រាជធានីភ្នំពេញ៖ ក្រុមប្រជាពលរដ្ឋមកពីបឹងកក់ប្រមាណ ៣០ម្នាក់ ហែរក្បូនតាមដងផ្លូវមករដ្ឋសភា ដើម្បីទាមទាររឿងដំណោះស្រាយរឿងទំនាស់ដីធ្លីរាំរៃច្រើនឆ្នាំហើយ កាលវេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចទីតាំអាគាគ្មានលេខផ្លូវរដ្ឋសភា ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញ ។
បើតាមសំដីបងស្រីមានឈ្មោះ អ៊ឹម ស្រីទូក ភេទស្រី អាយុ៤៣ឆ្នាំបានប្រាប់អោយដឹងថាគាត់ប្រមូលផ្ដុំគ្នាប្រមាណ៣០នាក់ហែក្បូននិងកានស្លាកគាត់ជាប្រជាជនរងគ្រោះដោយសារការបណ្ដេញចេញទាំងបង្ខំពីតំនប់បឹងកក់។
អ្នកស្រីនិយាយថាព្រឹកនេះនាំគ្នាមកសភាជាតិសុំជួបលោកជំទាវឡោ ខេងជាអ្នកដោះស្រាយវិវាទដីធ្លីហើយធ្លាប់សន្យាតាំងពីឆ្នាំ២០១៤រហូតមកដល់ពេលដំណោះស្រាយនៅតែមិនមានដដែលហើយព្រឹកដោយមករដ្ឋសភាដោយចង់ជួបតំណាងរាស្រ្តណាក៏បានដែរមិនថាតំណាងរាស្រ្តគណបក្សប្រឆាំងអោយតែជួយដោះស្រាយអោយគឺពួកគាត់គ្រាំទ្រនិងសង្ឃឹមជឿជាក់ ។
ប្រជាជនទំនាស់ដីធ្លីបន្តទៀតថាព្រឹកចង់ជួបលោកស្រីជំទាវ ឡោ ខេងដោយចង់សួរតើវិវាទដំណោះស្រី២ចំណុចមានទី១អ្នកបណ្ដេញចេញក្រុមបឹងកក់អោយប្រាក់ចំនួន៨ពាន់ដុល្លាសហរដ្ឋអាមេរិចនិង២លានរៀលហើយស្នើសុំបន្ថែមផ្ទះនៅតំបន់បឹងកក់ទំហំ៤មែ៉តគុណ១៨ម៉ែតហើយចំណុចទី២គឺអ្នកបណ្ដេញចេញពីបឹងកក់អោយផ្ទះល្វើងស្ថិតនៅភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញដោយសំណង់គ្មានគុណភាពហើយខូចខាតស្នើសុំទឹកប្រាកបន្ថែមចំនួន២ម៉ឺនដុល្លារដើម្បីយកប្រាក់មកជួសជុលផ្ទះឡើងវិញហើយបច្ចុប្បន្នបានខ្ចីលុយពីធានាគារយកមកជួសជុលហើយសងមិនទាន់អស់ទេ ។