ថកិច្ចដែលបានកសាងសំណុំរឿងច្រើនជាងជនជាប់ចោទព្រោះជនជាប់ត្រូវបានសាកសួរជាច្រើនដងនិងការសន្តិដ្ឋានរបស់ក្រុមមេធាវីការពារក្តីជនជាប់ចោទ។

លោកែត ឃីមេធាវីការពារក្តីលោកហុងសុខហួរបាននិយាយប្រាប់អ្នកកាសែតថាយើងចង់ឲ្យមានការរកកាពិតលើអ្វីដែលជាការចោទប្រកាន់នោះដើម្បីឲ្យសាធារណជនបានឃើញផង។ប៉ុន្តែតុលាការមិនអនុញ្ញតហើយក្រុមមេធាវីនៅតែបន្តទាមទារទោះបីការសម្រេចយ៉ាងណា។ប្រសិនបើមានការដាក់ទណ្ឌកម្មមកលើជនជាប់ចោទមេធាវីនឹងប្តឹងឧទ្ធរណ៍ប្រឆាំងការសម្រេចនេះ។

លោកមេធាវីបានលើកឡើងថាក្រុមមេធាវីនៅតែជំរុញតុលាការបង្ហាញឯកសារដែលបានយកចេញពីអិនធឺណែតហ្គូហ្គោលនោះដើម្បីបង្ហាញសាធារណជន។តែលោកហុងសុខហួរត្រូវបានតុលាការអនុញ្ញាតឲ្យនិយាយសំដីចុងក្រោយដោយលោកបានស្នើទៅតុលាការលើកលែងការចោទប្រកាន់លើរូបលោកដោះលែងឲ្យមានសេរីភាពឡើងវិញ។

Tags:
  • តុលាការ
  • បញ្ចប់សវនាការ
  • សួរដេញដោល
  • លោក ហុង សុខហួរ
  • សមាជិកព្រឹទ្ធសភា
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥