កូរ៉េខាងជើងមានថាមពលគ្រាប់គ្រាន់សម្រាប់ផលិតគ្រាប់បែកបរិមាណូដល់ទៅ២០គ្រាប់ ចាប់ចាប់តាំងពីពេលនេះដល់ចុងឆ្នាំ២០១៦ ដោយសារតែមានការបង្កើនល្បឿននៃការចម្រាញសារធាតុអ៊ុយរ៉ានីញ៉ោម និង Plutonium ។
សារព័ត៌មានរ៉យទ័របានផ្សាយថា ក្រុមអ្នកឯកទេសអាវុធបានវាយតម្លៃថាកូរ៉េខាងជើងមានសារធាតុអ៊ុយរ៉ានីញ៉ោមច្រើនដោយសារតែបានលួចលាក់ចម្រើនសាធាតុខាងលើរយៈពេលមួយទស្សវត្តិកន្លងមក។
លោក Siegfried Hecker អ្នកឯកទេសទទួលបន្ទុកពីអាវុធបរិមាណូរបស់កូរ៉េខាងជើងបានឲ្យដឹងថា កូរ៉េខាងជើងបានរក្សាទុកសារធាតុអ៊ុយរ៉ានីញ៉ោមចម្រើនរួច១៥០គីឡូក្រាម ក្នុងរយៈពេលមួយឆ្នាំ ។ ចំនួនសាធាតុនោះគ្រាប់គ្រាប់ក្នុងការផលិតគ្រាប់បែកបរិមាណូ៦គ្រាប់ ក្នុងមួយឆ្នាំ។ លោក Siegfried Hecker ដែលជាអ្នកធ្លាប់ទៅកាន់ទីតាំងរោងច័ក្របរិមាណូYongbyonrbsកូរ៉េខាងជើងកាលពីឆ្នាំ២០១០ បញ្ចាក់ថាជាមួយនឹងសារធាតុ Plutonium ដែលមាន កូរ៉េខាងជើងអាចផលិតបានគ្រាប់បែកបរិមាណូដល់ទៅ២០គ្រាប់នាចុងឆ្នាំ២០១៦។នៅ
ក្នុងឆ្នាំនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងលោក Han Min Koo បានប៉ាន់ប្រមាណថា កូរ៉េខាងជើង មានសារធាតុ plutonium ប្រមាន៤០គីឡូក្រាម។
លោក Siegfried Heckerបានបញ្ចាក់ថា ទាំងកូរ៉េខាងត្បូងនិងលោកខាងលិចបានត្រឹមតែស្មានប៉ុណ្ណោះ ដោយមិនដឹងថាកូរ៉េខាងជើងមានសាធាតុអ៊ុយរ៉ានីញ៉ោមនិងការចម្រើន ដល់ណានោះឡើយ៕