![]() |
MENU
|

សេតវិមានបានប្រកាសថាអាមេរិកនឹងផ្តល់ឲ្យវៀតណាមនៅនាវាយាមល្បាត ១៨គ្រឿងប្រភេទMetalshark និងជួយហ្វឹកហាត់ដល់កម្លាំង ម៉ារីនការពារដែនសមុទ្រវៀតណាម។ នៅក្នុងសេចក្តីប្រកាសរបស់សេតវិមាន វៀតណាមអាមេរិកនិងពង្រីកទំនាក់ទំនងសន្តិសុខ ជួយមនុស្សធម៌ និង កាត់បន្ថ ការខូចខាតដោយគ្រ៉ធម្មជាតិ។
អាមេរិកក៏បានបង្កើនទំនាក់ទំនងសេដ្ឋកិច្ចជាមួយវៀតណាម ក្នុងន៉ ជួយដល់រដ្ឋាភិបាលវៀតណាមបង្កើនកម្លាំងការពារដែនសមុទ្រ ដោយអាមេរិកបានផ្តល់ជំនួយដល់វៀតណាម៤៥,៧លានដុល្លារ តាមរយៈជំនួយយោធាក្រៅប្រទេសរបស់ក្រសួងការបរទេសអាមេរិក។
ក្រៅពីនេះអាមេរិកបានជួយដល់វៀតណាមក្នុងការចូលរួមដល់សកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងផ្គត់ផ្គងឧប្បករបរិក្ខាពេទផងដែរ។
កន្លងមកកាលពីខែមិថុនាឆ្នាំ២០១៥ នៅក្នុងដំណើរទស្សនកិច្ចទៅកាន់វៀតណាមរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោកAshton Carter បានប្រកាសផ្តល់ជំនួយដល់វៀតណាម១៨លានដុល្លារក្នុងការទិញនាវាយាមល្បាតល្បឿនលឿន។
នៅក្នុងសន្និសីទការសែតនៅទីក្រុងហាណូយ ប្រធានាធិបតីអូបាម៉ាបានបញ្ចាក់ថា អាមេរិក លុយចោលទាំងស្រុងនៅទណ្ឌកម្ម អាវុធ ដល់វៀតណាម ។ទាំងនោះជាការបើកផ្លូវឲ្យវៀតណាមទិញអាវុធជាច្រើនទៀតពីជុំវិញពិភពលោក។
លោកអូបាម៉ាបានបញ្ចាក់ថា« សហរដ្ឋអាមេរិកបានលប់ចោលការហាមឃាត់ » នេះជាឃ្លាមួយយ៉ាងខ្លីដែលលោកបារ៉ាក់ អូបាម៉ាបានថ្លែងនៅក្នុងសន្និសីទកាសែតមួយនាថ្ងៃទី១ នៃដំណើរទស្សនកិច្ចក្នុងទឹកដីវៀតណាមថ្ងៃនេះ។ ការប្រកាសរបស់លោកអូបាម៉ាក្នុងការលប់ចោលការហាមលក់អាវុធឲ្យ វៀតណាមពេលនេះជាសក្ខីកម្មថ្មីមួយទៀតដែលបញ្ជាក់ពីការរំកិលរក គ្នាកាន់តែខ្លាំងរវាងប្រទេសអតីតគូសត្រូវទាំងពីរ។
លោក អូបាម៉ាបានបន្ថែមនៅក្នុងសន្និសីទកាសែតថា សេចក្តីសម្រេចចិត្តរបស់អាមេរិកក្នុងការលើកទ័ណ្ឌកម្មហាមលក់អាវុធ ឲ្យវៀតណាមមិនមានជាប់ទាក់ទងនឹងចិនដែលកំពុងមានជម្លោះជាមួយវៀតណាម នៅក្នុងសមុទ្រចិនខាងត្បូងទេ តែជាឆន្ទៈ និងបំណងប្រាថ្នាពិតរបស់អាមេរិកដែលចង់បំពេញ និងចង់បង្កើនបន្ថែមនូវទំនាក់ទំនងប្រក្រតីជាមួយវៀតណាម។
ជាការឆ្លើយតបវិញ លោកប្រធានាធិបតីវៀតណាម Tran Dai Quang បានថ្លែងដោយសាមញ្ញថា វៀតណាមពេញចិត្តខ្លាំងណាស់ចំពោះសេចក្តីសម្រេចិត្តរបស់អាមេរិកក្នុង ការលប់ចោលទាំងស្រុងនូវការហាមលក់អាវុធឲ្យវៀតណាម និងថា ទង្វើបែបនេះជាភស្តុតាងដែលបានបញ្ជាក់កាន់តែច្បាស់ថែមទៀតពី ទំនាក់ទំនងប្រក្រតីពេញលក្ខណៈរវាងអាមេរិក និងវៀតណាម។
សូមរម្លឹកជូនថា ក្រោយពីអាមេរិកបានលើកទ័ណ្ឌកម្មសេដ្ឋកិច្ចចេញពីវៀតណាមក្នុងឆ្នាំ ១៩៩៤ មក ប្រទេសអតីតគូសត្រូវទាំងពីរក៏បានភ្ជាប់ទំនាក់ទំនងផ្លូវទូតរវាង គ្នាឡើងវិញក្នុងឆ្នាំ ១៩៩៥។ បន្ទាប់មកក្នុងឆ្នាំ ២០១៤ រដ្ឋបាលអាមេរិកាំងរបស់លោកអូបាម៉ាក៏បានលើកទ័ណ្ឌកម្មហាមលក់អាវុធ មួយភាគចេញពីវៀតណាម ពិសេសគ្រឿងសព្វាវុធសម្រាប់ការពារផ្លូវសមុទ្រ ដូចយ៉ាងនាវាល្បាតយោធាផ្លូវសមុទ្រជាដើម៕


