MENU
មានពីរករណីកុមារក្បាលតូច នៅក្នុងប្រទេសវៀតណាម សង្ស័យឆ្លងវីរុសហ្ស៊ីកា
ព័ត៌មានអន្តរជាតិ | ថ្ងៃព្រហស្បតិ៍ ទី២០ តុលា ២០១៦, ១៥:២៨ | ៤៨៥ ដង | ចុចបញ្ចេញមតិ (០)

កាលពីថ្ងៃទី​១៩ខែតុលា​មន្ទីសុខាភិបាល ខេត្ត​ដាក់ឡាក់ បានបើកការត្រួតពិនិត្យ ដល់កុមារពីររូបដែលមានក្បាលតូច ម្នាក់អាយុ​៧ឆ្នាំនិងម្នាក់​៤ឆ្នាំ។ក្រោយពេលកើតមក គ្រូពេទ្យបានមើលឃើញថា ក្បាលរបស់ទារកតូចជាងទារកធម្មតា។

ឪពុករបស់កុមារឈ្មោះGiang ​A N. បានបញ្ចាក់ថា ប្រព័ន្ធរបស់លោកបានកើតកូនពីរនាក់ ហើយអ្នកទាំងពីរមានការធំលូតលាស់ធម្មតា ។ ក្នុងពេលដែលមានផ្ទៃពោHប្រព័ន្ធរបស់គត់ធ្លាប់មានជម្ងឺផ្តាសាយ ប៉ុន្តែមិនបានទៅពេទ្យពិនិត្យឡើយ​ ដោយផឹកថ្នាក់ធម្មតា មិនបានពិនិត្យ​ឈានឡើយ។

វិជ្ជាបណ្ឌិត  Pham Van Lao ប្រធានមជ្ឈមណ្ឌុល សុខាភិបាល ខេត្តដាក់ឡាក់បានឲ្យដឹងថា មានករណីកុមារពីររូបក្បាលតូច​ត្រូវបានប្រទះឃើញកាលពីមុនដែរ ហើយនៅពេលនោះក៏បានធ្វើការត្រួតពិនិត្យ​ ។ប៉ុន្តែដោយសារតែពេលនោះមិនទាន់មានឧប្បករណ៍ទំនើប ទើបមិនអាចរកឃើញពីមូលហេតុ។ នៅពេលនោះគ្រូពេលក៏បានតាមដាន​ តែមិនមានការសន្និដ្ឋានថាជាជម្ងឺហ្ស៊ីការឡើយ ដោយសារតែហ្ស៊ីការទើបតែចូលដល់ប្រទេសវៀតណាមនៅចុងឆ្នាំ​២០១៥។

ក្នុងពេលជាមួយគ្នានោះដែរ ទីក្រុងហូជីមិនបានចាត់វិធានការ​ប្រយុទ្ធប្រឆាំងនិងវីរុស្សហ្សីការ​ ក្រោយពេលដែលមានករណីខាងលើកើតឡើង។ នៅពេលនេះទីក្រុងហូជីមិញក៏មានករណីឆ្លងវីរុស្សហ្ស៊ីការ ស្ថិតនៅខណ្ឌទី២ ផងដែរ។

យុទ្ធនាការប្រយុទ្ធប្រឆាំងវីរុស្ស ហ្ស៊ីការផ្តោតទៅលើ ការកម្ចាត់ទីតាំងដែលអាចបង្ករឲ្យកើតមុស ។ មន្ទីសុខាភិបាលបានសហការជាមួយមន្ត្រីក្នុងតំបន់ដើម្បី ចាត់វិធានការទប់ស្កាត់ឲ្យបានប្រសិទ្ធិភាព។

ក្តីព្រួយបារម្ភពីការឆ្លងវីរុស្សហ្ស៊ីការនេះកាន់តែខ្លាំងឡើងក្នុងពេលដែលវៀតណាមកំពុងប្រឈមនិងខ្យលព្យុះភ្លៀងធ្លាក់ខ្លាំង។
ក្រៅពីវៀតណាម ប្រទេសជាច្រើននៅក្នុងតំបន់អាស៊ានកំពុងប្រឈមនឹងការឆ្លងរាលដាល នៃវីរុសហ្ស៊ីកាក្រោយពេលដែលជំងឺនេះបាន ឆ្លងចូលប្រទេសជាច្រើនក្នុងនោះមានសិង្ហបុរី ម៉ាឡេស៊ី ថៃជាដើម។

កន្លងមកក្រសួងសុខាភិបាលថៃបាន ឲ្យដឹងថា ចាប់តាំងពីខែមករាមកទល់ពេល នេះវីរុសហ្ស៊ីកា (Zika) នៅក្នុងប្រទេសបាន កើនឡើងដល់២០០ករណីក្លាយជាប្រទេស ដែលមានអ្នកឆ្លងច្រើនជាងគេបង្អស់នៅក្នុង តំបន់អាស៊ី។ សារព័ត៌មាន សិង្ហបុរី Channel News Asia បានឲ្យដឹងថា ជាលើកដំបូង ហើយដែលក្រសួងសុខាភិបាលថៃបញ្ជាក់ពីតួលេខករណីជំងឺហ្ស៊ីកានៅក្នុងឆ្នាំនេះ។

សេចក្ដីប្រកាសនេះធ្វើឡើងរយៈពេលមួយថ្ងៃបន្ទាប់ពីក្រុមអ្នកជំនាញក្រសួង សុខាភិបាលអំពាវនាវឲ្យប្រជាជនថៃត្រូវបានរាយការណ៍ពីការគំរាមកំហែងរបស់ ជំងឺហ្ស៊ីកាទៅកាន់សាធារណជនបន្ទាប់ពីក្រសួងសុខាភិបាលបានប្រកាសថា ជំងឺ ហ្ស៊ីកាឆ្លងពីមូសខ្លាដែលសម្បូរទៅដោយមេរោគ។

កន្លងមកថ្មីៗក្រសួងសុខាភិបាលម៉ាឡេស៊ីបានឲ្យដឹងថា ពួកគេបានរកឃើញ ករណីផ្ទុះឡើងជំងឺហ្ស៊ីកាថ្មីមួយនៅលើស្រ្តីមានផ្ទៃពោះម្នាក់ដែលរស់នៅទីក្រុង Johor Baru ដែលមានព្រំដែនជាប់នឹងប្រទេសសិង្ហ បុរី។ អ្នកជំងឺគឺជាស្រ្តីអាយុ២៧ឆ្នាំហើយមានផ្ទៃពោះប្រហែល៣ទៅ៤ខែហើយ។ នាងចាប់ផ្តើមមានរោគសញ្ញាកន្ទួល និង គ្រុនក្តៅកាលពីថ្ងៃទី២ ខែកញ្ញា។ នេះបើតាមរដ្ឋមន្រ្តីសុខាភិបាលម៉ាឡេស៊ីគឺលោកស្រី S.Subramaniam បានលើកឡើងនៅក្នុងសនិ្នសីទសារព័ត៌មានហើយការធ្វើតេស្តរកវីរុសហ្ស៊ីកាបានបញ្ជាក់ថា វិជ្ជមាន កាលពីថ្ងៃអង្គារ ៕ 

 

 

Tags:
  • កុមារក្បាលតូច
  • វៀតណាម
  • វីរុសហ្ស៊ីកា
ព័ត៌មានស្រដៀង
អ្នកគួរដឹង
ប្រកាសជូនដំណឹង ស្តីពីការបេីកដំណេីការហាងលក់សម្លៀកបំពាក់
ថ្ងៃព្រហស្បតិ៍ ទី១៥ តុលា ២០២០, ១៤:២៦
ប្រកាសជូនដំណឹងផ្លាស់ប្តូរទីតាំងអាជីវកម្ម
ថ្ងៃសុក្រ ទី១២ មិថុនា ២០២០, ១៧:១៧
ដំណឹងជ្រើសរើសបុគ្គលិក នៅភ្នំពេញ ពេញម៉ោង
ថ្ងៃព្រហស្បតិ៍ ទី១៨ តុលា ២០១៨, ១៦:៣៨
បុរសម្នាក់ជាជនសង្ស័យរំលោភក្មេងអាយុ១២ឆ្នាំ ត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួន
ថ្ងៃច័ន្ទ ទី១៦ កក្កដា ២០១៨, ១១:៣៣
កុមារីអាយុ៧ឆ្នាំម្តាយស្លាប់ឪពុកបង់ចោលរស់នៅជាមួយអ៊ុំស្រីមានជំងឺ អំពាវនាវសប្បុរជនជួយផង
ថ្ងៃពុធ ទី១១ កក្កដា ២០១៨, ១៥:១២
កុមារី៤នាក់កំព្រាម្តាយ ឪពុកធ្លាក់ខ្លួនឈឺធ្ងន់អំពាវនាវឲ្យសប្បុរសជន ជួយពួកគេយកទៅចិញ្ចឹមផង
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:៣១
ឃាត់ខ្លួនម្តាយមានសតិមិនប្រក្រតី វាយកូនប្រុសអាយុ១៤ឆ្នាំ មានជម្ងឺសរសៃប្រសាទស្លាប់ក្នុងបន្ទប់ទឹក
ថ្ងៃច័ន្ទ ទី០២ កក្កដា ២០១៨, ១៦:២១
សមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ករណីចាប់រំលោភកុមារីអាយុ៨ឆ្នាំ
ថ្ងៃអង្គារ ទី១៩ មិថុនា ២០១៨, ១៤:២០
សមត្ថកិច្ចឃាត់ខ្លួនកុមារាអាយុ១២ឆ្នាំម្នាក់ មើលរឿងអាះអាភាសសង្ស័យថាចាប់រំលោភកុមារីអាយុ៤ឆ្នាំ
ថ្ងៃពុធ ទី១៣ មិថុនា ២០១៨, ០៨:៥៨
លំនៅដ្ឋានមួយខ្នង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង
ថ្ងៃអាទិត្យ ទី១០ មិថុនា ២០១៨, ០៩:៥៥