MENU
ប្រធានាធិបតីហ្វីលីពីន ដោះលេងអ្នកនេសាទវៀតណាម១៧នាក់ ហើយជូនដំណើរវិលត្រឡប់ទៅស្រុកវិញ
ព័ត៌មានអន្តរជាតិ | ថ្ងៃព្រហស្បតិ៍ ទី០៣ វិច្ឆិកា ២០១៦, ១១:៥១ | ៤៩៣ ដង | ចុចបញ្ចេញមតិ (០)

សារព័ត៌មាន CNN /Bangkok pos កាលពីថ្ងៃទី​៣ខែវិច្ឆិកា បានផ្សាយថាប្រធានាធិបតីហ្វីលីពីន បានទៅជូនដំណើរអ្នកនេសាទវៀតណាម​១៧នាក់ដោយផ្ទល់ឲ្យវិលត្រឡប់ទៅស្រុកវិញ។ទាំងនោះជាសកម្មភាពដ៏ល្អប្រសើរបំផុតសម្រាប់ទំនាក់ទំនងទ្វេភាគីរវាងហ្វីលីពីននិងវៀតណាម ។

នាវាដឹកអ្នកនេសាទវៀតណាម​១៧នាក់​បាន ដាក់សម្ភារៈប្រើប្រាស់និងស្បៀងអាហារ ជាច្រើន​តាមការបញ្ចាររបស់ប្រធានាធិបតីឌូទឺរទេ​ ហើយចាក់ចេញពីកំពុងផែ​Sual របស់ហ្វីលីពីនវិលត្រឡប់ទៅកាន់ប្រទេសវិញ ។ អ្នកនេសាទវៀតណាមមានការក្តុកក្តួលនៅអំពើល្អរបស់ភាគីហ្វីលីពីន​ មុនពេលចាក់ចេញទៅផ្ទះវិញ។ កម្លាំងទាហានជើងទឹកហ្វីលីពីន  ក៏បានជូនដំណើរឆ្លងកាត់ដែនសមុទ្ររបស់ហ្វីលីពីនផងដែរ។

មានប្រសាសន៍នៅក្នុងពិធីជូនដំណើរ​អ្នកនេសាទវៀតណាមត្រឡប់ទៅប្រទេសវិញ​ ប្រធានាធិបតីឌូទឺរទេ បានបញ្ចាក់ថា​«ខ្ញុំពិតជាសម្បាយរីករាយ​ដែលបានជូនអ្នកអ្នកដែលជាមិត្ត»។

ឆ្លើយតប់និងសកម្មភាពដ៏ល្អប្រសើរនោះ នាវានេសាទរបស់វៀតណាមបានដាក់បដាធំៗនៅលើនាវាថា​« អរគុណប្រធានាធិបតីឌូទឺរទេ, ការអរគុណពីអ្នកនេសាទវៀតណាម»។

មន្ត្រីហ្វីលីពីនបានឲ្យដឹងថា​ក្រោយពេលបានប្រកាសដោះលេង រដ្ឋាភិបាលក៏បានផ្តល់សិទ្ធឲ្យអ្នកនេសាទទាំងអស់មានសិទ្ធជ្រើសរើស​ថាតើ ត្រឡប់ទៅវិញតាមជើងអាកាសឬជើងទឹក ប៉ុន្តែអ្នកនេសាទទំាងអស់ចងវិលត្រឡប់ទៅវិញដោយទូកនេសាទរបស់ខ្លួន។

កន្លងមកហ្វីលីពីនបានលុបចោលទោសនេសាទខុសច្បាប់ និងចូលដែនទឹកហ្វីលីពីនខុសច្បាប់របស់អ្នកនេសាទវៀតណាម ដោយសារតែអ្នកនេសាទទាំងនោះចូលទៅហ្វីលីពីនគឺបណ្តាលមកពីព្យុះ Ferdie  ធ្វើឲ្យទូកនេសាទត្រូវរសាតចូលទៅដែនសមុទ្រហ្វីលីពីន។ នៅថ្ងៃទី​១០ខែតុលា ក្រសួងយុត្តិធម៌ហ្វីលីពីនបានប្រកាស អនុញ្ញាត្តិឲ្យអ្នកនេសាទវៀតណាមត្រឡប់ទៅផ្ទះវិញ ដោយមិនមានការចោទប្រកាន់ទោសអ្វីឡើយ។ មិនត្រឹមតែប៉ុណ្ណោះ​ ហ្វីលីពីនបានផ្តាល់លក្ខណងាយស្រួលក្នុងការត្រឡប់ទៅវិញផងដែរ។

អ្វីដែលគេចាប់អារម្មបំផុតនោះ គឺអ្នកនេសាទ តូចតាច តែប្រធានាធិបតីហ្វីលីពីន បានទៅជូនដំណើរដោយផ្ទល់នៅកំពុងផែរ គឺជារឿងមួយដ៏ល្អប្រសើរបំផុត បង្ហាញពិការមិនប្រកាន់វណ្ណៈ ពីសម្ព័ន្ធមិត្តដ៏ល្អប្រសើរជាមួយប្រទេសក្នុងតំបន់ដូចគ្នា៕

 

 

Tags:
  • ហ្វីលីពីន
  • វៀតណាម
  • អ្នកនេសាទ
  • ត្រឡប់
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥