MENU
រដ្ឋសភាប្រជុំវិសាមញ្ញដើម្បីពិនិត្យនិងពិភាក្សាអនុម័ត លើសេចក្តីស្នើប្បាប់ស្តីពីគណបក្សនយោបាយ ឬខណៈដែលអវត្តមានគណបក្សប្រឆាំង
ព័ត៌មានជាតិ | ថ្ងៃច័ន្ទ ទី២០ កុម្ភៈ ២០១៧, ០៩:៣០ | ៤៩៧ ដង | ចុចបញ្ចេញមតិ (០)

រាជធានីភ្នំពេញ៖  រដ្ឋសភានៃប្រទេសកម្ពុជានៅវេលាម៉ោង៨ៈ០០ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បើកកិច្ចប្រជុំវិសាមញ្ញ ដើម្បីពិភាក្សា ពិនិត្យនិងអនុម័តលើសេចក្តីស្នើច្បាប់ ស្តីពីគណបក្សនយោបាយដែលកិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា។

តែយ៉ាងណាក៏ដោយ កាលពីថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០១៧ ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិសរុប៥៥រូប បានចេញសេចក្តីថ្លែងការណ៍មួយ ដោយប្រកាសថា ខ្លួននឹងមិនចូលរួមកិច្ចប្រជុំនេះទេ។ព្រោះគណបក្សសង្រ្គោះជាតិទាមទារឲ្យមានការពន្យាពេលក្នុងការអនុម័តនិងចង់ឲ្យមានបើកសិក្ខាពិនិត្យដេញដោលសិនមុនដាក់ចូលរដ្ឋសភាសុំសេចក្តីអនុម័ត។

សូមបញ្ជាក់ថា សំណើសុំធ្វើវិសោធនកម្មលើច្បាប់ ស្តីពីគណបក្សនយោបាយ ត្រូវបានរៀបចំដោយក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាចំនួន៦០រូប ហើយបានចូលមកដល់រដ្ឋសភា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧។ ការរៀបចំសំណើសុំធ្វើវិសោធនកម្មច្បាប់នេះ បានធ្វើបន្ទាប់ពីមានការលើកឡើង ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំសភាវិសាមញ្ញ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។

កាលពីថ្ងៃទី៣១មករាឆ្នាំ២០១៧សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យកំណត់លក្ខខ័ណ្ឌតឹងរឹងជាងមុន សម្រាប់ច្បាប់ស្តី ពី គណបក្សនយោបាយ ក្នុងនោះច្បាប់ថ្មីនេះ នឹងមិនអនុញ្ញាតឲ្យអ្នកមានទោស ឬទណ្ឌិត ធ្វើជាប្រធាន ឬអនុប្រធានបក្សនយោបាយឡើយ ហើយបើទោសធ្ងន់ធ្ងរទៀតនោះ អាចឈានដល់ការរំលាយបក្ស និងហាមឃាត់ថ្នាក់ដឹកនាំបក្ស មិនឲ្យធ្វើសកម្មភាព នយោបាយ ថែមទៀត។

ឯកឧត្តមហូរ វ៉ាន់ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិបានថ្លែងប្រាប់កាសែតនៅរដ្ឋសភាកាលពីពេលថ្មីៗនេះថាគណបក្សសង្រ្គោះជាតិបានស្នើសុំពន្យាពេលក្នុងការពិនិត្យនិងពិភាក្សាលើសេចក្តីស្នើច្បាប់នេះសិន។ព្រោះច្បាប់នេះគួរត្រូវបានដាក់ចូលទៅក្នុងសិក្ខាសាលាដើម្បីជជែកវែកញែកដេញដោលគ្នាសិន។

ចំពោះបញ្ហសេចក្តីស្នើច្បាប់នេះគណបក្សប្រឆាំងបានើលើកឡើងថាគណបក្សកាន់អំណាចមានបំណងគាបសង្កត់មកលើគណបក្សសង្គ្រោះជាតិនិងចង់រំលាយគណបក្សសង្រ្គោះជាតិដោយសំអាងលើឯកឧត្តមសម រង្ស៊ីដែលត្រូវបានតុលាការផ្តន្ទាទោសនិងបានលាលែងជាពីគណបក្សសង្រ្គោះជាតិដើម្បីការពារគណបក្សសង្រ្គោះជាតិប្រឆាំងនឹងការរំលាយបក្សសង្រ្គោះជាតិ៕                                                                                 

Tags:
  • រដ្ឋសភា
  • ពិនិត្យ
  • គណបក្ស
  • នយោបាយ
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥