នាវាយាមល្បាតថៃពីរគញរឿងបានឡោមព័ទ្ធចាប់កបាលនេសាទវៀតណាម៥គ្រឿង ដោយរងការចោទប្រកាន់ពីបទនេសាទខុសច្បាប់នៅតំបន់សមុទ្រស្ថិតនៅក្រោមដែនអធិបតេយ្យភាពរបស់ថៃ។
សារព័ត៌មាន The Nation បានផ្សាយថា នៅវេលាម៉ោង១១យប់ ថ្ងៃទី២៤ខែតុលា នាវាយាមល្បាតថៃពីរគ្រឿង បានវិលត្រឡប់មកទីតាំងវិញក្រោយពេលយាមល្បាតរួមជាមួយកន្លាំងទាហានម៉ាឡេស៊ី ក៏បានឃើញកបាលនេសាទវៀតណាម ៣គ្រឿងនិងនាវឹក១៥ ក៏បានឃាត់ខ្លួនតែម្តង ដោយចោទប្រកាន់ថាបាននាសាទខុសច្បាប់នៅជិត Koh Losin ខេត្តប៉ាតានី។
ដល់ថ្ងៃទី២៥ខែតុលានាវាយាមល្បាតមួយគ្រឿងទៀតរបស់ថៃក៏បានប្រទះឃើញនិងឃាត់កបាលនេសាទ ២គ្រឿងទៀតរបស់វៀតណាមរួមទាំងនាវឹក១៣នាក់ ស្ថិតនៅដែនសមុទ្រខេត្តណាខន ស៊ី ថាម៉ារ៉ាត។
កបាលនិងនាវឹកទាំងនោះត្រូវបានចោទប្រកាន់ថា បានបំពាន់ច្បាប់នេសាទថៃ ហើយប្រគល់ទៅឲ្យមន្ត្រីនៅក្នុងតំបន់ដោះស្រាយជាបន្ត៕